-
ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន៣ រងការចោទប្រកាន់ពីបទរំលោភទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ជុំវិញការលួចនាំចូលធ្យូងថ្មពីកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ មន្ត្រីពន្ធគយកូរ៉េខាងត្បូងបានលើកឡើងថា ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន៣បាននាំចូលធ្យូថ្មពីកូរ៉េខាងជើង តាមរយៈការក្លែងបន្លំថា ជាផលិតផលរបស់រុស្ស៊ី ដែលនេះ គឺជាសកម្មភាពមួយរំលោភបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងការអះអាងនេះ អាជ្ញាធរពន្ធគយកូរ៉េខាងត្បូងមិនបានបញ្ជាក់ពីអត្តសញ្ញាណក្រុមហ៊ុនទាំងបីខាងលើនោះទេ ប៉ុន្តែបាននិយាយថា ធ្យូងថ្មកូរ៉េខាងជើង ៣៥,០០០តោន ត្រូវបានដឹកមកកាន់កូរ៉េខាងត្បូង នៅចន្លោះពីខែមេសា ដល់ខែតុលា ឆ្នាំ២០១៧ ហើយធ្យូងថ្មទាំងនេះ មានតម្លៃសរុបជាង៥,៨លានដុល្លារអាម៉េរិក។
-
មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារ៖ គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០១៨ អាជីវករ មានការយល់ដឹងច្រើន អំពីផលប៉ះពាល់នៃសារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ
ភ្នំពេញ ៖ មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ថា គិតត្រឹមរយៈពេល៧ ខែ ឆ្នាំ២០១៨នេះ ចំពោះបញ្ហាម្ហូបអាហារដែលមានសារធាតុគីមី និងខុសបច្ចេកទេស ឃើញថា មានការថយចុះ និងមិនសូវមានដាក់លក់នៅក្នុងទីផ្សារ ដោយសារអាជីវករមានការយល់ដឹងច្រើនជាងមុន។ នេះបើតាមការអះអាងរបស់លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានលើកឡើងនៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ អប់រំ និងផ្សព្វផ្សាយពីសុវត្ថិភាពម្ហូបអាហារ នៅផ្សារទំនប់ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨។
-
តារាល្បីៗជាច្រើនបាក់ទឹកចិត្ត ក្រោយមិនមានការគាំទ្រការប្រគុំតន្ត្រីសប្បុរសធម៌
-
កូរ៉េខាងត្បូង និងកូរ៉េខាងជើងឈានដល់ការព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៅសប្តាហ៍ក្រោយ
-
អភិបាលខណ្ឌឫស្សីកែវ បន្តចុះថ្លែងអំណរគុណប្រជាពលរដ្ឋតាមលំនៅដ្ឋាន ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
-
ប្រជាជនប្រមាណ៨០០នាក់បាត់បង់ជីវិត ដោយសារគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីនៅប្រទេសឥណ្ឌា
-
Apple បានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលមានតម្លៃឈានដល់១ទ្រីលានដុល្លារអាម៉េរិក
សហរដ្ឋអាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យលំដាប់ពិភពលោករបស់សហរដ្ឋអាម៉េរិក Apple បានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលមានតម្លៃឈានដល់១ទ្រីលានដុល្លារអាម៉េរិក។ បើតាមសារព័ត៌មានក្នុងស្រុក Apple បានក្លាយជាក្រុមហ៊ុនដំបូងគេដែលមានតម្លៃប្រមាណ៩០០ប៊ីលានដុល្លារអាម៉េរិក កាលពី៩ខែមុន ពោលគឺនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។ ដោយមានលោក Tim Cook ជានាយកប្រតិបត្តិ Apple ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទម៉ាក iPhone នេះ មានតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងដល់២០៧.០៥ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកនេះ បានកើនឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លទ្ធផលនៃការលក់របស់ក្រុមហ៊ុនមានភាពរឹងមាំនៅក្នុងត្រីមាសចុងក្រោយនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានលក់ទូរសព្ទ iPhones ចំនួន៤១.៣លានគ្រឿង កាលពីត្រីមាសកន្លងទៅ ហើយសេចក្តីរាយការណ៍បានឲ្យដឹងថា តម្លៃលក់ជាមធ្យមគឺ៧២៤ដុល្លារអាម៉េរិកក្នុងមួយគ្រឿង។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុន Apple បានផ្ដួលក្រុមហ៊ុន Amazon និងក្រុមហ៊ុន Microsoft ដើម្បីក្លាយជាក្រុមហ៊ុនឯកជនដំបូងគេលើពិភពលោក ដែលមានទ្រព្យ១ទ្រីលានដុល្លារអាម៉េរិក៕
-
អធិរាជស្មាតហ្វូន Samsung Galaxy Note9 បើកបង្ហាញរូបរាងជាផ្លូវការ ដើម្បីត្រៀមខ្លួនវាយលុកដណ្តើមចំណែកទីផ្សារនៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ បន្ទាប់ពីបានបើកសម្ពោធជាផ្លូវការកាលពីយប់មិញនេះ នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិកនោះ នាព្រឹកថ្ងៃទី១០ ខែសីហានេះ ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានអញ្ចើញអ្នកសារព័ត៌ មានជួបជុំគ្នាទស្សនាការផ្សាយផ្ទាល់នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដើម្បីធ្វើជាសាក្សីនៃការបើកបង្ហាញជាសកលនៃការបើកកំណត់ត្រាថ្មី នៃអច្ឆរិយភាពរបស់អធិរាជស្មាតហ្វូន Samsung Galaxy Note9 ដើម្បីត្រៀមខ្លួនវាយលុកដណើ្តមចំណែកទីផ្សារស្មាតហ្វូននៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។
-
នៅផ្សារទំនើបសូរិយា សេនធើ ភ័នធ៍ នឹងមានការលក់បញ្ចុះតម្លៃដែលពុំធ្លាប់មាន ក្នុងឱកាសអបអរ គម្រប់១៥ឆ្នំារបស់ខ្លួន
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នឹងរៀបចំការអបអរសាទរខួប១៥ឆ្នាំ នៃការដំណើរការ និងជាផ្សារទំនើបដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលជាការផ្តល់យ៉ាងពិសេសជូននោះគឺ ភោជនីយដ្ឋានល្បីៗស្ទើរតែទាំងអស់ នឹងមានការបញ្ចុះតម្លៃ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ រួមមាន៖ *Bonchon នឹងផ្តល់ជូនការបញ្ចុះតម្លៃ១៥%*KOI នឹងផ្តល់ជូនការបញ្ចុះតម្លៃ២០% សម្រាប់ការទិញកាតសមាជិក និងទទួលបានគូប៉ុងចំនួន១កែវដោយឥតគិតថ្លៃ*Pepper Lunch នឹងផ្តល់ជូននៃការទិញមុខម្ហូបណាមួយថែមការ៉េម១កែវ*The Pizza Company នឹងផ្តល់ជូននៃការទិញ ភីហ្សា១ ថែម១*ការ៉េម Swensen’s នឹងផ្តល់ជូននៃការទិញ១ស្កូប ថែម១ស្កូប*ការ៉េម Dairy Queen នឹងផ្តល់ជូននៃការទិញ ហតដក១ ថែមនំ១*Bar B Q Plaza នឹងផ្តល់ជូនប័ណ្ណសាច់ប្រាក់១០ដុល្លារ ចំនួន២០រង្វាន់*Treasures of Cambodia នឹងផ្តល់ជូនការបញ្ចុះតម្លៃ១៥% រាល់ការទិញផលិតផលខ្មែរ ធ្វើដោយដៃទាំងអស់*Flavours of Cambodia ឬអាហារដ្ឋានម្ហូបខ្មែរ ស្ថិតនៅជាន់ទី៤ នឹងផ្តល់ជូន១៥% បន្ថែមទៀត រាល់ពេលប្តូរប័ណ្ណសាច់ប្រាក់។…
-
សភារុស្ស៊ីអះអាងថា ការនាំចេញក្បាលម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែតទៅកាន់សហរដ្ឋអាម៉េរិកនឹងត្រូវរឹតបន្តឹង
រុស្ស៊ី៖ សមាជិកសភារុស្ស៊ី លោក សឺហ្គៃ រីយ៉ាបាក់ឃីន បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍តថា រដ្ឋាភិបាលទីក្រុង ម៉ូស្គូ អាចនឹងរឹតត្បិតទៅលើការនាំចេញក្បាលម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែត RD-180 ទៅកាន់សហរដ្ឋអាម៉េរិក បើសិនណាជារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មថ្មីមែននោះ។ សូមរំលឹកថា សហរដ្ឋអាម៉េរិកបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្ស៊ី ក្រោយពីបានកំណត់ឃើញថា ទីក្រុងម៉ូស្គូជាអ្នកទទួលខុសត្រូវទៅលើរឿងដាក់ថ្នាំបំពុលទៅលើអតីតអ្នកស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី គឺលោក សឺហ្គៃ ស្គ្រីផាល់ និងកូនស្រីរបស់គាត់ នៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែប្រទេសរុស្ស៊ី បានបដិសេធជាច្រើនលើកច្រើនសាថា មិនមានអ្វីដែលជាប់ពាក់ព័ន្ធទៅនឹងរឿងអស់នេះនោះទេ៕