-
មេដឹកនាំអាល្លឺម៉ង់ និងតួកគីសន្យាបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការទំនាក់ទំនង និងផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក
-
ក្រសួងរតនាគារជាតិអាម៉េរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិន និងរុស្ស៊ី ដោយចោទថា រកស៊ីខុសច្បាប់ជាមួយកូរ៉េខាងជើង បំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ
-
ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង នៅតែបន្តហក់ជន់ឡើងក្នុងកម្រិតមួយតម្រូវឲ្យអាជ្ញាធរនៃរដ្ឋបាលខេត្ត និងមន្ទីរជំនាញប្រកាសឲ្យអាជ្ញាធរដែនដីក្រុង-ស្រុក និងនៅមូលដ្ឋានជាប់ដងស្ទឺង ឲ្យមានការប្រុងប្រយ័ត្នពីទឹកជំនន់ដែលនៅតែបន្តជន់ឡើង
ខណៈពេលដែលទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង នៅតែហក់ជន់ឡើងស្ថិតក្នុងកម្រិតមួយ ដែលតម្រូវឲ្យអាជ្ញាធរនៃរដ្ឋបាលខេត្ត និងមន្ទីរជំនាញប្រកាសជូនដំណឹង និងអំពាវនាវដល់អាជ្ញាធរដែនដីក្រុង-ស្រុក និងនៅមូលដ្ឋានភូមិឃុំសង្កាត់ ជាពិសេស ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង និងជាប់ដងស្ទឹងសង្កែ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងមានវិធានការជាក់ស្តែងទាន់ពេលវេលាក្នុងការជួយប្រជាពលរដ្ឋពីហេតុការណ៍នៃផលប៉ះពាល់ជាយថាហេតុណាមួយកើតឡើងដែលបង្កឡើងដោយទឹកជំនន់ កំពុងតែនៅបន្តជន់ឡើងបែបនេះ។ ការអំពាវនាវបែបនេះគឺបន្ទាប់ពីឯ.ឧ ងួន រតនៈ គណៈអភិបាលខេត្តបាត់ដំបងបានចុះត្រួតពិនិត្យ និងស្វែងយល់ពីស្ថានភាពនៃទឹកជំនន់ស្ទឹងសង្កែ នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ស្រុក-ក្រុង មួយចំនួនរបស់ខេត្តបាត់ដំបង នៅវេលាយប់ថ្ងៃទី១៥ និងព្រឹកថ្ងៃទី១៦ខែសីហានេះ ជាពិសេសនៅក្នុងភូមិសាស្ត្រសង្កាត់ព្រែកព្រះស្តេច (ម្តុំផ្សារភូមិចិន),សង្កាត់រតនៈ(តាមដងស្ទឹង),សង្កាត់ស្វាយប៉ោ (ម្តុំផ្សារបឹងឈូក)។
-
ស្ថានភាពទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី មកដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៨ នេះ
ស្ថានភាពទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី មកដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នេះ ៖– ទន្លេសេសាន ស្រុកអណ្តូងមាស ទឹកមានកម្ពស់ ៨ ម ធៀបកម្ពស់ទឹកព្រឹកមិញ ស្រក ១,១០ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ ម) ។– ទន្លេសេសាន ស្រុកតាវែង ទឹកមានកម្ពស់ ១០,១០ ម ធៀបកម្ពស់ទឹកព្រឹកមិញ ស្រក ០,២០ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៩,៥០ ម) ។– ទន្លេសេសាន ស្រុកវើនសៃ ទឹកមានកម្ពស់ ១០,២០ ម ធៀបកម្ពស់ទឹកព្រឹកមិញ ទឹកនៅនឹង (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៨,៥០ ម) ។
-
ទឹកស្ទឹងសង្កែ បានបន្តកើនឡើងជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ
-
ឥណ្ឌាគ្រោងបញ្ជូនក្រុមអ្នកអវកាសទៅទីអវកាសនៅឆ្នាំ២០២២ ដើម្បីក្លាយជាប្រទេសទី៤ ដែលបានទៅដល់ទីអវកាស
ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាននិយាយនៅក្នុងសុន្ទរកថា នៅថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសនេះថា ឥណ្ឌានឹងបញ្ជូនក្រុមបេសកកម្មអវកាសទៅទីអវកាសទៅកាន់ទីអវកាសយ៉ាងយូរនៅឆ្នាំ២០២២ខាងមុខនេះ ហើយថែមទាំងអះអាងទៀតថា អវកាសយានិកនឹងយកទង់ជាតិឥណ្ឌាទៅជាមួយ ហើយលើកគ្រវីវានៅទីអវកាសនោះ។ លោកនាយករដ្ឋមន្ត្រីបាននិយាយទៀតថា ឥណ្ឌានឹងក្លាយជាប្រទេសទី៤ គឺបន្ទាប់ពីប្រទេសរុស្ស៊ី សហរដ្ឋអាម៉េរិក និងចិន ក្នុងការបញ្ជូនក្រុមបេសកកម្មអវកាសផ្ទាល់របស់ខ្លួនទៅទីអវកាស៕ម.ន
-
ហេតុការណ៍បាក់ស្ពាននៅប្រទេសអ៊ីតាលី៖ មនុស្សស្លាប់៣៩នាក់ របួស១៦នាក់ និងច្រើនជាង១០នាក់ កំពុងបាត់ខ្លួន

អ៊ីតាលី៖ ក្រុមអ្នកជួយសង្គ្រោះបាននឹងកំពុងបន្តចេញប្រតិបត្តិការរុករកជនរងគ្រោះដទៃទៀត ដែលគេជឿជាក់ថា មានច្រើនជាង១០នាក់ បានជាប់គាំងក្រោមកម្ទេចកម្ទីថ្ម នៅឯទីតំាងបាក់ស្ពានមួយកន្លែងក្នុងទីក្រុង ចេនណោ ភាគខាងជើងប្រទេសអ៊ីតាលី។ មកទល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតកកំពុងស្រាវជ្រាវរកមូលហេតុដែលបណ្តាលឲ្យស្ពាន ម៉ូរ៉ាន់ឌី ដែលសាងសង់ឡើងនៅទសវត្សរ៍ទី៦០នេះ បាក់ដួលរលំ។ឆ្លើយតបនឹងបញ្ហានេះ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក ហ្គីសេបប៉េ ខុនតេ បានសន្យាផ្តល់ជំនួយបន្ទាន់ដល់អាជ្ញាធរក្នុងតំបន់ ដើម្បីជួយពន្លឿនការស្តាឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលរងការបំផ្លិចបំផ្លាញដោយសារសោកនាដកម្មនេះ ដែលបានផ្តាច់ជីវិតមនុស្ស៣៩នាក់ និង១៦នាក់ផ្សេងទៀតរងរបួស។ ដោយឡែករដ្ឋមន្រ្តីដឹកជញ្ជូនអ៊ីតាលី លោក ដានីឡូ តូនីនែលលី ក៏បានអំពាវនាវឲ្យបណ្តាប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន ដែលទទួលបន្ទុកមើលការខុសត្រូវលើស្ពានដែលបានបាក់នេះ ចុះចេញពីតំណែងផងដែរ ហើយថែមទាំងនិយាយទៀតថា បច្ចុប្បន្នរដ្ឋាភិបាលក៏កំពុងរៀបចំនីតិវិធីផង ដើម្បីដកហូតសម្បទានពីក្រុមហ៊ុន អូតូស្ទ្រេប ភើ អ៊ីតាលា ទាក់ទិននឹងការមើលខុសត្រូវទៅលើស្ពាន ម៉ូរ៉ាន់ឌី ព្រមទាំងដាក់ពិន័យផ្នែកហិរញ្ញវត្ថុទៅលើក្រុមហ៊ុននេះផងដែរ ដោយសារមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនបាន នៅក្រោមកិច្ចសន្យាស្តីពីការធ្វើនិយ័តកម្មលើបែបផែនគ្រប់គ្រងនៃហេដ្ឋរចនាសម្ព័ន្ធនេះ៕ម.ន
-
កម្លាំងចម្រុះខណ្ឌច្បារអំពៅ បន្តចុះប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅផ្លូវជាតិលេខ១
ភ្នំពេញ ៖ ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើការប្រកាសលិទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចម្រុះក្នុងខណ្ឌប្រមាណ៣០នាក់ ចុះប្រតិបត្តិកាត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងPTT តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-
បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៦
-
ឯកឧត្តមអៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈ នូវទិន្នន័យចំនួន ១៥៥៤ ក្បាលដីនៅភូមិទឹកជុំ ឃុំអភិវឌ្ឍន៏ ស្រុកទឹកផុស