-
ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅប្រទេសជប៉ុន បណ្តាលអោយ មនុស្ស៩នាក់បាត់បង់ជីវិត
ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ឧទ្ធម្ភាគចក្រមួយគ្រឿង ប្រភេទ Bell 412EP ដែលត្រូវបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ១៩៩៧ របស់រដ្ឋ បាលខេត្តហ្គាន់ម៉ា បានបាត់ដំណឹងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃ សុក្រ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយមូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតនៅក្រោមដំណើរការ ស៊ើបអង្កេតពីសំណាក់អ្នកជំនាញខេត្ត ។បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរក្នុងតំបន់ មនុស្សជិះនៅលើឧទ្ធម្ភាគចក្រនៃរដ្ឋបាលខេត្តហ្គាន់ម៉ាទាំងអស់ចំនួន៩នាក់បានបាត់បង់ជីវិត បន្ទាប់ពីហេតុ ការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដ៏អាក្រក់នេះ ដែលស្ថិតនៅឯតំបន់ភ្នំភាគខាងជើងទីក្រុង តូក្យូ ក្បែរប្រជុំកោះណាហ្គាណូ ។បច្ចុប្បន្នប្រតិបត្តិការតាមរកឧទ្ធម្ភាគចក្រខាងលើ បានឈានមកទល់នឹងព្រឹកថ្ងៃ សៅរ៍នេះ គឺត្រូវបានចូលរួមដោយកងកម្លាំងស្វ័យការពារជប៉ុនសរុប១៦០នាក់ ហើយអាកាសយានិកដែលបានទទួលមរណភាពក្នុងករណីធ្លាក់នេះ គឺមានឈ្មោះ ថា នូរីយូគិ អាម៉ាហ្គៃ អាយុ៥៧ឆ្នាំ ដោយរូបលោកត្រូវបានគេអះអាងថា ធ្លាប់មាន បទពិសោធន៍ហោះហើរជាយូរណាស់មកហើយ ៕
-
ក្រុមប្រណាំងរបស់កម្ពុជា បានចេញដំណើរទៅចូលរួម ការប្រកួត ព្រឹត្តការណ៍ Asia Cross Country Rally2018 នៅប្រទេសថៃ
-
សេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
-
គ្រួសារជនពិការ ១គ្រួសារ បានទទួលថវិកាបេឡាមរណសង្គ្រោះចំនួន ៨,០០០,០០០ ៛ ពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង: ថ្ងៃសុក្រ ១៤រោចខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៣:៣០ ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត, លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិ អតីតយុទ្ធជន ខេត្ត រួមជាមួយមន្រ្តីក្រុមការងារ ស.អ.ក ថ្នាក់ ក្រុង ស្រុក និងសាខាឃុំ សង្កាត់ បាននាំយកថវិកា បេឡាមរណសង្គ្រោះ របស់សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ៨,០០០,០០០៛ ទៅប្រគល់ជូនក្រុមគ្រួសារនៃសព អតីតយុទ្ធជន ចំនួនពីរគ្រួសារក្នុងនោះ : ១. លោក សៀន ម៉ៅ ត្រូវជាកូនរបស់សពសមាជិក សអក ប្រភេទគ្រួសារមរណៈ ឈ្មោះ ប៊ុន សូហឿន ទទួលមរណភាពនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅភូមិ ទី៥ សង្កាត់ខ្សាម…
-
រថយន្ត Ford Ranger ពាក់ស្លាកលេខរដ្ឋ 13 2-5566 បុកក្បាលនាគចែកផ្លូវបាក់១កង់ ឯរថយន្តក្រឡាប់ផ្ងាជើងម្ខាង
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកFordRanger ក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃសុក្រ ទី១០ ខែ សីហា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
-
ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តទាំងស្រវឹង ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ នៅវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងនិងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ តាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តកាមរីហាយព្រឺក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-4632 ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាជាខ្លាំង បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្ម(ក្បាលនាគ)បាក់អស់១កង់ រីឯរថយន្តបង្កវិញ បានដាច់កាឡែកង់មុខ និងកាងផ្នែកខាងឆ្វេងយ៉ាងដំណំ ដោយរថយន្តមិនអាចបន្តទៅមុខបាន តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។
-
លទ្ធផលលឿនពេក! បើករថយន្តលឿនពេក វ៉ាក់អើជាមួយរថយន្តផ្សេង ក៏ទាញចង្កូតក្រឡាប់ផ្ងារជើងខ្លួនឯង សំណាងគ្មានអ្នករបួស
ភ្នំពេញ៖ រថយន្ដដឹកអេតចាយមួយគ្រឿង បានធ្វើដំណើរក្នុងល្បឿនលឿន មិនប្រយ័ត្ននៅផ្លូវបែកជាបួន ហើយគេចពីរថយន្ដផ្សែងកំពុងឆ្លងផ្លូវ ក៏បួងរេចង្កូតក្រឡាប់ផ្ងារជើងម្ខាង ចាក់សំភារៈអេតចាយពេញផ្លូវ សំណាងល្អគ្មានអ្នកណាម្នាក់រងរបួស ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦០ ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-
សាខាកាំកុងត្រូលខេត្តសៀមរាបដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការត្រួតពិនិត្យលើភាពមិនប្រក្រតី និងអនុលោមភាព នៃទំនិញម្ហូបអាហារដែលបានដាក់តាំងលក់ក្នុងទីផ្សារនោះ
សៀមរាប៖ សាខាកាំកុងត្រូលខេត្តសៀមរាបដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការត្រួតពិនិត្យទៅលើភាពមិនប្រក្រតី និងអនុលោមភាព នៃទំនិញម្ហូបអាហារដែលបានដាក់តាំងលក់ក្នុងទីនោះ។ ប្រតិបត្តិការណ៏នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងផ្សារដើមក្តឡាញ់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
-
អភិបាលខណ្ឌឬស្សីកែវ ដឹកនាំមន្រ្តីនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនពលរដ្ឋរងគ្រោះដោយទឹកទន្លេសាបជន់លិច៥៤គ្រួសារ នៅសង្កាត់គីឡូម៉ែត្រលេខ៦
(ភ្នំពេញ)៖ រដូវទឹកឡើងបានឈានចូលមកដល់ បណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋតាមជួរមាត់ទន្លេ ចំនួន៥៤គ្រួសារ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ពួកគាត់បានទទួលការសំណេះសំណាល និងទទួលយកអំណោយជួយសង្គ្រោះជាគ្រឿងឧបភោគបរិភោគមានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិការ ដើម្បីដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពីលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ ជាមួយអាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធ ជុំនួសមុខឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ភរិយាដ៍ឧត្តុងឧត្តមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
-
គ.ជ.ប៖ ការប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨