-
អាជ្ញាធរខេត្តបានជំរុញឲ្យសិស្សានុសិស្សទាំងអស់ដែលប្រឡងត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព គោរពតាមវិន័យ ល័ក្ខខ័ណ្ឌកំណត់ និងបម្រាមផ្សេងៗ ស្របតាមពាក្យថា អ្នកចេះ គឺជាប់
សៀមរាប ៖ ក្នុងឱកាសបើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យសម្តេចឪ នាព្រឹកថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនិងត្រូវគោរពតាមវិន័យលក្ខណ្ឌ័កំណត់និងបម្រាមទាំងឡាយរបស់ក្រសួងអប់រំយុវជននិងកីឡាព្រមទាំងគោរពនិងស្តាប់តាមការណែនាំរបស់អនុរក្សចៀសវាងប្រព្រឹត្តិផ្ទុយនូវការណែនាំនិងលក្ខណ្ឌ័កំណត់ផ្សេងៗជាពិសេសក្នុងការបើកបរមកប្រឡងត្រូវរក្សាសុវត្ថិភាពនិងប្រុងប្រយត្ន័ក្នុងការបើកបរយានយន្តឱ្យបានជាប្រចាំ ។
-
សកម្មភាពបេក្ខជនចូលមណ្ឌលប្រឡងនារសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១
បេក្ខជនទាំងអស់បាន ចូលក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២៧ ធ្នូ ២០២១។
-
រដ្ឋមន្រ្តីក្រសួងអប់រំចុះពិនិត្យដំណើរការសំណេរនៅតាមមណ្ឌលប្រឡងបាក់ឌុប
រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យដំណើរការសំណេរនៅតាមមណ្ឌលប្រឡងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ ដោយស្ថានភាពនៅមណ្ឌលប្រឡងមានបរិយាកាសស្ងប់ស្ងាត់។
-
ការប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី១ បានប្រព្រឹត្តទៅរលូនពុំមានបាតុភាព មិនប្រក្រតីកើតឡើងឡើយ
រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម័យប្រឡង៖២៧ ធ្នូ ២០២១ ដែលមានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
-
បេក្ខជនប្រឡងបាក់ឌុបព្រឹកថ្ងៃទី១ មានបញ្ហាសុខភាព ២៥ករណី
រាជធានីភ្នំពេញ៖ ការប្រឡងថាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឬហៅបាក់ឌុប នាសម័យប្រឡង ២៧ ធ្នូ ២០២១ នាព្រឹកថ្ងៃទី១កន្លងមកមានបេក្ខជនដែលមានបញ្ហាសុខភាពផ្ទាល់ខ្លួនសរុប២៥ករណីនិងបេក្ខជនមានជំងឺកូវីដ១៩ ជាកីឡាការិនីដែលដាក់ឱ្យប្រឡងដោយឡែកចំនួន២នាក់។
-
ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរ កិច្ចការ នារី ខេត្តកំពង់ចាមថ្មី
នៅសាលា ខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២១ មាន ពិធី ប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួង កិច្ចការ នារី និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត និងដោយមានការអញ្ជេីញចូលរួមពីមន្ទីរ-អង្គភាពជុំវិញខេត្ត។
-
ឆ្នាំសិក្សា២០២០-២០២១នេះ ខេត្តស្វាយរៀងមានបេក្ខជនបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប ៣.៨១១នាក់
ស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះបានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលវិទ្យាល័យស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
-
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកវិញ្ញាប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០២១ នាវិទ្យាល័អូរអំបិល
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបេីកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០២១ នៅវិទ្យាល័យ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។
-
រដ្ឋមន្រ្តីក្រសួងអប់រំ៖សញ្ញាបត្របាក់ឌុបឆ្នាំនេះគឺមានតម្លៃខ្ពស់ដូចបណ្តាឆ្នាំមុនៗដោយគោរពគោលការណ៍ យ៉ាងត្រឹមត្រូវ
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្ដេជ្ញាចិត្តដើម្បីធ្វើយ៉ាងណាឱ្យ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបឆ្នាំនេះក៏ដូចជាសញ្ញាបត្រឆ្នាំមុនៗដែរ ពោលគឺជាសញ្ញាបត្រមួយដែលមានតម្លៃ គោរពទៅតាមគោលការណ៍របស់ក្រសួង គឺគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លារភាព និងគួរឲ្យទុកចិត្តបាន។
-
លោកជំទាវ អភិបាលខេត្តកោះកុង បានអញ្ជើញបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង
ក្នុងពិធីបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃសំខាន់សម្រាប់ប្អូនៗ ជាបេក្ខជនទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ក្នុងការសរសេរកិច្ចការឲ្យបានល្អ