-
អាជ្ញាធរអ៊ីតាលី៖ មនុស្សចន្លោះពី១០ទៅ២០នាក់ នៅបន្តបាត់ខ្លួនក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Genoa
អ៊ីតាលី៖ យោងតាមប្រភពរបស់់អាជ្ញាធរអ៊ីតាលី បានបញ្ជាក់ថា គិតមកទល់ពេលនេះ មនុស្សចន្លោះពី១០ ទៅ២០នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅក្រោមគំនរស្ពាន ដែលបានបាក់នៅទីក្រុង ចេនណោ ភាគពាយ័ព្យប្រទេស កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ។ បច្ចុប្បន្នក្រុមអ្នកស៊ើបអង្កេតកកំពុងស្រាវជ្រាវរកមូលហេតុដែលបណ្តាលឲ្យស្ពាន ម៉ូរ៉ាន់ឌី ដែលត្រូវបានសាងសង់ឡើងតាំងតែពីទសវត្សរ៍ទី៦០មកម្ល៉េះ ពោល គឺកាលពីឆ្នំា១៩៦០នេះបាក់ដួលរំលំ។
-
គ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារ ទទួលបានថវិកាបេឡាមរសង្គ្រោះចំនួន ៨លានរៀល ពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ៥កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត វរសេនីយ៍ទោ ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិកស្នងការនគបាល រួមជាមួយក្រុមការងារ ស.អ.ក. ថ្នាក់ ក្រុង ស្រុក និងសាខាឃុំ សង្កាត់ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨លានរៀល ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារ។ គ្រួសារទាំងពីរមាន ១)លោកស្រី ហេង យ៉ាន់ ត្រូវជាប្រពន្ធរបស់សពសមាជិក ស.អ.ក. (ប្រភេទនិវត្តជន) ឈ្មោះ ស៊ន ឃឿន ទទួលមរណភាពនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅភូមិ ឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង២)លោកស្រី ឡុង ចាន់ ត្រូវជាប្រពន្ធរបស់សពសមាជិកស.អ.ក. (ប្រភេទនិវត្តជន)…
-
ចុះពិនិត្យមើលឡានខូច ត្រូវឡានមួយគ្រឿងទៀតមកបុកពីក្រោយ បណ្តាលឲ្យបុរសម្នាក់ស្លាប់
-
ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង សំណូមពរឲ្យអាជ្ញាធរខេត្តចាត់វិធានការចំពោះរថយន្តធំៗដែលបើកបរលើសល្បឿនកំណត់ ឲ្យបានតឹងរ៉ឹង

ខេត្តកំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុងកំពង់ឆ្នាំង ប្រជាពលរដ្ឋនៅតែបន្តការភ័យខ្លាច ដោយឃើញថា រថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ រថយន្តក្រុមហ៊ុនធំៗ និងរថយន្តដឹកទឹកក មួយចំនួននៅតែបន្តបើកបរក្នុងល្បឿនលឿនក្នុងក្រុង។ ជាក់ស្តែង ចំណុចដែលមានសមត្ថកិច្ចឈរជើង កាលពីម្សិលមិញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨កន្លងទៅ នៅមុខសាលាខេត្តកំពង់ឆ្នាំង ចំណុចផ្លូវកែងបែកជា៤ គេឃើញរថយន្តប្រភេទ ដឹកដី ដឹកថ្ម ដឹកខ្សាច់ និងរថយន្តដឹកទឹកក បើកបរដោយល្បឿនលឿន ដែលអាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវផងដែរ។ ពាក់ពន្ធ័នឹងបញ្ហាខាងលើ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង សំណូមពរដល់អាជ្ញាធរខេត្ត ប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្ត និងអធិការដ្ឋាននគរបាលក្រុង មេត្តាមានវិធានការទៅលើរថយន្តដែលបើកបរល្បឿនលឿនក្នុងក្រុង ឲ្យបានតឹងរ៉ឹង និងមានប្រសិទ្ធភាព៕
-
ជិះម៉ូតូដួល ជ្រុះកាំភ្លើងខ្លី ប្រជាពលរដ្ឋរើសបានប្រគល់ឲ្យសមត្ថកិច្ច
ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីអ្នកភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់បានឲ្យដឹងថា នៅវេលាម៉ោង៨ និង០៥ នាទី យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ មានយុវជនម្នាក់ជិះម៉ូតូដួលបានជ្រុះកាំភ្លើងខ្លី១ដើម ត្រូវបានប្រជាពលរដ្ឋរស់នៅម្ដុំនោះរើសយកទៅប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ។ ប្រភពខាងលើបន្តថា មុនដំបូងគេឃើញយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណ្ណ ធ្វើដំណើរដោយម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ (មិនចាំស្លាកលេខ) ទិសដៅពីលិចទៅទិសកើត លុះមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េចស្រាប់តែដួល រួចលើកម៉ូតូប្រញាប់ប្រញាល់ជិះចេញទៅតែម្តង។ លុះប្រជាពលរដ្ឋរស់នៅក្បែរៗនោះនាំគ្នាទៅមើល ក៏ឃើញអាវុធខ្លី១ដើម ហើយរាយការណ៍ និងប្រគល់ជូននគរបាលប៉ុស្ដិ៍រដ្ឋបាលផ្ទះព្រៃតែម្ដង។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃបានឲ្យដឹងថា អាវុធខ្លី១ដើម (មិនស្គាល់ម៉ាក) មានពណ៌ខ្មៅ លេខ៤៥៥៧ មានគ្រាប់១ និងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃជាបណ្ណោះអាសន្នសិន៕
-
រថយន្តសាំយ៉ុងបើកគេចម៉ូតូជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវចាក់ផ្លែឈើពេញផ្លូវ
-
រថយន្តឡិចស៊ីសប្រលះហុងដាឌ្រីមពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់
-
តើបង្កើតបក្សនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលដើម្បីតែប្រជាប្រិយភាព ឬដើម្បីចូលរួមកសាងជាតិ?
នេះគឺជាសំណួរមួយ សូមសួរទៅកាន់មេដឹកនាំគណបក្ស និងអ្នកនយោបាយគ្រប់រូបនៅកម្ពុជា និងជាការឆ្លើយតបទៅនឹងអ្នកវិភាគមួយចំនួន ដែលបានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរីថា បើមេដឹកនាំគណបក្សក្នុងចំណោមគណបក្សទាំង១៩ ហ៊ានទទួលយកតំណែង ដែលផ្តល់ឲ្យដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ នឹងនាំឲ្យគណបក្សនោះបាត់បង់ប្រជាប្រិយភាព និងមានវាសនាដូចគណបក្សអតីតប្រឆាំង។ ប្រសិនបើមេដឹកនាំគណបក្សទាំងអស់ និងអស់លោកជាអ្នកវិភាគយល់ដូច្នោះ នោះបានន័យថា អស់លោកបង្កើតគណបក្សនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាល គឺដើម្បីតែប្រជាប្រិយភាព និងប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ ពុំមែនដើម្បីចូលរួមកសាងប្រទេសជាតិនោះទេ។ បើយើងក្រឡេកទៅមើលសម័យសង្គមរាស្រ្តនិយម នាពេលនោះ គណបក្សសង្គមរាស្រ្តនិយម ដែលដឹកនាំដោយ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតទាំងស្រុង។ ទោះបីជា គណបក្សសង្គមរាស្រ្តនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ បានទទួលអាសនៈទាំងអស់ក្នុងសភាក៏ដោយ នាពេលនោះ ព្រះអង្គបានកោះអញ្ជើញឲ្យមេដឹកនាំនៃគណបក្សដទៃទៀតដែលបានចូលរួមបោះឆ្នោត មកចូលរួមកសាងជាតិជាមួយព្រះអង្គក្នុងជួររាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យទទួលបានការអភិវឌ្ឍ។ គ្រានោះដែរ មេដឹកនាំនៃគណបក្សទាំងអស់ ក៏បានយល់ព្រមចូលរួមជាមួយព្រះអង្គដោយឥតប្រកែក ក្នុងគោលបំណងដើម្បីប្រយោជន៍ជាតិ។ នាពេលថ្មីៗនេះ ក្រោយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ទទួលបានជ័យជម្នះទាំងស្រុងក្នុងការបោះឆ្នោត២០១៨នេះ សម្តេចតេជោ ក៏បានប្រកាសផងដែរថា នឹងបង្កើតវេទិកាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សទាំង១៩ ដែលបានចូលរួមបោះឆ្នោត។ ការបង្កើតវេទិកានេះ ដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសជាការបង្កើតវប្បធម៌សន្ទនារវាងបក្សនយោបាយក្នុងរដ្ឋសភា និងក្រៅរដ្ឋសភា និងផ្តល់ឱកាសឲ្យបក្សនយោបាយក្រៅសភាអាចតាមដានកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។…
-
លិខិតក្រសួងមហាផ្ទៃ ផ្ញើជួន ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត
-
កីឡាករកម្ពុជាទាំងរថយន្ត និងម៉ូតូធ្វើបានយ៉ាងល្អនោះលើទឹកដីរបស់ខ្លួន ដោយទទួលបានលេខ១ ដូចគ្នា ក្នុងព្រឹត្តការណ៍ Asia Cross Country Rally 2018