-
World Bank ព្យាករណ៍ថា ឡាវនឹងក្លាយជាប្រទេសលេចត្រដែតមួយក្នុងតំបន់ តាមរយៈការក្លាយជាចំណុចកណ្តាលនៃសង្វាក់ផលិតកម្ម
-
សមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យ២នាក់ ដែលសកម្មឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ ខណ្ឌចំការមន និងខណ្ឌដូនពេញ
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធក្នុងអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) ដែលភាគច្រើនធ្វើសកម្មភាពនៅខណ្ឌចំការមន និងខណ្ឌដូនពេញ តាមដងផ្លូវសាធារណៈចំនួន៧លើកមកហើយ ក្នុងរាជធានីភ្នំពេញ នៅត្រង់ចំណុចខាងកើតអនុវិទ្យាល័យចតុមុខ ផ្លូវលេខ២១៤ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញកន្លងទៅ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨។ នេះបើតាមលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានបញ្ជាក់ក្នុងរបាយការណ៍ ដែលភ្នាក់ងារសារព័ត៌មានទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ ទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន យកមកធ្វើការសាកសួរជាច្រើនម៉ោង ពួកគេបានឆ្លើយសារភាពថា កន្លងមកធ្លាប់បានធ្វើសកម្មភាពចំនួន៧លើកមកហើយ។
-
អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន១,៣៥៦លានដុល្លារអាម៉េរិក កើនឡើង១៥ភាគរយក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨
ភ្នំពេញ៖ ក្នុងខែកក្កដា ឆ្នាំ២០១៨នេះ លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ Online) មានចំនួន៦៨៩,៧១ពាន់លានរៀល ស្មើនឹងប្រមាណជា១៧២,៤៣ លានដុល្លារអាម៉េរិក។ ប្រសិនបើប្រៀបធៀបទៅនឹងចំណូលខែកក្កដា ឆ្នាំ២០១៧ (តាមប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងខែកក្កដា ឆ្នាំ២០១៨នេះ កើនឡើងចំនួន១៨៦,៧១ពាន់លានរៀល ឬប្រមាណ៤៦,៦៨ លានដុល្លារអាម៉េរិក ស្មើនឹង៣៧,១២%។ របាយការណ៍ខាងលើនេះ ត្រូវបានបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា ឆ្នាំ២០១៨ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ។
-
សាកសពមនុស្ស៨នាក់ត្រូវរកឃើញ ក្រោយហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅប្រទេសឥណ្ឌូណេស៊ី
-
ផ្ទុះឃ្លាំងអាវុធដ៏កក្រើកមួយនៅប្រទេសស៊ីរី បណ្តាលឲ្យមនុស្សស្លាប់៣៩នាក់ ក្នុងនោះមានកុមារ១២
-
មេដឹកនាំវ៉េណេស៊ុយអេឡា នឹងស្នើសុំជំនួយពីទីភ្នាក់ងារ FBI របស់សហរដ្ឋអាម៉េរិក ដើម្បីបើកការស៊ើបអង្កេតករណីវាយប្រហារប៉ុនប៉ងធ្វើឃាតខ្លួន
វ៉េណេស៊ុយអេឡា៖ ក្នុងអំឡុងថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសៅរ៍ សប្តហ៍មុន (ម៉ោងក្នុងតំបន់) ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្ហើបពីផែនការបង្កើតកងអង្គភាពពិសេសថ្មីមួយ ដើម្បីទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងសកម្មភាពភេរវកម្ម ក៏ដូចជាស្នើសុំជំនួយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ FBI របស់អាសហរដ្ឋម៉េរិក សំដៅបើកការស្រាវជ្រាវករណីវាយ ប្រហារប៉ុនប៉ង់ធ្វើឃាត ដែលលោកផ្ទាល់ចោទថា បានរៀបចំឡើងដោយរដ្ឋាភិបាល កូឡុំប៊ី។
-
ប្រមុខការទូតសហរដ្ឋអាម៉េរិក និងកាណាដា ធ្វើកិច្ចពិភាក្សាផ្តោតសំខាន់លើវិបត្តិជម្លោះការទូតរវាងកាណាដា និងអារ៉ាប៊ីសាអូឌីត
-
សង្ស័យរថយន្តបុក៖ បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ ៖ បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមកពីប្តូរប្រេងម៉ាស៊ីនវិញ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ យឹង សុវណ្ណារាជ ភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូម៉ាកហុងដា សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2736។
-
ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តត្រង់ចំណុចស្តុបបែកជាបួន បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ពីរនាក់
-
នារីជនជាតិចិន បើករថយន្ដដេញបុកជនសង្ស័យឆក់ទូរសព្ទ២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់
ភ្នំពេញ៖ នារីជនជាតិចិនពីរនាក់ អះអាងថាខ្លួនត្រូវជនសង្ស័យពីរនាក់ឆក់ទូរស័ព្ទហើយព្យាយាមជិះគេចខ្លួន ទើបនាងបើករថយន្ដដេញបំបុកបណ្ដាលឲ្យជនសង្ស័យទាំងពីរនាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង១៥នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៥៤កែងផ្លូវលេខ១២៣ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។