-
ការប៉ះទង្គិចគ្នាដោយអាវុធដ៏កក្រើកនៅអាហ្វហ្កានីស្ថាន បណ្តាលឲ្យយោធា១០០នាក់ និងក្រុមតាលីបង់២០០នាក់ បាត់បង់ជីវិត

អាហ្វហ្កានីស្ថាន៖ យោងតាមប្រភពរបស់អាជ្ញាធរអាហ្វហ្កានីស្ថាន បានរាយការណ៍ថា កងកម្លាំងសន្តិសុខ និងយោធារបស់ខ្លួនច្រើនជាង១០០នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រយុទ្ធគ្នាដ៏កក្រើកថ្មីមួយ ជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ ដើម្បីគ្រប់គ្រងទីក្រុង ហ្គានី ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក។ ប្រភពដដែលបានឱ្យដឹងទៀតថា ការប៉ះទង្គិចគ្នាដ៏កក្រើកនេះ ក្រុមសកម្មប្រយុទ្ធតាលីបង់ប្រមាណជាង២០០នាក់ បានបាត់បង់ជីវិត ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺ អង្គការសហប្រជាជាតិបានព្រមានថា ការផ្គត់ផ្គង់ម្ហូបអាហារនៅក្នុងទីក្រុង ហ្កានី កំពុងត្រូវកាត់ផ្ដាច់ ដែលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនស្លូតត្រង់រាប់ពាន់នាក់។
-
មេដឹកនាំរុស្ស៊ី និងអាល្លឺម៉ង់ មានគម្រោងជួបពិភាក្សាគ្នានៅថ្ងៃចុងសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីវិបត្តិនៅស៊ីរី និងអ៊ុយក្រែន
-
ប្រមុខការទូតរុស្ស៊ីគ្រោងធ្វើដំណើរទៅកាន់តួកគី ស្របពេលដែលប្រទេសនេះ ទទួលរងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកសម្រេចចុះហត្ថលេខាលើកញ្ចប់ថវិកាយោធា៧១៦ពាន់លានដុល្លារ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកាយោធា៧១៦ពាន់លានដុល្លារ ដែលនឹងត្រូវប្រើប្រាស់ក្នុងការចំណាយលើវិស័យយោធា និងរួមបញ្ចូលទាំងការត្រួតពិនិត្យឡើងវិញ លើកិច្ចសន្យានាពេលកន្លងមករវាងរដ្ឋាភិបាលអាម៉េរិក ជាមួយក្រុម ហ៊ុនចិន ZTE និងក្រុមហ៊ុន Huawei។
-
អភិបាលខណ្ឌឫស្សីកែវ ទទួលទេយ្យទានពីព្រះតេជគុណគង់នៅវត្តទួលអស់លោក ដើម្បីបន្តចែកជូនជនងាយរងគ្រោះក្នុងមូលដ្ឋាន
ភ្នំពេញ៖ នៅថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ លោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ ជាមួយនឹងមន្ត្រីក្រោមឱវាទ បានទទួលទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារ មួយចំនួនធំ ពីព្រះតេជគុណ ច័ន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ដើម្បីយកមករក្សាត្រៀមទុកបង្ការបន្តចែកជូនជួយសង្គ្រោះដល់គ្រួសារក្រីក្រងាយរងគ្រោះ ក្នុងមូលដ្ឋាន។
-
អាជ្ញាធរខណ្ឌច្បារអំពៅ ចុះប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមូលដ្ឋាន
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានចុះប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមូលដ្ឋាន នៅវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ១ ទល់មុខប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្បារអំពៅ២ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយប្រើពេលវេលាចំនួន១ម៉ោង ដើម្បីពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែល្អប្រសើរឡើង។
-
កម្ពុជានឹងរងឥទ្ធិពលពីព្យុះទី១៦ បេប៊ីនកា
-
CNCC ចាប់ឆ្នោតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២
-
អត្តពលិកវ៉ូវីណាមមកដល់មាតុប្រទេសវិញ ក្រោយជោគជ័យ ពីជើងឯកអាស៊ីអាគ្នេយ៍ នៅសហភាពមីយ៉ាន់ម៉ា
-
អគ្គលេខាធិការ កីឡាបាល់បោះកម្ពុជាសង្ឃឹម វិញ្ញាសារថ្មី អាចទាកទាញស្រ្តី ឲ្យចូលរួមបានច្រើន
