-
ក្លិបដេអិនបំបាក់ ក្រសួងការពារជាតិ គ្រងជើងឯកសីដក់ ឆ្នាំ២០១៨
-
ពិធីបញ្ជ្រាបការយល់ដឹង និងសម្អាតអនាម័យបរិស្ថាន នៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ
វិស័យទេសចរណ៏គឺបានចូលរួមយ៉ាងសំខាន់ក្នុងការរួមចំណែក ការកាត់បន្ថយភាពក្រីក្រ បង្កើនឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នេះជាការលើកឡើងរបស់លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតីក្នុងពិធីបញ្ជ្រាបការយល់ដឹង និងសម្អាតអនាម័យបរិស្ថាន នៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។ ពីធីនេះដែរក៏មានការអញ្ជើញចូលរួម មន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរស្រុក ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាង១ពាន់នាក់។
-
ដោយមើលឃើញទុកលំបាករបស់ប្រជាជនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបាននាំយកអំណោយជាលើកទី២មកចែកជូនប្រជាជនក្នុងខេត្តត្បូងឃ្មុំដោយផ្ទាល់
-
អាជ្ញាធរខណ្ឌច្បារអំពៅ រៀបចំម៉ាសុីនត្រៀមបូមទឹករំដោះជំនន់ទឹកភ្លៀង
-
ព្យុះទីហ្វុង Yagi ត្រូវព្យាករណ៍ថា នឹងធ្វើដំណើរទៅដល់តំបន់ឆ្នេរខាងកើតប្រទេស ចិន នាល្ងាចថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ
ចិន៖ មន្រ្តីអង្កេតការកំពូលរបស់ប្រទេសចិនបាននិយាយក្នុងថ្ងៃ សៅរ៍ នេះថា ព្យុះ ទីហ្វុង Yagi ដែលជាព្យុះទីហ្វុងទី១៤សម្រាប់ឆ្នំា២០១៨នេះ បាននឹងកំពុងរំកិលខ្លួន ឆ្ពោះទៅកាន់តំបន់ឆ្នេរខាងកើតប្រទេសចិន ហើយរំពឹងថា នឹងធ្វើដំណើរទៅដល់ ទីនោះ នាល្ងាចថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ ។បើតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលឧតុនិយមជាតិចិន (NMC) នៅម៉ោង ៨ ព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ព្យុះទីហ្វុង Yagi ត្រូវបានគេដឹងថា វាកំពុងបង្កើន ឥទ្ធិពលរបស់ខ្លួននៅឯមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានចម្ងាយប្រមាណ៩០០គីឡូ ម៉ែត្រភាគអាគ្នេយ៍ស្រុក Xiangshan នៃខេត្ត Zhejiang ។ ហើយព្យុះទីហ្វុងនេះ ត្រូវ បានមជ្ឈមណ្ឌល (NMC) ព្យាករណ៍ថា នឹងផ្លាស់ទីក្នុងល្បឿនប្រហែល២០គីឡូ ម៉ែត្រក្នុងមួយម៉ោងឆ្ពោះទៅកាន់ទិសពាយ័ព្យដោយបង្កើតកម្លំាងបន្តិចម្តងៗ ហើយ វានឹងបង្កជាគ្រោះបាក់ដីនៅក្នុងខេត្ត Zhejiang នាល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។ព្យុះទីហ្វុង Yagi នេះដែរ នឹងពំានំាមកនូវខ្យល់បក់បោកយ៉ាងសន្ធប់ និងភ្លៀងធ្លាក់ ខ្លំាងនៅក្នុងតំបន់ដែលវាឆ្លងកាត់ ខណៈមជ្ឈមណ្ឌលនេះ ក៏បានស្នើឱ្យរដ្ឋាភិបាល មូលដ្ឋានចាត់វិធានការប្រឆំាងនឹងគ្រោះមហន្តរាយដែលអាចកើតមាន ហើយត្រូវ កោះហៅនាវាទំាងអស់…
-
មេដឹកនំាបារំាង និងសហរដ្ឋអាម៉េរិកធ្វើកិច្ចពិភាក្សាតាមទូរសព្ទផ្តោតសំខាន់លើបញ្ហាប្រទេសអ៊ីរ៉ង់ និងពាណិជ្ជកម្មរវាងប្រទេសទំាងពីរ
សហរដ្ឋអាម៉េរិក៖ សេតវិមានបានលើកឡើងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជជែកពិភាក្សាជាមួយសមភាគីបារំាងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង ដោយផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្មក្រៅប្រទេស និងបញ្ហាសន្តិសុខ ក្នុងនោះរួមមានទំាងស្ថានភាពនៅអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា តាមរយៈការនិយាយទូរសព្ទនៅក្នុងថ្ងៃសុក្រ សប្តាហ៍នេះ ។បើតាមសេចក្តីថ្លែងការណ៍រួម មេដឹកនំាំទំាងពីរបានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការសម្រសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ បើតាមសាររបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅលើបណ្តាញសង្គម Twitter រូបលោកបាននិយាយទូរសព្ទដ៏ល្អបំផុតមួយ ជាមួយលោក ម៉ាក្រុង និងពិភាក្សាគ្នាលើប្រធានបទជាច្រើន ក្នុងនោះរួមមានទំាងបញ្ហាសន្តិសុខ និងពាណិជ្ជកម្ម។សូមជម្រាបថា កិច្ចសន្ទនាតាមទូរសព្ទរវាងមេដឹកនំាប្រទេសទំាងពីរ បានកើតឡើង ក្រោយពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសបង្កើនអត្រា ពន្ធទ្វេដងទៅលើការនាំចូលដែកថែក និងអាលុយមីញ៉ូមពីប្រទេសទួរគី ក៏ដូចជា ព្រមានដាក់ទណ្ឌកម្មលើបណ្ដាប្រទេស និងក្រុមហ៊ុនទាំងឡាយណា ដែលហ៊ានបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដែលការព្រមាននេះ កើតឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ចូលជាធរមាននៅថ្ងៃអង្គារ៍ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)៕
-
កងទ័ពរំដោះប្រជាជនចិនព្រមានយន្តហោះស៊ើបការណ៍សហរដ្ឋអាមេរិក អោយហោះចាកចេញពីប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង
ចិន៖ យន្តហោះស៊ើបការណ៍ P-8A Poseidon របស់កងទ័ពជើងអាមេរិក ដែលហោះហើរ នៅលើប្រជុំកោះ Spratly មិនព្រមផ្លាស់ប្តូរទិសដៅហោះហើររបស់ខ្លួន បើទោះជាទទួល ការព្រមានចំនួន៦ដាច់ដោយឡែកពីកងទ័ពរំដោះប្រជាជនចិន ដែលប្រាប់ឱ្យយន្តហោះ នេះ ចាកចេញពីតំបន់នោះជាបន្ទាន់ ។ក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍នេះ គេបានឃើញយន្តហោះ ស៊ើបការណ៍អាមេរិកមួយគ្រឿង ដោយដឹកអ្នកយកព័ត៌មាន CNN ម្នាក់នៅលើនោះដែរ បានហោះហើរពីលើទីតាំងយោធាចិននៅសមុទ្រចិនខាងត្បូង ដោយមិនអើពើសញ្ញា ព្រមានច្រើនលើកពីកងទ័ពចិន ដែលបានជំរុញឱ្យយន្តហោះអាមេរិកនេះ ចាកចេញ ភ្លាមៗ និងស្ថិតនៅឱ្យឆ្ងាយដើម្បីចៀសវាងការយល់ខុសណាមួយ ។ ជាមួយគ្នានេះ កង ជើងទឹកអាមេរិកបានឆ្លើយតបទៅនឹងសារព្រមាននោះថា ខ្លួនជាកងទ័ពជើងទឹកអាមេរិក ដែលមានសិទ្ធិការពារអធិបតេយ្យភាពដោយធ្វើសកម្មភាពយោធាស្របច្បាប់ ហួសពីដែន អាកាសជាតិនៃរដ្ឋជាប់ឆ្នេរសមុទ្រ ហើយថា ក្នុងការអនុវត្តសិទ្ធិទាំងនេះ ត្រូវបានធានា ដោយច្បាប់អន្ដរជាតិ ខ្លួនកំពុងប្រតិបត្តិការដោយយកចិត្តទុកដាក់សម្រាប់សិទ្ធិ និងភារ កិច្ចរបស់រដ្ឋទាំងអស់ ។ក្នុងការហោះពិនិត្យមើលវត្តមានកងទ័ពចិននៅលើកោះSpratlyនោះ យន្តហោះស៊ើប ការណ៍អាមេរិកនេះ បានហោះហើរលើកោះ៤ដាច់ដោយឡែកពីគ្នាដោយរកឃើញនាវា ឆ្មាំឆ្នេរសមុទ្រចិន ផ្លូវយន្ដហោះ ការដំឡើងប្រព័ន្ធរ៉ាដា និង អគារសំណងផេ្សងៗទៀត នៅលើកោះទាំងនោះ ។ សូមរំលឹកថា កាលពីសប្តាហ៍មុន…
-
សហរដ្ឋអាមេរិកប្រកាសដំឡើងពន្ធទ្វេដងលើផលិតផលដែកថែប និងអាលុយមី ញ៉ូមនាំចូលពីប្រទេសទួរគី
សហរដ្ឋអាមេរិក៖ អ្នកនំាពាក្យសេតវិមានបានលើកឡើងនៅក្នុងថ្ងៃ សុក្រ សប្តាហ៍ នេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា រូប លោកបានសម្រេចបង្កើនអត្រាពន្ធទ្វេដង ទៅលើការនាំចូលដែកថែក និងអាលុយ មីញ៉ូមពីប្រទេសទួរគី ។បើតាមអ្នកនំាពាក្យសេតវិមាន ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យមានការរៀបចំឯកសារ ដើម្បីបង្កើនពន្ធទ្វេដងលើការនំាចូល ដែកថែប និងអាលុយមីញ៉ូមពីប្រទេសទួរគី ។ ក្រោយពីសេចក្តីប្រកាសរបស់លោក ត្រាំ ត្រូវបានធ្វើឡើង ភ្លាមៗនោះអត្រាប្តូរប្រាក់នៃរូបិយបណ្ណ លីរ៉ា របស់ប្រទេស ទួរគី បានធ្លាក់ស្រុតចុះជាខ្លាំងមិនធ្លាប់មាន បើធៀបនឹងលុយដុល្លារអាមេរិក ។បើតាមសាររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅលើបណ្តាញសង្គម Twitter នោះ អត្រានៃការយកពន្ធទៅលើផលិតផលដែកថែប និងអាលុយមីញ៉ូម របស់ទួរគីនាពេលនេះ គឺកើនឡើងដល់៥០ភាគរយសម្រាប់ដែកថែប និង២០ ភាគរយទៀតសម្រាប់អាលុយមីញ៉ូម ហើយលោក ត្រាំ ថែមទំាងនិយាយអះអាងដែរ ថា បច្ចុប្បន្នទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា គឺមិន ល្អនោះឡើយ ៕…
-
សារព័ត៌មានរុស្ស៊ីចេញផ្សាយថា អ៊ីរ៉ង់លួចធ្វើតេស្តបាញ់មីស៊ីលផ្លោងរំលងច្រកសមុទ្រយុទ្ធសាស្រ្តរបស់អន្តរជាតិ

អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា កងទ័ពជើងទឹកអ៊ីរ៉ង់បានលួចបាញ់ សាកល្បងមីស៊ីលផ្លោង ក្នុងពេលធ្វើសមយុទ្ធយោធានៅច្រកសមុទ្រយុទ្ធសាស្រ្ត Hormuz កាលពីសប្តាហ៍មុននេះ ។ យោងតាមប្រភពរបស់ផ្កាយរណបស៊ើបការណ៍ និងមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេ រិកផងនោះ បានអោយដឹងថា កងទ័ពអ៊ីរ៉ង់បានធ្វើតេស្តបាញ់មីស៊ីលផ្លោងប្រភេទ Fateh-110 Mod 3 នៅអំឡុងការធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ ដែលជាការហាត់សមដើម្បីបិទច្រកសមុទ្រ Hormuz ។ហើយបើព័ត៌មានខាងលើជាការពិតមែននោះ វាទំនងជាលើកទីមួយហើយ ដែល រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានធ្វើតេស្តមីស៊ីលនៅក្នុងឆ្នាំ២០១៨នេះ ក៏ប៉ុន្តែជុំវិញសេចក្តីរាយការណ៍នេះដែរ មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ខ្លួនដឹងអំពីការធ្វើសមយុទ្ធយោធារបស់អ៊ីរ៉ង់ តែពុំបានបកស្រាយពាក់ព័ន្ធនឹងការធ្វើតេស្តសព្វាវុធ នេះឡើយ ៕
-
ទីក្រុងព្យុងយ៉ាងប្រកាសទាត់ចោលសំណើរបស់សហរដ្ឋអាមេរិកអោយពន្លឿន ការលុបបំបាត់នុយក្លេអ៊ែររបស់ខ្លួន
សហរដ្ឋអាមេរិក៖ សារព័ត៌មានរុស្ស៊ីបានចេញផ្សាយថា កូរ៉េខាងជើងបានធ្វើការ ច្រានចោលរាល់សំណើទាំងអស់របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ស្តីអំពីការចាប់ ផ្តើមដំណើរការនៃការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ។ប៉ុន្តែស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានលើកឡើងនូវរឿង ល្អៗមួយចំនួន ដែលកូរ៉េខាងជើងបានធ្វើរួចមកហើយនោះ ក្នុងន័យបង្ហាញពីចេត នាល្អ និងភាពស្មោះត្រង់ប្រាកដប្រជា រួមមានទាំងការសម្រេចចិត្តបញ្ឈប់ធ្វើតេស្ត មីស៊ីលផ្លោង និងការប្រគល់អដិ្ឋធាតុទាហានអាមេរិកជាដើម ។ ដោយឡែកបើតាម ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកនោះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបដិសេធចោល ចំពោះការស្នើឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរមួយចំនួនរបស់ខ្លួននាពេល ឆាប់ៗខាងមុខ ដើម្បីបង្ហាញអំពីសុឆន្ទៈ ហើយថែមទំាំងបានចាត់ទុកសំណើរបស់ សហរដ្ឋអាមេរិកថា ដូចជាសំណើរបស់ក្រុមជនអន្ធពាល ។គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ បាននិយាយ ថា ប្រទេសរបស់លោកនឹងបន្តរក្សាចំណេះដឹងផ្នែកនុយក្លេអ៊ែរ ដើម្បីទុកវាជាមធ្យោ បាយប្រឆាំងនឹងគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក ចំពោះទីក្រុងព្យុង យ៉ាង ខណៈការអះអាងនេះ ធ្វើឡើងនៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចរយៈ ពេលបីថ្ងៃនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយផ្ដើមកាលពីថ្ងៃ អង្គារ៍ សប្តាហ៍នេះ ៕