-
ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលវិទ្យាល័យជាស៊ីមតាកែវ
តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង ឯកឧត្តមលោកជំទាវ គណៈមេប្រយោគទូទាំងប្រទេស បានអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលវិទ្យាល័យជាស៊ីមាតាកែវ។ ដោយមានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ ព្រមទាំង លោក លោកស្រី ប្រតិភូអមដំណើរពាក់ព័ន្ធមួយចំនួនផងដែរ។
-
អភិបាលខណ្ឌចំការមន ចុះពិនិត្យការការពារនៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំង ០៣មណ្ឌល នៅក្នុងមូលដ្ឋាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ គឺជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដែលនៅទូទាំងប្រទេសមានសិស្សានុសិស្សដែលត្រូវប្រឡងសរុបចំនួនជាង ១១ម៉ឺននាក់ ខណៈនៅរាជធានីភ្នំពេញ មានមណ្ឌលប្រលងចំនួន ២៨ មណ្ឌល មាន ៨៤០បន្ទប់ និងមានបេក្ខជនប្រលងចំនួន ២០៧៥៤នាក់ ។
-
ការប្រលងបាក់ឌុបឆ្នាំនេះ ដំណើរការ ទៅដោយរលូន ដោយសារ តែយើងមានខ្សែក្រវ៉ាត់ការពារជម្ងឺកូវីដ-១៩ គ្រប់គ្រាន់
ភ្នំពេញ៖ ដំណើរការនៃការប្រឡងបាក់ឌុបឆ្នាំនេះបានដំណើរការទៅដោយរលូនគ្មានអ្វីជាឧបសគ្គឡើយ ។ នេះគឺដោយសារយើងមានខ្សែក្រវ៉ាត់ការពារគ្រប់គ្រាន់ដែលអាចអោយដំណើរការនៃការប្រឡងបាក់ឌុបឆ្នាំនេះទទួលបាននូវភាពរលូននិងជោគជ័យបើទោះបីជំងឺកូវីដ-១៩នៅតែបន្តការរីករាលដាលយ៉ាងណាក្តី ។
-
រដ្ឋសភាបន្តសម័យប្រជុំ នៅព្រឹកថ្ងៃ២៩ ធ្នូខាងមុខ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដោយនៅក្នុងនោះអង្គប្រជុំបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី រួមមាន៖
-
ពុំមានបេក្ខជនប្រឡងបាក់ឌុប នាំ យកឯកសារចូលមណ្ឌលប្រឡងនិង ខណៈក្រសួងអប់រំឱ្យបេក្ខជនគោរពវិន័យបើពុំនោះនឹងធ្លាក់ស្វ័យប្រវត្តិ
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឬហៅបាក់ឌុប នាសម័យប្រឡង ២៧ ធ្នូ ២០២១ នាព្រឹកថ្ងៃទី១នេះគេពុំ មានបេក្ខជននាំយកសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗចួលមណ្ឌលប្រឡងឡើយ។
-
ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន៖ ពីរថ្ងៃចុងសប្តាហ៍ ភ្ញៀវទេសចរផ្ទៃក្នុងជាង២៥ម៉ឺននាក់ បានចេញដើរកម្សាន្ត កើនឡើងជិត ២៥% !
ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថានៅរយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ គឺថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវចេញដើរកម្សាន្ត តាមរមណីយដ្ឋាននានាសរុបចំនួន ២៥៣ ៦២១ នាក់ ក្នុងនោះភ្ញៀវជាតិ ២៤២ ៩៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០ ៦៣៥ នាក់។ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់ថា ចំនួនភ្ញៀវទេសចរដើរកម្សាន្តនេះ មានការកើនឡើងប្រមាណជា ២៤.៧% ធៀបនឹងចុងសប្តាហ៍កន្លងមក។
-
ការប្រលងបាក់ឌុប នៅខេត្តកំពង់ឆ្នាំងមាន ៨មណ្ឌល ស្មើ ១៦៣បន្ទប់ និងមានបេក្ខជនប្រលងចំនួន ៤០៦១ នាក់
កំពង់ឆ្នាំង ៖ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិនៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានផ្ដាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ត្រូវយកចិត្តទុកដាក់ប្រមូលនូវចំណេះដឹងដែលខ្លួនមាន ប្រឡងយកសញ្ញាបត្រ ដើម្បីធ្វើការងារចិញ្ចឹមជីវិត គឺជាប់មិនចេះគឺធ្លាក់ ។
-
ព្រឹកនេះការប្រឡងបាក់ឌុបបានចាប់ផ្តើមរលូនល្អ ឯបេក្ខជនក៏ត្រូវបានការពារវិធានការខ្ពស់ពីជំងឺកូវីដ១៩
រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃទី ២៧ខែធ្នូ ឆ្នាំ ២០២១នេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប បានចាប់ផ្តើមទូទាំងប្រទេស ដោយដំណើរការយ៉ាងរលូនព្រមជាមួយនឹងវិធានការការពារយ៉ាងម៉ត់ចត់ពីជំងឺកូវីដ១៩ ។ ចាប់តាំងពីព្រឹកព្រលឹមទាំងគណៈមេប្រយោគ និងសិស្សានុសិស្សគ្រប់រូប បានពាក់ម៉ាស់ រក្សាគម្លាត ព្រមទាំងអនុវត្តតាមវិធានការសុខភាព និងសុវត្ថិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
-
សម្តេចតេជោ ហ៊ុន សែន ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ (Pfizer)ពីរដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្ត្រាលី
ភ្នំពេញ៖ ក្នុងពិធីប្រគល់ ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩(Pfizer)ពីរដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្ត្រាលី ជូនរាជរដ្ឋភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ នាល្ងាចថ្ងៃទី២៦ ខែធ្នូ
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសិស្សដែលជាកីឡាករការ៉ាត់តេដូ ២រូប បានប្រឡងបាក់ឌុប នៅមណ្ឌលព្យាបាលកូវីដ-១៩ បន្តាប់ពីពួកគេបានរកឃើញវិជ្ជមានកូវីដ-១៩
ភ្នំពេញ ៖ ក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ (Pfizer) ពីរដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្ត្រាលី ជូនរាជរដ្ឋភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ នាល្ងាចថ្ងៃទី២៦ ខែធ្នូ