-
អប្សរាណេត ១០ – ០៨ – ២០១៨
-
កីឡាករ មឿន មុំ បញ្ជាសេះ Black Woman ឈ្នះជើងឯកពូលA ប្រចាំខែសីហា ពានរង្វាន់ Smart Land and Home Champion
-
ប្រជាពលរដ្ឋចាប់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច
-
ក្រសួងការបរទេសចិនជំទាស់ ចំពោះការអនុម័តច្បាប់ស្ដីពីកញ្ចប់ថវិកាយោធាឆ្នាំ២០១៩ ឬ NDAA របស់សហរដ្ឋអាម៉េរិក

ចិន៖ ប្រទេសចិន តាមរយៈក្រសួងការបរទេសរបស់ខ្លួនបានសម្តែងការសោកស្ដាយ និងជំទាស់យ៉ាងខ្លាំងចំពោះការអនុម័តច្បាប់ស្ដីពីកញ្ចប់ថវិកាយោធាឆ្នាំ២០១៩ ឬ NDAA របស់សហរដ្ឋអាម៉េរិក ដែលចំណុចមួយចំនួនមានភាពអវិជ្ជមាន មកលើចិន ជាពិសេសគឺ ចំណុចចែងពីការធ្វើទំនាក់ទំនាក់ជាមួយកោះតៃវ៉ាន់។ ច្បាប់កញ្ចប់ថវិកាយោធា NDAA ដែលមានទឹកប្រាក់ប្រមាណ៧១៦ពាន់លានដុល្លារ ត្រូវបានប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចុះហត្ថលេខានៅក្នុងថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ហើយវាក៏នឹងត្រូវប្រើប្រាស់ផងដែរ ក្នុងការចំណាយលើវិស័យយោធា និងរួមបញ្ចូលទាំងការត្រួតពិនិត្យឡើងវិញ លើកិច្ចសន្យានាពេលកន្លងមករវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជាមួយក្រុមហ៊ុនចិន ZTE និងក្រុមហ៊ុន Huawei។
-
របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបង្ហាញថា ក្រុមសកម្មប្រយុទ្ធ ISIL ប្រមាណជា២០,០០០ ទៅ៣០,០០០នាក់ កំពុងជ្រកកោននៅលើទឹកដីអ៊ីរ៉ាក់ និងស៊ីរី
-
សហរដ្ឋអាម៉េរិកសម្រេចពន្យារពេលលក់យន្តហោះចម្បាំងទៅឲ្យប្រទេសតួកគី
-
គណៈគ្រប់គ្រងក្រុមហ៊ុន Huawei នៅកម្ពុជា បើកសម្ពោធដាក់លក់កំពូលស្មាតហ្វូន Huawei Nova3i និង Nova3 ជាផ្លូវការនៅលើទីផ្សារ
ភ្នំពេញ៖ គណៈគ្រប់គ្រងក្រុមហ៊ុន ហូវៃ នៅកម្ពុជា រៀបចំកម្មវិធីជួបជុំដ៏ធំជាមួយដៃគូ អ្នកសារព័ត៌មាន សិល្បៈករ និងសិល្បៈការិនី រួមទាំងថ្នាក់ដឹកនាំដេប៉ូចែកចាយផ្លូវការតែមួយគត់របស់ក្រុមហ៊ុន Yako Technology សរុបប្រមាណ800នាក់ ព្រមជាមួយការបើកសម្ពោធដាក់លក់ កំពូលស្មាតហ្វូន Huawei Nova3i និង Nova3 ជាផ្លូវការនៅលើទីផ្សារ ដែលពិធីនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
-
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជំរុញឲ្យមន្ទីរជំនាញតាមបណ្តាខេត្ត-រាជធានី ត្រូវតែគិតគូរអំពីគុណភាព និងគោរពស្តង់ដារជាតិ ជាចម្បងឲ្យបានម៉ឺងម៉ាត់
ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងក្រើនរំលឹក និងជំរុញឲ្យមន្ទីរឧស្សាហកម្ម និងសិប្បកម្មនៅតាមបណ្តាខេត្ត និងរាជធានីទាំងអស់ត្រូវតែបង្កើននូវការយកចិត្តទុកដាក់ក្នុងការចុះទៅណែនាំ និងជំរុញឲ្យសិប្បកម្ម ផលិតកម្មដែលមាននៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន ត្រូវគិតគូរអំពីគុណភាពផលិតផលខ្លួន និងគោរពអនុវត្តនូវស្តង់ដារជាតិជាចម្បងឲ្យបានម៉ឺងម៉ាត់ដើម្បីប្រកួតប្រជែងទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។
-
លិខិតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជូនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
-
ជោគវាសនា លោក គឹម សុខ នឹងត្រូវតុលាការសម្រេចរសៀលនេះ
ភ្នំពេញ៖ មន្ត្រីតុលាការថ្លែងថា នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ តុលាការនឹងពិនិត្យករណីលោក គឹម សុខ លើការអនុវត្តទោសរបស់លោកក្នុងពន្ធនាគារដើម្បីពិចារណាថា តើត្រូវដោះលែង ឬបន្តឃុំខ្លួនទៀត។ លោក គឹម សុខ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ និងពិន័យប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។ ការផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពី លោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី។ គួរបញ្ជាក់ថា បច្ចុប្បន្នលោក គឹម សុខ កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។ លោកក៏នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយមេធាវីសម្តេចតេជោ ហ៊ុន សែន ដូចគ្នាគឺពាក់ព័ន្ធករណីដែលអ្នកវិភាគរូបនេះ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធសម្លាប់មនុស្ស ប៉ុន្តែរកឃាតករមិនដែលឃើញ៕