-
ប្រធានសហព័ន្ធកីឡាវូស៊ូស្នើសុំសមាជិកប្រតិបត្តិសហព័ន្ធទាំងអស់ បើបេះដូងឲ្យទូលាយ ហើយ រួមគ្នា អភិវឌ្ឍវិស័យកីឡាវូស៊ូ នៅកម្ពុជា
-
ពិធីប្រគល់សម្ភារបរិក្ខារសម្រាប់ការងាររដ្ឋបាលសាលារៀន ជូនដល់គ្រឹះស្ថានសិក្សាសាធារណ:ចំនួន២២ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប
សៀមរាប៖ ពិធីប្រគល់សម្ភារបរិក្ខារសម្រាប់ការងាររដ្ឋបាលសាលារៀនជូនដល់គ្រឹះស្ថានសិក្សាសាធារណ:ចំនួន២២ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប រួមមាន ម៉ាស៊ីនថតចម្លងចំនួន០៤ គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន១៥គ្រឿង កំព្យូទ័រចំនួន១៧គ្រឿង សម្រាប់ផ្គត់ផ្គង់ដល់គ្រឹះស្ថានសិក្សាសាធារណ:ចំនួន២២ ក្នុងស្រុកស្រីស្នំ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសាលារៀនវិទ្យាល័យ២៨មករា ស្រុកស្រីស្នំ ខេត្តសៀមរាប។
-
កម្ពុជាឈរលំដាប់ទី៣ក្នុងចំណោមប្រទេស៨ បន្ទាប់ពីដណ្ដើមបានមេដាយ២៩គ្រឿង ក្នុងការប្រកួតកីឡាវ៉ូវីណាម នៅប្រទេសមីយ៉ាន់ម៉ា
-
ចំនួនអ្នកស្លាប់កើនជិត៤៣៦នាក់ និងរបួស១,៣៥៣នាក់ ក្រោយគ្រោះរញ្ជួយដីដ៏កក្រើកវាយប្រហារកោះទេសចរណ៍ដ៏ល្បីរបស់ប្រទេសឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូណេស៊ី BNPB បាននិយាយនៅក្នុងថ្ងៃចន្ទ នេះថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារពីគ្រោះរញ្ជួយដីដ៏អាក្រក់ជាបន្តបន្ទាប់មកនេះ នៅលើកោះទេសចរណ៍ លុមបុក បានកើនឡើងដល់៤៣៦នាក់ហើយ ខណៈមនុស្ស១,៣៥៣នាក់ទៀតរងរបួស និងច្រើនជាង៣៧០,០០០នាក់ បង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព។
-
អ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួនជាង៥០០០នាក់ នឹងចូលរួមសង្កេតការណ៍នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨
អ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួនជាង៥០០០នាក់ នឹងចូលរួមសង្កេតការណ៍ នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ ដែលចំនួននេះកើនឡើង ៥៧២នាក់ ខណៈដែលបេក្ខជនមានឈ្មោះប្រឡងមានចំនួនជាង ១១៧០៦១ កើនឡើង ១៣៩៤៩ ហើយចំនួនមណ្ឌលប្រឡងមានចំនួន ១៩៦មណ្ឌលកើនឡើង ១៨មណ្ឌល បើធៀបនឹងឆ្នាំ២០១៧។ នេះបើតាមការឲ្យដឹងពីអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងឱកាសជួបជាមួយនឹងអ្នកចូលរួមស្ម័គ្រចិត្តសង្កេតការណ៍ នៅក្នុងការប្រឡងមធ្យមសិក្សាទុតិភូមិ ឆ្នាំ២០១៨ មកពីទូទាំង ២៥រាជធានី ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕ម.ន
-
ពលរដ្ឋចិនជាង២០០,០០០នាក់ បង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ដោយសារការគំរាមកំហែងពីព្យុះទីហ្វុងដ៏កំណាចថ្មីមួយទៀត

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ប្រជាជនចិនច្រើនជាង ២០០,០០០នាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួន ឆ្ពោះទៅកាន់ទីសុវត្ថិភាព ស្របពេលដែលព្យុះទីហ្វុងដ៏កំណាចថ្មីមួយទៀតធ្វើដំណើរមកដល់តំបន់ឆ្នេរភាគខាងកើត កាលពីល្ងាចថ្ងៃអាទិត្យ សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់)។ផ្អែកតាមប្រភពពីទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់ខេត្ត និងទីភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់ចិន បានបញ្ជាក់ថា ព្យុះទីហ្វុង យ៉ាជី បានធ្វើការវាយប្រហារខេត្ត ជេជំាង ក្នុងរយៈពេលខ្លីមួយ មុនពេលពាក់កណ្តាលយប់ ដោយវាបាននាំមកនូវខ្យល់បក់បោកខ្លាំង ក្នុងល្បឿន១០២គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រជាជនសរុបចំនួន២០៤,៩៤៩នាក់ ដែលរស់នៅក្នុងទីក្រុងចំនួន១០នៃខេត្តជេជំាង ក្នុងនោះរួមមាន ទីក្រុង តៃហ្ស៊ូ ហ្ស៊ូសាន និងវិនហ្ស៊ូ បានធ្វើការភៀសខ្លួនទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ន ខណៈទូកនេសាទច្រើនជាង២១,០០០គ្រឿង ក៏ត្រូវបានហៅឲ្យត្រឡប់មកកាន់កំពង់ផែផងដែរ។
-
ប្រជាពលរដ្ឋឃុំត្បែង ស្រុកកណ្តាលស្ទឹង សាទរចំពោះសមិទ្ធផលថ្មីៗជាច្រើន ដែលប្រធានគណៈពង្រឹងការងារឃុំត្បែង ស្រុកកណ្តាលស្ទឹងផ្តល់ជូន
-
កិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី៣ អាចនឹងរៀបចំឡើងនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នាចុងខែសីហាខាងមុខនេះ
កូរ៉េខាងត្បូង៖ មន្រ្តីជាន់ខ្ពស់មកពីប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានបើកកិច្ចប្រជុំកម្រិតខ្ពស់ទ្វេភាគីមួយនៅក្នុងថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីធ្វើការជជែកពិភាក្សាគ្នាអំពីកាលបរិច្ឆេទ និងទីកន្លែងសម្រាប់រៀបចំជំនួបកំពូលលើកទី៣ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅចុងខែសីហាខាងមុខនេះ។
-
ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី អបអរសារទរចំពោះការបោះឆ្នោតនៅកម្ពុជាដែលទទួលបានជោគជ័យ
នៅព្រឹកថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៨នេះ លោក ក្រាសិ ចាន់ណាវង្ស (Krasae Chanawongse) ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ទទួលបានការអនុញ្ញាតឲ្យចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន។ នៅក្នុងជំនួបនេះ លោក បានអបអរសាទរ ចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោត កាលពីពេលថ្មីៗកន្លងទៅនេះ ទទួលបានជោគជ័យ និងដំណើរការទៅបានយ៉ាងល្អឥតខ្ចោះ។
-
កម្ពុជាសម្តែងការព្រួយបារម្ភចំពោះរថយន្តទី១ ស្របពេលដែលរថយន្តទី២ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រជែងថ្ងៃដំបូង