-
កិច្ចពិគ្រោះយោបល់រវាងសម្តេចតេជោ ហ៊ុន សែន និងគណបក្សទាំង២០ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះហើយ
(ភ្នំពេញ)៖ កិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយសម្តេចតេជោ ហ៊ុន សែន និងតំណាងគណបក្សនយោបាយទាំង២០ ដែលចូលរួមក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នឹងធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ សប្តាហ៍ក្រោយនេះហើយ។ នេះបើតាមលិខិតអញ្ជើញមួយរបស់គណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់គណបក្សនយោបាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។ បើតាមលិខិតអញ្ជើញ ដែលចេញដោយឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា វេទិការវាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងគណបក្សនយោបាយទាំង២០នេះ នឹងមានរបៀបវារៈមួយចំនួនដូចជា៖ ១៖ សុន្ទរកថាបើកវេទិកាដោយសម្តេចតេជោ ហ៊ុន សែន២៖ ការចូលរួមយោបល់ពីគណបក្សនយោបាយនានា៣៖ បញ្ហាផ្សេងៗ៤៖ ការពិសារបាយសាមគ្គី។ កិច្ចពិគ្រោះយោបល់នេះត្រូវបានលោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា វាជាតម្លៃរបស់ប្រជាធិបតេយ្យរបស់កម្ពុជា ខុសប្លែកពីតម្លៃប្រជាធិបតេយ្យរបស់បរទេស ដែលអ្នកចាញ់ដេកផ្ទះ។ កិច្ចពិគ្រោះយោបល់ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាវប្បធម៌សន្ទនាដ៏ល្អបំផុតដើម្បីជួយចូលរួមចំណែកផ្តល់យោបល់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលកំពុងដើរលើវិថីលទ្ធិប្រជាធិបតេយ្យយ៉ាងច្បាស់លាស់។…
-
សេចក្តីប្រកាសព័ត៌មាន សហចៅក្រមស៊ើបអង្កេតចេញដីកាដំណោះស្រាយ ដាច់ដោយឡែកពីគ្នាទាក់ទងនឹង អោ អាន សំណុំរឿងស៊ើបអង្កេត ០០៤/០២/០៧-០៩-២០០៩-អ.វ.ត.ក/ស.ច.ស
ថ្ងៃនេះ សហចៅក្រមស៊ើបអង្កេត បានចេញដីកាដំណោះស្រាយពីរដាច់ដោយឡែកពីគ្នា ក្នុងសំណុំរឿងប្រឆាំង អោ អាន ដោយយោងតាមកំណត់ត្រាខ្វែងយោបល់អំពីថាតើ អោ អាន ស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ជាមេដឹកនាំជាន់ខ្ពស់ ឬជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលខុស ត្រូវខ្ពស់បំផុតឬទេ។ សហចៅក្រមស៊ើបអង្កេតជាតិ ពិចារណាឃើញថា អោ អាន មិនស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ទាំងពីរប្រភេទ ហើយសម្រេចលើកលែងចោទប្រកាន់លើ អោ អាន ដោយហេតុផលនោះ។ ដើម្បីសម្រេចសេចក្តីដូចនេះ សហចៅក្រមស៊ើបអង្កេតជាតិ បានពិចារណា ការចូលរួមរបស់ អោ អាន និងភាពធ្ងន់ធ្ងរនៃការប្រព្រឹត្តបទល្មើស ព្រមទាំងកត្តាជាច្រើនទៀត ដូចជាខ្លឹមសារនៃកិច្ចព្រមព្រៀង និង ច្បាប់ ស្តីពី អ.វ.ត.ក ព្រមទាំងចេតនានៃភាគីបង្កើតកិច្ចព្រមព្រៀង និងច្បាប់នេះ។ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ យល់ឃើញថា អោ អាន ស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ដែលជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុត ហើយមានភស្តុតាងគ្រាប់គ្រាន់ចោទប្រកាន់ប្រឆាំងគាត់ពីបទប្រល័យពូជសាសន៍ជនជាតិចាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក៏ដូចជាបទល្មើសឧក្រិដ្ឋផ្សេងទៀតដែលស្ថិតក្រោមច្បាប់កម្ពុជា។ចៅក្រមបានរំឮកភាគី តាមរយៈសេចក្តីសម្រេចរួមគ្នានៅថ្ងៃទី ១៨…
-
ស្ថានភាពទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី មកដល់ម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែសីហានេះ
ស្ថានភាពទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី មកដល់ម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នេះ៖– ទន្លេសេសាន ស្រុកអណ្តូងមាស ទឹកមានកម្ពស់ ៧,២០ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ ម) – ទន្លេសេសាន ស្រុកតាវែង ទឹកមានកម្ពស់ ៩,៨០ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៩,៥០ ម) – ទន្លេសេសាន ស្រុកវើនសៃ ទឹកមានកម្ពស់ ១០,១៧ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៨,៥០ ម) ៕ម.ន
-
ទឹកស្ទឹងសង្កែបានឡើងលើសកម្រិតប្រកាសអាសន្នហើយ
ទឹកស្ទឹងសង្កែបានឡើងលើសកម្រិតប្រកាសអាសន្ន និងកំពុងលិចចូលតំបន់ខ្លះនៃក្រុងបាត់ដំបងផងដែរ។ មកដល់ម៉ោង១៤:០០នាទី ថ្ងៃទី១៦ ខែសីហានេះ ទឹកស្ទឹងសង្កែ ក្រុងបាត់ដំបងបានហក់ឡើងដល់កម្ពស់១៣,៨១ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន១៣,៧៥ម៉ែត្រ)។ ទោះជាយ៉ាងណា បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ទឺកស្ទឹងសង្កែ នឹងស្រកចុះទៅវិញនៅពេលព្រលប់នេះ៕
-
ក្នុងឱកាសទិវាឯកជ្យលើកទី៧២ ទូតឥណ្ឌាប្រចាំកម្ពុជាប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើនបន្ថែមទៀត ឱ្យកាន់តែជិតស្និទ្ធ
ភ្នំពេញ៖ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្នុងឱកាសប្រារព្ធទិវាឯករាជ្យលើកទី៧២ របស់សាធារណរដ្ឋឥណ្ឌា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកស្រី ម៉ានីកា ជេន បានលើកឡើងនូវការប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមទាំងរឹតចំណងមិត្តភាពការទូតរវាងកម្ពុជា-ឥណ្ឌាឱ្យកាន់តែជិតស្និទ្ធផងដែរ។ ទិវាឯករាជ្យនេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ ក្នុងនោះក៏មានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ តំណាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីនៃបណ្ដាក្រសួង ថ្នាក់ដឹកនាំមន្ត្រីរាជការ ឯកអគ្គរាជ/រដ្ឋទូតមួយចំនួន រួមទាំងតំណាងអង្គភាព-ស្ថាប័នយ៉ាងច្រើនកុះករ។
-
ប៉ូលិសប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនម្នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០១ម៉៤០នាទីរំលងអាធ្រាត្រ អំឡុងពេលចុះល្បាតក្នុងមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួយដូរគ្រឿងញៀន នៅចំណុចវាលខ្សាច់ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្សយ័មានឈ្មោះ ប្រាក់ ស័ក្ខណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀនចំនួន ០៩កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
-
អប្សរាណេត ១៥ – ០៨ – ២០១៨
-
អ្នកវិទ្យាសាស្រ្តបញ្ជាក់ថា អាកាសធាតុពិភពលោកនឹងឡើងកម្តៅខ្លាំងខុសពីធម្មតារហូតដល់ឆ្នាំ២០២២
-
គ្រោះទឹកជំនន់នៅឥណ្ឌា៖ មនុស្សស្លាប់កើនជិត១០០នាក់ និងជាង៥០,០០០នាក់ ភៀសខ្លួនទៅកាន់ទីសុវត្ថិភាព
-
ចិនគ្រោងបញ្ជូនប្រតិភូទៅចរចាជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក នាចុងខែសីហាខាងមុខនេះ