-
តុលាការ ពិនិត្យការអនុវត្តទោស លោក គឹម សុខ បន្ទាប់ពីបានបញ្ជូនមកដល់សាលាដំបូងរាជធានី ភ្នំពេញ កាលពីរសៀលថ្ងៃនេះ
-
លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. នៅថ្ងៃ១៤ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា តាមប្រតិទិនការងារ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីគ្មានពាក្យបណ្ដឹង ដែល គ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវដោះស្រាយពាក់ពន្ធ័នឹងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត។ ការប្រកាសលទ្ធផល នឹងធ្វើឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ តាមរយៈទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា FM 96 MHz វិទ្យុជាតិកម្ពុជា AM 918 MHz វិទ្យុវត្តភ្នំ FM 105.70 MHz និង វិទ្យុនិងទូរទស្សន៍ online គ.ជ.ប.។ សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. បានបញ្ជាក់ថា ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត គឺជាការប្រកាសឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ និងការកំណត់បែងចែកអាសនៈ សម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមមណ្ឌលនីមួយៗ៕
-
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បុណ្យសមុទ្រលើកទី៧ ដែលប្រព្រឹត្តទៅនៅខេត្តកោះកុង នឹងអាចទាក់ទាញភ្លៀវទេសចរជាតិ-អន្តរជាតិប្រមាណ៣០ម៉ឺននាក់ចូលរួម
កោះកុង៖ ក្រោយពីពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែប បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យយ៉ាងត្រចេះត្រចង់រួចមក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តកោះកុងជាខេត្តបន្ទាប់ ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី៧ (សម្រាប់ខេត្តកោះកុង ជាជុំទី២) ដូច្នេះហើយទើបក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាលខេត្តកោះកុងបានបើកកិច្ចប្រជុំលើកដំបូងមួយ ដើម្បីកំណត់ការងារត្រៀមរៀបចំពិធីបុណ្យទេសចរណ៍ដ៏ធំមួយនេះ ប្រកបដោយភាពអធិកអធម។ កិច្ចប្រជុំលើកដំបូងនេះប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការពាក់ព័ន្ធជាច្រើននាក់។
-
ក្រុមរថយន្តកម្ពុជាទាំង២គ្រឿងប្រជែងបានលទ្ធផលល្អប្រសើរក្នុងថ្ងៃបើកឆាកព្រឹត្តិការណ៍Asia Cross Country Rally2018
-
ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាម៉េរិកប្តេជ្ញាបង្កើតការងារថ្មី ឲ្យបាន១០០,០០០កន្លែង នៅក្នុងអំឡុងពេល៥ឆ្នាំខាងមុខ
-
ជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្ដរជាតិ ៣លើក បន្ទាប់ពីតែងតាំងលោក Honda រួចមក

-
ព្យុះទីហ្វុង បេប៊ីនកា ត្រូវព្យាករណ៍ថា នឹងធ្វើការវាយប្រហារប្រទេសថៃ ឡាវ និងវៀតណាមក្នុងសប្តាហ៍នេះ

ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីព្រមានអំពីគ្រោះថ្នាក់អាកាសធាតុ នៅក្នុងថ្ងៃអង្គារ៍នេះ ដោយបញ្ជាក់ថា ព្យុះត្រូពិច បេប៊ីនកា ត្រូវរំពឹងថា នឹងនាំយកភ្លៀងធ្លាក់ច្រើននៅឯភាគឦសាន និងភាគខាងជើងប្រទេស ហើយក៏ទំនងបង្កជាគ្រោះទឹកជំនន់ផងដែរ។ បើតាមការបញ្ជាក់របស់នាយកដ្ឋានឧតុនិយមថៃ ព្យុះដ៏កំណាចនេះ បច្ចុប្បន្នកំពុងបង្កើនឥទ្ធិពលនៅសមុទ្រចិនខាងត្បូង ហើយបន្ទាប់មក នឹងរំកិលខ្លួនឆ្ពោះទៅកាន់ភាគខាងជើងប្រទេសវៀតណាម និងឡាវ ក្នុងអំឡុងថ្ងៃ ព្រហស្បត្តិ៍ដល់ថ្ងៃសុក្រសប្តាហ៍នេះ។ នាយកដ្ឋាននេះ ក៏បានធ្វើសេចក្តីព្រមានដល់ប្រជាជនរស់នៅក្នុងតំបន់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់នៃគ្រោះមហន្តរាយទឹកជំនន់ បំណាក់ដី និងផលប៉ះពាល់ដ៏ធំធេងផ្សេងទៀត ដោយសារតែភ្លៀងធ្លាក់ខ្លាំងនាពេលឆាប់ៗនេះ។ ចំណែក អាជ្ញាធរឧតុនិយមវៀតណាមក៏បានព្យាករណ៍ដែរថា ព្យុះ បេប៊ីនកា ដែលជាព្យុះទីហ្វុងទីបួនវាយប្រហារលើប្រទេសវៀតណាមក្នុងឆ្នាំ២០១៨នេះ នឹងបក់បោកទៅដល់តំបន់ភាគខាងជើង ចាប់ពីខេត្ត គ័ង នីន ឆ្ពោះទៅកាន់ខេត្ត ណាំ ឌីន នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ។
-
ចាស់ជរាគ្មានទីពឹងចំនួន២គ្រួសារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា សាខាខេត្តបន្ទាយមានជ័យ
-
ភាគីចិនវាយតម្លៃកីឡាករកម្ពុជាកើនឡើងកម្រិតបច្ចេកទេសល្អ បើទោះបីការហ្វឹកហាត់មានរយៈពេលខ្លី
-
អប្សរាណេត ១៣ – ០៨ – ២០១៨