Category: ព័ត៌មាន

  • អត្រាការប្រាក់ក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ នឹងជួយលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រកាន់តែប្រសើរ នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តរបស់ខ្លួនបានឱ្យដឹងថា គ្រឹះស្ថានឥណទានជនបទប្រមាណ៥០ ដែលមិនអាចគោរពតាមច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមានរបស់ធនាគារជាតិនៃកម្ពុជា ត្រូវបានបិទ។ក្នុងនោះមានគ្រឹះស្ថានមួយចំនួនបានបញ្ឈប់ដំណើរការដោយខ្លួនឯង និងគ្រឹះស្ថានផ្សេងទៀតត្រូវបានបញ្ឈប់ដោយធនាគារជាតិនៃកម្ពុជា។

  • ឯកឧត្ដម សាយ សំអាល់ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្ដែងការគួរសម

    ភ្នំពេញ៖ កាលព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យឯកឧត្ដម Sudirnan Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព។

  • សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅខណ្ឌសែនសុខ

    នៅព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១៥,៣៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

  • សមត្ថកិច្ចចុះពិនិត្យឃ្លាំងស្តុកខោអាវនាំចូលពីប្រទេសចិន ដែលសង្ស័យនាំចូលមិនបានបង់ពន្ធ

    សមត្ថកិច្ចចុះពិនិត្យឃ្លាំងស្តុកខោអាវនាំចូលពីប្រទេសចិន ដែលសង្ស័យនាំចូលមិនបានបង់ពន្ធ

    រាជធានីភ្នំពេញ៖ នៅវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ សមត្ថកិច្ចបានចុះពិនិត្យឃ្លាំងស្តុកទំនិញ ខោ អាវ នាំចូលពីប្រទេសចិនមួយកន្លែង ស្ថិតនៅតាមផ្លូវ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលសង្ស័យបន្លំលួចនាំចូលដោយមិនបង់ពន្ធ។ សមត្ថកិច្ចបានឲ្យដឹងថា ឃ្លាំងស្តុកខោអាវខាងលើ សង្ស័យមួយផ្នែកនាំចូលមក មិនបានបង់ពន្ធ ទើបនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នេះកម្លាំងនគរបាលសេដ្ឋកិច្ចក្រុង ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចុះធ្វើការពិនិត្យជាក់ស្តែងតែម្តង។ ក៏ប៉ុន្តែលទ្ធផលយ៉ាងណា សមត្ថកិច្ចមិនទាន់ប្រាប់នៅឡើយទេថា ខោអាវ រាប់រយកេសទាំងនោះ បានបង់ពន្ធហើយឬយ៉ាងណា រង់ចាំផ្ទៀងផ្ទាត់ឯកសារសិន៕

  • គាស់ផ្ទះលួចទ្រព្យសម្បត្តិទាំងព្រឹក ត្រូវសាច់ញាតិម្ចាស់ផ្ទះមកទាន់ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់សោទ្វារផ្ទះ ចូលលួចលុយ ទ្រព្យសម្បត្តិ បានហើយ ប៉ុន្តែត្រូវសាច់ញាតិម្ចាស់ផ្ទះ មកទាន់ក៏បានចាប់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ២២២ សហគមន៍៤ បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ជនសង្ស័យឈ្មោះ នួន ខ្លឹម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមការដ្ឋានសំណង់ មានស្រុកកំណើត ខេត្តស្វាយរៀង។ ចំណែកម្ចាស់ផ្ទះ ឈ្មោះ ថេង វ៉ាន់នុត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិឈើទាន ឃុំព្រែកទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ សម្ភារ លុយកាក់ដែលជនសង្ស័យចូលលួចបាន មានលុយជាង១ពាន់ដុល្លា លុយខ្មែរជាង១០ម៉ឺនរៀល ទូរសព្ទដៃ១គ្រឿង។ តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា ពេលដែលខ្លួនកំពុងធ្វើការងារក្បែរនោះដែរ ជនសង្ស័យខាងលើ…

  • ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកស្ទឹងសង្កែចំនួន១០៩គ្រួសារមកពីឃុំចំនួន៣ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

    ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានសាខាកាកបាទក្រហម ខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត បាននាំយកអំណោយជាស្បៀង និងសម្ភារប្រើប្រាស់មួយចំនួន ជាពិសេសអំណោយមកពីសប្បុរសជននានា រួមមាន៖ ក្រុមហ៊ុនកូកាកូឡា និងអាជីវករថៃ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកស្ទឹងសង្កែ ដែលបានជន់លិចផ្ទួនៗគ្នា តាមបណ្តាឃុំចំនួន៣ របស់ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងនោះមាន ឃុំព្រែនរិន្ទ ឃុំព្រែកខ្ពប និងឃុំព្រែកហ្លួង។ អំណោយទាំងនេះ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករចំនួន២៥គីឡូក្រាម មី១កេស ទឹកក្រូច១កេស ទឹកបរិសុទ្ធវីឃែរ០១កេស ភួយ១ សារុង១ និងក្រមា១។ អំណោយមនុស្សធម៌ដែលចែកជូនដល់ប្រជាពលរដ្ឋទាំង១០៩គ្រួសារបានប្រារព្វធ្វើនៅក្នុងបរិវេណវត្តក្តាំងងារ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ។ តាមរបាយការណ៍របស់អនុសាខាស្រុកឯកភ្នំ បានបង្ហាញថា សភាពការណ៍ទឹកជំនន់ស្ទឹងសង្កែ នាពាក់កណ្ដាលខែកក្កដាកន្លងមក និងរហូតដល់ដើមខែសីហា ឆ្នាំ២០១៨នេះ បានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ និងបណ្ដាលឲ្យលិចលង់ខូចខាតទាំងស្រុងនូវដំណាំស្រូវ និងដំណាំផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ៣ឃុំខាងលើ ក្នុងនោះ គឺ ឃុំព្រែកនរិន្ទ ចំនួន១,០៩២ហិកតា ស្មើនឹង៦៣០គ្រួសារ…

  • កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមរួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានជំនន់ទឹកភ្លៀង នារដូវវស្សាឆ្នាំ២០១៨នេះ

    កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធិផ្សព្វផ្សាយសភាពការណ៍វិវដ្តថ្មីៗ និងផ្សព្វផ្សាយផែនការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិទឹកជំនន់ និងត្រួតពិនិត្យមធ្យោបាយ សម្ភារ គ្រឿងបំពាក់ជួយសង្រ្គោះប្រជាពលរដ្ឋ និងធ្វើការសាកល្បងចេញក្បួនប្រតិបត្តិការសង្គ្រោះ។ ក្នុងពិធីនេះដែរ មានវត្តមានចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ផងដែរ។ ឧត្តមសេនីយ៍ត្រី ជូ សារុន បានដាក់ចេញនូវវិធានការចំពោះនាយទាហាន នាយទាហានរង និងពលទាហានថា ក្នុងករណីមានគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ ទឹកជំនន់ ក្នុងរដូវវស្សាឆ្នាំ២០១៨នេះ ត្រូវនាំគ្នាខិតខំយ៉ាងយកចិត្តទុកដាក់បំផុត ដឹកជញ្ជូនប្រជាពលរដ្ឋរកទីទួលមានសុវត្ថិភាព ថែរក្សាទ្រព្យសម្បត្តិរបស់ពលរដ្ឋឲ្យបានគង់វង្ស ក្នុងករណីធ្ងន់ ត្រូវរាយការណ៍បន្ទាន់ ដើម្បីស្វែងរកជំនួយ អន្តរាគមន៍ពីថ្នាក់លើ។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្ថែមថា កងកម្លាំងត្រូវសហការឲ្យខ្ជាប់ខ្ជួនជាមួយអាជ្ញាធរមូលដ្ឋាន តាមដានជាប្រចាំចំពោះចំណុចដែលប្រឈមមហានិភ័យខ្ពស់ក្នុងមូលដ្ឋាន ដើម្បីធានាដល់ជួយសង្គ្រោះរបស់យើង ចំណុចដែលត្រូវគិតគូរចម្បងគឺ ចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ក្មេងៗ សាលា និងវត្តអារាមនានា។ លោកបានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះរហូតចប់រដូវវស្សា កម្លាំងទាំងអស់ត្រូវថែរក្សាមធ្យោបាយរថយន្តធំ សម្រាប់ដឹកជញ្ជូនសម្ភារ…

  • ឯកឧត្តម ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

     កាលពីថ្ងៃអាទិត្យ ទី១២ខែសីហា ឆ្នាំ២០១៨ ក្នុងបរិយាកាសរីករាយស្វាគមន៍រីករាយរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងបរិវេណវត្តខ្ទឹង ស្ថិតក្នុងភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឯកឧត្តម ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោកជំទាវ ណាល់ សុខអៀន លោកឧកញ៉ា ឡូវ សុខសាន និងលោកឧកញ៉ា ជា លាងហុង បានអញ្ជើញចូលរួមអបអរសាទរ និងថ្លែងអំណរគុណជូន ចំពោះសមាជិកក្រុមការងារ និងប្រជាពលរដ្ឋក្នុងឃុំទងត្រឡាចដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុនពេល និងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតធ្វើឲ្យសម្រេចទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ។ លោកឧកញ៉ា ជា លាងហុង និងលោកឧកញ៉ា ឡូវ សុខសាន បានប្រសាសន៍ពាំនាំនូវសារថ្លែងអំណរគុណរបស់សម្តេចពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន      លើសពីនេះ សម្តេចសូមជូនពរប្រជាពលរដ្ឋឲ្យជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ។ ពិធីអបអរសាទរនៃជ័យជំនះទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ បានរីករាយស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការចូលរួមទទួលទានបបរសាមគ្គី ក្រោមទិសស្លោក ប្រទេសជាតិមានការរីកចម្រើននិងការអភិវឌ្ឍន៍ដែលការចូលរួមពីសំណាក់ព្រះគ្រូចៅអធិវត្ត លោកតា លោកយាយ និងប្រជាពលរដ្ឋយ៉ាងច្រើនកោះករ ។                        …

  • អ្នកបញ្ជារថយន្តកម្ពុជា អះអាងថា នៅតែរក្សាតំណែងពិន្ទុខ្ពស់ដដែល ក្នុងប្រកួត ទី២ ASIA CROSS COUNTRY RALLY ២០១៨

    ទោះបីជាស្ថានភាពផ្លូវកាន់តែលំបាកពោពេញដោយឧសគ្គច្រើន  ហើយចម្ងាយផ្លូវប្រកួតកាន់តែមាន ចម្ងាយរហូតជាង៣០០ គីឡូម៉ែតក្តី  តែអ្នកបើករថយន្តរបស់កម្ពុជានៅតែមានមានទំនុកចិត្តខ្ពស់ ថាខ្លួននៅតែប្រជែងបានចំណាត់ថ្នាក់ល្អ នាំមុខដដែល សម្រាប់ថ្ងៃប្រកួតទី២ នៃព្រឹត្តិការណ៍ A SIA CROSS COUNTRY RALLY ២០១៨ ដែលចេញដំណើរពីខេត្ត កាប៉ីនបុរី ឆ្ពោះមក កាន់ ខេត្ត បុរីរ៉ាំ ។

  • និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ធ្វើទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៨ ទៅកាន់តំបន់ជុំវិញបឹងទន្លេសាប

    និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ធ្វើទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៨  ទៅកាន់តំបន់ជុំវិញបឹងទន្លេសាប

      សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំដំណើរទស្សកិច្ចសិក្សាប្រចាំឆ្នាំមួយ ទៅកាន់តំបន់ជុំវិញបឹងទន្លេសាប មានរយៈពេលពីរយប់បីថ្ងៃ ដែលមានបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរួមចំនួន១៥០នាក់ ដឹកនាំដោយលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ លោកបណ្ឌិត ជា សុភាព បានឲ្យដឹងថា ការធ្វើទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៨ ទៅកាន់តំបន់ជុំវិញបឹងទន្លេសាប នៅថ្ងៃទី១០ ដល់ទី១២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ គឺអនុវត្តតាមផែនយុទ្ធសាស្រ្ត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលតែងតែរៀបចំដំណើរទស្សនកិច្ចសិក្សាបែបនេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឱ្យនិស្សិតទាំងអស់មានឱកាសក្នុងការចូលរួមក្នុងសកម្មភាពបន្ថែមលើការសិក្សា ហ្វឹកហាត់ការងារ ជួយសហគមន៍ និងសកម្មភាពជួយសង្គមផ្សេងៗ ដូចជាការអភិវឌ្ឍន៍វិស័យ ទេសចរណ៍ និងសេដ្ឋកិច្ច នៅខេត្តជុំវិញបឹងទន្លេសាប ព្រមទាំងបាននាំថវិកាមូលនិធិគ្រួសារសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជូនដល់មន្ទីរពេទ្យកុមារអង្គរ (ខេត្តសៀមរាប) និងក្រុមគ្រួសារក្រីក្រ (ខេត្តបាត់ដំបង)…