Category: ព័ត៌មាន

  • ប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងថា ការធ្វើកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង នឹងសម្រេចបាននូវភាពស្មោះត្រង់ពិតប្រាកដរវាងប្រទេសទំាងពីរ

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយក្នុងថ្ងៃ ពុធនេះថា “ភាពស្មោះត្រង់ពិតប្រាកដ” អាចសម្រេចទៅបាន លុះត្រាតែកូរ៉េខាង ជើង និងកូរ៉េខាងត្បូងបង្កើតសហគមន៍សន្តិភាព និងសេដ្ឋកិច្ចដ៏យូរអង្វែង ដោយ ទាមទារឱ្យមានការដឹកជញ្ជូនថាមពល និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម ។ការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ធ្វើឡើងក្នុងអំឡុងពិធីគម្រប់ខួប៧៣ឆ្នាំនៃការរំដោះឧបទ្វីបកូរ៉េ ចេញពីនឹមអាណានិគមរបស់ជប៉ុនកាលពីឆ្នាំ ១៩១០-១៩៤៥ ដោយលោក មូន បានគូសបញ្ជាក់ថា ទីក្រុងសេអ៊ូលនឹងធ្វើឲ្យការ ជឿទុកចិត្តគ្នាកាន់តែស៊ីជម្រៅថែមទៀតជាមួយទីក្រុងព្យុងយ៉ាង នៅក្នុងកិច្ចប្រជុំជា លើកទីបី ជាមួយលោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅនាខែក្រោយ ។ លោក មូន ជែអ៊ីន បានបន្ថែមទៀតថា តាមរយៈកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េ ខាងជើង រូបលោកនឹងបោះជំហានយ៉ាងអង់អាច ឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ ព្រមទាំងការប្រកាសបញ្ចប់សង្រ្គាម និងសន្ធិ សញ្ញាសន្តិភាព ។ ជាមួយគ្នានេះ លោក មូន ថែមទំាងបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនានាអាចនឹងត្រូវអនុវត្តន៍ដោយស្មោះត្រង់បាន លុះត្រាតែភាពមិនជឿទុកចិត្ត គ្នាដែលមានឫសគុលយ៉ាងជ្រៅនោះ ត្រូវបានលុបបំបាត់ចោលរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ក៏ដូចជារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន…

  • ប្រធានាធិបតីតួកគីស្នើប្រជាជនឈប់ប្រើប្រាស់ផលិតផលអេឡិចត្រូនិករបស់សហរដ្ឋអាម៉េរិក

    ទួរគី៖ ប្រធានាធិបតីតួកគី លោក តាយ៉ីប អឺដូហ្កាន់ បាននិយាយថា ប្រទេសលោក នឹងឈប់ប្រើប្រាស់ផលិតផលអេឡិចត្រូនិករបស់សហរដ្ឋអាម៉េរិក ដើម្បីជាការសង សឹកទៅនឹងការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងធ្វើឱ្យទីផ្សារហិរញ្ញ វត្ថុទីក្រុងអង់ការ៉ា ប្រឈមនឹងភាពតានតឹងខ្លំាំង ។ភាពរង្គោះរង្គើនៃទំនាក់ទំនងប្រទេសទំាងពីរ បានកើតឡើងក្រោយសហរដ្ឋអាម៉េរិក សម្រេចដាក់ទណ្ឌកម្មលើតួកគី បន្ទាប់ពីទីក្រុងអង់ការ៉ា បានបដិសេធដោះលែង អាចារ្យគ្រិស្ដអាម៉េរិកម្នាក់ ដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធសកម្ម ភាពភេរវកម្ម និងរដ្ឋប្រហារមិនបានសម្រេចនៅតួកគីកាលពីឆ្នាំ២០១៦ ។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីតួកគីរូបនេះថែមទំាងបានធ្វើការអំពាវនាវផងដែរ ឱ្យប្រជាជនតួកគីទាំងអស់ លក់ប្រាក់ដុល្លារ និងអឺរ៉ូចេញ ដើម្បីឱ្យរូបិយប័ណ្ឌជាតិឡើងថ្លៃ ខណៈកាលពីថ្ងៃ អង្គារ៍ សប្តាហ៍នេះ ក្រុមមន្ត្រីអាម៉េរិកក៏បានព្រមានដែរថា នឹងដាក់ទណ្ឌកម្មបន្ថែមទៀត បើសិនជាទីក្រុងអង់ការ៉ាមិនដោះលែងអាចារ្យគ្រឹស្ដ អាន់ឌ្រូ ប្រាន់សុន ទេនោះ ៕

  • ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះថ្នាក់នៃជំនន់ទឹកស្ទឹងសង្កែ ដែលនិងហក់ជន់ឡើងជាថ្មី ក្នុងថ្ងៃនេះ…

    នៅវេលាម៉ោង១២,០០ថ្ងៃត្រង់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ដល់បណ្តាញភ្នាក់ងារយកព័ត៌ទូរទស្សន៍អប្សរាប៉ុស្តិ៍១១ និងបណ្តាទូរទស្សន៍ក្នុងខេត្តបាត់ដំបងមួយចំនួនឲ្យដឹងថា៖ នៅវេលាល្ងាចថ្ងៃទី១៥ ខែសីហានេះ ជំនន់ទឹកស្ទឹងសង្កែ និងជន់ហក់ឡើងសារជាថ្មីឡើងវិញម្តងទៀត ហើយកម្ពស់ទឹកជំនន់ក្នុងស្ទឹងសង្កែ អាចមានកម្រឹតខ្ពស់ជាង និងបង្ករហានិភ័យ ផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមប្របដងស្ទឹងសង្កែ ជាពិសេសតំបន់វាលទំនាបមួយចំនួន អាចបង្កជន់លិចពីជំនន់ទឹកស្ទឹងសង្កែ ។

  • ការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា៖ ជនសង្ស័យ១៤នាក់ត្រូវចាប់ខ្លួន ក្នុងនោះមានឧត្ដមសេនីយ៍ម្នាក់

    វេណេស៊ុយអេឡា៖ អគ្គរដ្ឋអាជ្ញាវេណស៊យអេឡាលោក តារ៉េក វីលៀម សាអាប់ បានឱ្យដឹងថា ឧត្ដមសេនីយ៍វេណេស៊ុយអេឡាម្នាក់ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ 

  • ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថានឹងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលការពារដែនអាកាស

    សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិក ត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការអភិវឌ្ឍប្រព័ន្ធមីស៊ីលការពារដែនអាកាស ក្រោមក្របខណ្ឌនៃកញ្ចប់ថវិកាយោធាឆ្នាំ២០១៩ ស្ថិតក្នុងគោលបំណងទប់ស្កាត់ការវាយប្រហារដោយគ្រាប់មីស៊ីលជាយថាហេតុណាមួយពីសំណាក់អ៊ីរ៉ង់ ឬក៏កូរ៉េខាងជើង។ 

  • ហេតុការណ៍បាក់ស្ពានដ៏អាក្រក់នៅប្រទេសអ៊ីតាលី ធ្វើឲ្យចំនួនមនុស្សស្លាប់កើនឡើងជិត៤០នាក់

    អ៊ីតាលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិតបន្តកើនឡើងដល់៣៥នាក់ហើយ និងជាច្រើនផ្សេងទៀតទទួលរងរបួសធ្ងន់-ស្រាល បន្ទាប់ពីហេតុការណ៍បាក់ស្ពានមួយកន្លែង ស្ថិតនៅភាគខាងជើងទីក្រុង ជេនណោ ប្រទេសអ៊ីតាលី។ 

  • ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធសម្រេចបានជាង៦ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០១៨

    រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឱក ប៊ុង បានអះអាងថា ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ឆមាសទី១ នៃឆ្នាំ២០១៨ មានតម្លៃ៦ពាន់២២៩លានដុល្លារអាម៉េរិក គឺបានកើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹមតែ៥ពាន់៣៨៦លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ លោកបានគូសបញ្ជាក់ថា សហភាពអឺរ៉ុប អាម៉េរិក កាណាដា ជប៉ុន ចិន និងអាស៊ាន គឺជាទីផ្សារដែលស្រូបយកផលិតផលកម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូងមី និងផលិតផលកសិកម្មផ្សេងៗទៀត។ 

  • អ៊ីរ៉ងមានគម្រោងលក់ប្រេង និងឧស្ម័នបញ្ចុះតម្លៃដល់អាស៊ី បន្ទាប់ពីទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាម៉េរិក

    អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា អ៊ីរ៉ង់នឹងលក់ប្រេង និងឧស្ម័នបញ្ចុះតម្លៃដល់អតិថិជនអាស៊ី ស្របពេលដែលប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ កំពុងទទួលរងការដាក់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាម៉េរិក។ បើតាមទីភ្នាក់ងារព័ត៌មាន Bloomberg ថា ក្រុមហ៊ុន National Iranian Oil Company របស់រដ្ឋកំពុងកាត់បន្ថយតម្លៃផ្លូវការ សម្រាប់ការលក់នៅខែកញ្ញាខាងមុខនេះ ដល់អាស៊ី មកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេល១៤ឆ្នាំ បើធៀបនឹងប្រេងឆៅរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ យ៉ាងណាមិញ សហរដ្ឋអាម៉េរិកនឹងរារាំងការលក់ប្រេងអន្តរជាតិរបស់ប្រទេសអ៊ីរ៉ង់ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ នៅពេលដំណាក់កាលទី២នៃការដាក់ទណ្ឌកម្មត្រូវបានដាក់ជាថ្មី ដែលជាផ្នែកមួយនៃការដកខ្លួនចេញរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ប្រភពព័ត៌មាននៅក្នុងក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ មិនបានផ្ដល់ព័ត៌មានលម្អិតនៃការបញ្ចុះតម្លៃនេះទេ ប៉ុន្តែបានព្យាយាមនិយាយសម្រាលវិធានការនេះថា ជាការអនុវត្តរបស់ឧស្សាហកម្មជាទូទៅ ហើយការបញ្ចុះតម្លៃ គឺជាផ្នែកមួយនៃលក្ខណៈទូទៅរបស់ទីផ្សារពិភពលោក ដែលត្រូវបានផ្ដល់ដោយក្រុមហ៊ុននាំចេញប្រេងទាំងអស់។ ជាមួយគ្នានេះ ក្រុមអ្នកវិភាគបានធ្វើការព្យាករណ៍ថា ការលក់របស់អ៊ីរ៉ង់អាចនឹងធ្លាក់ចុះប្រហែល៧០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃពីកម្រិតបច្ចុប្បន្នប្រហែល២,៣លានបារ៉ែល។ ដោយឡែកក្រុមហ៊ុនថាមពលបារាំង Total ឲ្យដឹងថា ខ្លួនកំពុងដកគម្រោងវិនិយោគរាប់ពាន់លានដុល្លារអាម៉េរិកនៅអណ្ដូងប្រេង South Pars នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយសារការដាក់ទណ្ឌកម្មជាថ្មីនេះ ៕

  • អប្សរាណេត ១៤ – ០៨ -២០១៨

    អប្សរាណេត ១៤ – ០៨ -២០១៨

  • អភិបាលរាជធានីកោតសរសើរដល់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ ទាំងមុន និងក្រោយការបោះឆ្នោត

    ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពក្នុងដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញមោទកភាពដែលកងកម្លាំងសមត្ថកិច្ច រួមមានកងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានី កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងកម្លាំងនៃកងពលតូចលេខ៧០ បានរួមគ្នា ជាមួយអាជ្ញាធរដែនដីខណ្ឌទាំង១២ ខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ បានល្អប្រសើរជូនប្រជាពលរដ្ឋ។ ក្រោយកិច្ចប្រជុំលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សន្តិសុខគឺជាសេចក្តីត្រូវការរួមរបស់ប្រជាពលរដ្ឋគ្រប់រូប មិនអាចខ្វះបាន អ្នកណាសុទ្ធតែត្រូវការសន្តិសុខទាំងអស់។  ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ បន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ២៤ម៉ោងលើ២៤ម៉ោង មិនមែនតែការបោះឆ្នោតនោះទេ ក្រោយបោះឆ្នោតក៏នៅបន្តរក្សាការងារនេះ ជូនប្រជាពលរដ្ឋឱ្យបានល្អជាប្រចាំ។ ចំពោះពាក់ព័ន្ធនឹងបញ្ហាការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក្នុងរាជធានីភ្នំពេញ ឯកឧត្តមអភិបាលរាជធានី ក៏បានឱ្យបន្តយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់ផ្លូវទាំង១១ខ្សែឱ្យម៉ឹងមាត់បន្ថែមទៀត ដាក់កងកម្លាំង និងរថយន្តស្ទូចប្រចាំការដើម្បីស្ទូចរថយន្តណាដែលចតអាណាធិបតេយ្យនៅតាមដងផ្លូវទាំង១១ខ្សែនេះ៕