Category: ព័ត៌មានជាតិ

  • ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុតរបស់កងទ័ពជើងគោក

    ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុតរបស់កងទ័ពជើងគោក

    ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ បើកវគ្គបន្តជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន

  • នារីម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូស្របគ្នាត្រូវរថយន្តកុងតឺន័របើកឡើងសួនពុះចែកទ្រូងផ្លូវ២១៧ មកបុករះទាំងកំរោល

    នារីម្នាក់ស្លាប់  និងបុរសម្នាក់ទៀតរបួសធ្ងន់  ខណៈកំពុងជិះម៉ូតូស្របគ្នាត្រូវរថយន្តកុងតឺន័របើកឡើងសួនពុះចែកទ្រូងផ្លូវ២១៧ មកបុករះទាំងកំរោល

    ភ្នំពេញ ៖ រថយន្តសណ្ដោងកុងតឺន័រមួយគ្រឿងបានបើកបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ និងឆ្លងទៅផ្លូវម្ខាងទៀតបុករះម៉ូតូពីរគ្រឿងទាំងកំរោល បណ្ដាលឲ្យនារីម្នាក់ស្លាប់ពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ

  • បុរសម្នាក់ជិះម៉ូតូ Zoomer X មកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រះមុនីវង្សថ្មី លិចខ្លួនបាត់ ដោយមិនដឹងមូលហេតុ

    បុរសម្នាក់ជិះម៉ូតូ Zoomer X មកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រះមុនីវង្សថ្មី  លិចខ្លួនបាត់  ដោយមិនដឹងមូលហេតុ

    ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីងដល់អ្នកដំណេីរ និងសមត្ថកិច្ច កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ខណៈបុរសម្នាក់បានជិះម៉ូតូ Zoomer X មួយគ្រឿងមកលោតទឹកសម្លាប់ពីលេីស្ពានព្រះមុនីវង្សថ្មី

  • ទៅបោះតង់នៅអន្លង់អូរតាចក់លើភ្នំគូលែនពិតជាសប្បាយរីករាយ

    ទៅបោះតង់នៅអន្លង់អូរតាចក់លើភ្នំគូលែនពិតជាសប្បាយរីករាយ

    ខេត្តសៀមរាប​៖​តំបន់​ទឹកធ្លាក់​អូរ​តាច​ក់ ស្ថិតនៅ​សហគមន៍ ព្រៃធំ អន្លង់​ធំ ក្នុងភូមិ​សាស្ត្រ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម «​ភ្នំ​គូលែន​» ខេត្តសៀមរាប​គឺជា​កន្លែង​បោះតង់​សម្រាក់​លំហែកាយ និង​ទីកន្លែង​កម្សាន្ត​ដ៏​មនោ​រម្យ​មួយកន្លែង​នៃ​ទឹកដី​ដ៏​ពិសិដ្ឋ​និង​មាន​ប្រវត្តិ​ដ៏​យូរលង់​របស់​ប្រទេស​កម្ពុជា​មួយកន្លែង​នេះ​។​ ប្រសិនបើ លោកអ្នក​បានធ្វើ​ដំណើរ​ទៅដល់​ខេត្តសៀមរាប ពិសេស​លើ​ភ្នំ​គូលែន គួរតែ​ចំណាយពេល ទៅ​សម្រាក​លំហែកាយ ឬ ទៅ​បោះតង់​សម្រាក​នៅ​ទី​នោះបាន​មួយ​យប់ វា​ពិតជា​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ ជាមួយ វប្បធម៌ ទេសភាព និង ធម្មជាតិ​ទាំងឡាយ​កំពុង​បង្ហាញ​វត្តមាន​រង់ចាំ​ជា​រៀងរាល់ថ្ងៃ​យប់​។​ នៅពេល​គេ​ធ្វើដំណើរ​ចូលទៅ​កាន់​រមណីយដ្ឋាន​បែប​ធម្មជាតិ មួយ​នេះ​នឹង​បានឃើញ​ទេសភាព​យ៉ាង​ស្រស់ស្អាត មាន​ទឹកធ្លាក់​ថ្លាឈ្វេង ហូរ​កាត់​ផ្ទាំង​ថ្ម កាត់​តាម​ដងអូរ ទម្លាក់ខ្លួន​ពី​ទី​ខ្ពស់​មកក្រោម​ដែល​មិន​ត្រឹម​ផ្តល់​ការ​ងូត​កម្សាន្ត​សប្បាយ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់រូប​ទេ នៅ​ជួយ​ជា​ប្រភពទឹក​សម្រាប់​មនុស្ស​សត្វ​អាស្រ័យ​ពឹងពាក់​ចិញ្ចឹមជីវិត​ថែមទៀត​។ រមណី​ដ្ឋា​ន​នេះ​ជាទី​តាំង​ទេសចរណ៍ បែប​ផ្សងព្រេង និង​អ្នក​ចូលចិត្ដធ​ម្ម​ជាតិ​ព្រៃភ្នំ​។​នៅរ​ម្មណី​យ​ដ្ឋា​ន​អូរ​តាច​ក់​ដែល​សព្វថ្ងៃ​ស្ថិតនៅ​ក្នុងភូមិ អន្លង់​ធំ ឃុំ ខ្នងភ្នំ ស្រុក ស្វាយ​លើ ខេត្តសៀមរាប យើង​អាច​ចុះ​ងូតទឹក​ធ្លាក់ ស្រូបយក​ខ្យល់​បរិសុទ្ធ ស្តាប់​សំឡេង​ទឹក​ហូរ សម្លេង​របស់​សត្វ​ក្នុងព្រៃ និង​បក្សាបក្សី ក៏ដូចជា​បង្កើត​បរិយាកាស​សប្បាយរីករាយ​នៃ​ថ្ងៃ​ឈប់សម្រាក​លំហែកាយ​។​នៅពេល​ដល់​ជិត​ព្រលប់​គេ​នឹង​បានឮ​សំឡេង​សត្វ​រៃកណ្តឹង និង​សម្លេង​បក្សាបក្សី​ស្រែកយំ​ក្លៀវក្លា​ចេញពី​ដើមឈើ​ដែល​ដុះ​អម​សងខាង​មាត់​អូរ​បង្កើតបានជា​តន្ត្រី​ធម្មជាតិ​មួយ​យ៉ាង​ពិ​រោះ​រណ្តំ​ដួងចិត្ត​។​ លោក ផាន់ ផុន ប្រធាន​សហគមន៍​ព្រៃធំ​អន្លង់​ធំ​បានឱ្យដឹងថា​ការបង្កើត​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​គឺជា វិធីសាស្ដ្រ​មួយ​សំរាប់​ជួយ​ប្រជាជន​ក្នុងការ​រកប្រាក់​ចំណូល​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​។​ ​លោក​ប្រធាន​សហគមន៍​បានបញ្ជាក់​បន្ថែមថា​ចំពោះ ទឹកធ្លាក់​អន្លង់​អូរ​តាច​ក់មួយ​នេះ​មាន​កន្លែង​បោះតង់​ឱ្យ​កម្សាន្ត​ពេលយប់​ប្រកបដោយ​សុ​វត្តិភាព​។​ក្រៅពីនេះ​មាន​បម្រើ​ម្ហូបអាហារ​ប្រចាំ​មូលដ្ឋាន​ដូចជា មាន់​ដុត​ប្រឡាក់​អំបិលម្ទេស ជ្រូក​ដុត​កណ្តុរ និង​ម្ហូប​ប្រចាំ​មូលដ្ឋាន​ពិសេសៗ​ជាច្រើន​ទៀត​រង់ចាំ​ភ្ញៀវទេសចរ​ចូលមក​ភ្លក្ស​និង​ពិសារ​យ៉ាង​ឆ្ងាញ់​ពិសារ​ជា​រៀងរាល់ថ្ងៃ​។​ លោក…

  • ឯកឧត្តម វង សូត ៖ ឲ្យមន្ត្រីCPPត្រូវស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ និងការលេីកកម្ពស់ជីវភាព

    ឯកឧត្តម  វង  សូត ៖  ឲ្យមន្ត្រីCPPត្រូវស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ  និងការលេីកកម្ពស់ជីវភាព

    ត្បូងឃ្មុំ ៖ ឯកឧត្ដម វង សូត បានជម្រុញលេីកទឹកចិត្តដល់មន្ត្រីCPP ក្នុងមូលដ្ឋានត្រូវខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទីជូនគណបក្ស ដេីម្បីប្រជាជន មានការសុខសន្តិភាព និងផ្តល់ការអភិវឌ្ឍន៍ជាបន្តទៀតជូនពលរដ្ឋ។

  • ប្រជាសហគមន៍លើខ្នងភ្នំគូលែនចិញ្ចឹមមាន់ស្រែលក់កាន់តែច្រើនបន្ទាប់ពីមាន់អាំងប្រឡាក់អំបិលម្ទេសកាន់តែមានឈ្មោះបោះសម្លេង

    ប្រជាសហគមន៍លើខ្នងភ្នំគូលែនចិញ្ចឹមមាន់ស្រែលក់កាន់តែច្រើនបន្ទាប់ពីមាន់អាំងប្រឡាក់អំបិលម្ទេសកាន់តែមានឈ្មោះបោះសម្លេង

    ខេត្តសៀមរាប៖ដើម្បីបង្កើនជីវភាពគ្រួសារ និងពិសេសក្នុងការរកចំណូលបន្ថែម ប្រជាសហគមន៍ ព្រៃធំ អន្លង់ធំ ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ខេត្តសៀមរាបមួយចំនួនបានងាកមកចិញ្ចឹមមាន់ស្រែ ក្រៅពីការចិញ្ចឹមជ្រូកកណ្តុរ ក៏ដូចជាការរបរកសិកម្មក្នុងសហគមន៍របស់ពួកគាត់។          ប្រជាសហគមន៍បានលើកឡើងថារបរចិញ្ចឹមមាន់ស្រែមានលក្ខណៈងាយស្រួលដោយក្នុងនេះក្រៅពីចំណាយដើមទុនតិច​ ហើយមិនត្រូវការថែទាំច្រើន ឯការរកប្រាក់ចំណូលនោះក៏មានភាពងាយស្រួលផងដែរ។           អ្នកស្រី និម ទុំ ប្រជាសហគមន៍រស់នៅក្នុងភូមិ អន្លង់ធំ ឃុំ ខ្នងភ្នំ ស្រុក ស្វាយលើ ខេត្តសៀមរាបបានឱ្យដឹងថា ការចិញ្ចឹមមាន់ស្រែរបស់គាត់មានលក្ខណៈសាមញ្ញដោយគាត់ធ្វើទ្រុងសម្រាប់ឱ្យមាន់ដេក និងមាន់ពង ហើយព័ទ្ធសំណាញ់ជុំវិញដើម្បីកុំឱ្យវាដើរពាសវាល ពាសកាល។គាត់ផ្តល់ចំណីវាក្នុងមួយថ្ងៃ៣ពេលយ៉ាងទៀតទាត់ដោយប្រើស្រូវ និងពេលខ្លះបបរជាមួយបន្លែឱ្យវាស៊ីជាការស្រេច។            ស្រ្តីវ័យ ៦៩ឆ្នាំរូបនេះបានរៀបរាប់ឱ្យដឹងបន្ថែមថា “ការចិញ្ចឹមមាន់ស្រែឱ្យតែមាន់ធំល្មមខ្ញុំអាចលក់បានមួយគីឡូក្រាមថ្លៃ១៨០០០រៀល។ភាគច្រើនគេទិញយកទៅអាំងពីព្រោះថាមាន់នៅទីនេះជាប្រភេទមាន់ល្អ ហើយពិសេសគេទិញយកទៅអាំងប្រឡាក់អំបិលម្ទេសឃើញថាឆ្ងាញ់ពិសារណាស់”។      ដោយឡែក លោក លោក ស៊ឹម សុខ ជាប្រជាសហគមន៍រស់នៅលើខ្នងភ្នំគូលែននេះដែរបានឱ្យដឹងថាក្រៅពីចិញ្ចឹមជ្រូក កណ្តុរ លោកចិញ្ចឹមមាន់ក៏អាចរកចំណូលគួរសមសម្រាប់ផ្តត់ផ្គង់គ្រួសារ។ទាំងការចិញ្ចឹមជ្រូកនិងមាន់ក្នុងមួយឆ្នាំចំណូលគាត់អាចរកបានចាប់ពី៤០០០ដុល្លារដល់ជាង៥០០០ដុល្លារ។            លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំបានឱ្យដឹងថាប្រជាហសគមន៍ដែលរស់នៅលើខ្នងភ្នំគូលែននេះបន្ទាប់ពីតម្រូវការទីផ្សារមាន់ខ្ពស់ពិសេសភាពល្បីល្បាញពីមាន់អាំងអំបិលម្ទេសនិងមាន់ដុតបែបផ្សេងៗទៀតដែលមានរស់ជាតិឈ្ងុយឆ្ងាញ់នោះពួកគាត់ភាគច្រើនក្រៅពីចិញ្ចឹមជ្រូកណ្តុរ ក៏បាននាំគ្នាចាប់អារម្មណ៍មកចិញ្ចឹមមាន់កាន់តែច្រើនឡើង។           ប្រធានសហគមន៍រូបនេះលើកឡើងដែរថាកន្លងមសហគមន៍បានជំរុញឱ្យប្រជាពលរដ្ឋចូលរៀនវគ្គបណ្តុះបណ្តាលក្នុងការចិញ្ចឹមសត្វ ដែលធ្វើឱ្យការចិញ្ចឹមរបស់ពួកគាត់ទទួលនូវភាពជោគជ័យ និងមិនជួបផលលំបាកដោយសារសត្វឈឺងាប់ច្រើនដូចកាលពីមុនទៀតទេ។       …

  • កិច្ចប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មការអប្បមាទទូទាំងប្រទេស និងលោក លោកស្រី ប្រធាន អនុប្រធានមណ្ឌល

    កិច្ចប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មការអប្បមាទទូទាំងប្រទេស និងលោក លោកស្រី ប្រធាន អនុប្រធានមណ្ឌល

    រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មការអប្បមាទទូទាំងប្រទេស និងលោក លោកស្រី ប្រធាន

  • ឯកឧត្តម អ៉ីវ លាង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិបឹងព្រះ និងដីថុយ នៃឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង

    ឯកឧត្តម អ៉ីវ លាង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិបឹងព្រះ និងដីថុយ នៃឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង

    ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង

  • អធិការនគរបាលក្រុងប៉ោយប៉ែត បានចុះទៅសួរសុខទុក្ខ និង បាននាំយក អំណោយសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនទៅប្រគល់ជូន គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

    អធិការនគរបាលក្រុងប៉ោយប៉ែត បានចុះទៅសួរសុខទុក្ខ និង បាននាំយក អំណោយសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនទៅប្រគល់ជូន គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

    បន្ទាយមានជ័យ ៖ កាលពី រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចុះទៅសួរសុខទុក្ខ និង បាននាំយក អំណោយ សម្ភារៈប្រើប្រាស់ ប្រចាំថ្ងៃ

  • ឯកឧត្តម ចាយ បូរិន បាននាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

    ឯកឧត្តម ចាយ បូរិន បាននាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

    ( ត្បូងឃ្មុំ)ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកឃោសនាអប់រំនៃយុជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា