-
សហរដ្ឋអាម៉េរិកមានផែនការបង្កើតយោធាអវកាសថ្មីនៅឆ្នាំ២០២០ខាងមុខនេះ
សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាន ប្រកាសអំពីផែនការមួយថា នឹងបង្កើតកងកម្លាំងអាវកាសមួយ ដែលជាសាខាទី៦ នៃយោធាសហរដ្ឋអាម៉េរិកនៅត្រឹមឆ្នាំ២០២០ខាងមុខនេះ។ តាមរយៈផែនការនេះដែរ ត្រូវបានដាក់បង្ហាញដោយអនុប្រធានាធិបតីអាម៉េរិក លោក ម៉ៃ ផែន ក្នុងគោលបំណងដើម្បីពង្រឹងអំណាចរបស់សហរដ្ឋអាម៉េរិកសម្រាប់ទប់ទល់នឹងការរីកចម្រើនរបស់សត្រូវ ក្នុងនោះរួមមាន រុស្ស៊ី និងចិនជាដើម។
-
តំណាងក្លឹបការ៉ាអះអាងកម្ពុជារំពឹងខ្ពស់ទទួលបានលទ្ធផលល្អប្រសើរលើប្រភេទរថយន្តប្រើសាំងសម្រាប់ការប្រជែងក្នុង Asia Cross Country Rally2018
តំណាងក្លឹបការ៉ា លោក ហ៊ូ សិទ្ធិគុណ អះអាងថា ក្រុមរថយន្តកម្ពុជាដែលទៅចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ Asia Cross Country Rally2018 ដែលជាការរៀបចំរួមគ្នារវាង ក្រុមហ៊ុន ជប៉ុន ថៃ និងកម្ពុជា ចាប់ផ្តើមពីថ្ងៃ ទី១៣ ដល់ថ្ងៃ ១៨ ខែ សីហាឆ្នាំ ២០១៨ ក្រុមរថយន្តកម្ពុជាដាក់ក្តីរំពឹងខ្ពស់លើប្រភេទរថយន្តប្រើប្រាស់ថាមពលសាំងថានិងអាចប្រជែងជាប់ចំណាត់ថ្នាក់មួយល្អប្រសើរពីព្រឹត្តិការណ៍ប្រណាំងរថយន្តកម្រឹតអាស៊ីមួយនេះ។ លោក ហ៊ូ សិទ្ធិគុណ បានថ្លែង បង្ហាញជំនឿចិត្តដូច្នេះ ក្នុងសន្និសិទ សារព័ត៍មាន នាល្ងាច ថៃ្ង ទី៩ ខែ សីហា នៅភោជនីដ្ឋានម៉ូតូការហ្វេ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
-
ប្រមុខការទូតអង្គការសហប្រជាជាតិស្នើបើកការស៊ើបអង្កេតជាបន្ទាន់ ក្រោយកងទ័ពអាកាសក្រុមចម្រុះអារ៉ាប់បើកការវាយប្រហារសម្លាប់មនុស្សជាច្រើនៅយ៉េមែន
-
អប្សរាណេត ០៩ – ០៨ – ២០១៨
-
គេហទំព័រ Facebook សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានក្រុមអនាមិកលួច Hack
(ភ្នំពេញ)៖ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នៅប៉ុន្មាននាទីមុននេះ។ នេះបើតាមការបញ្ជាក់របស់ ឌួង ដារា អ្នកគ្រប់គ្រងទំព័រ Facebook របស់សម្តេចតេជោ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។ ជាមួយនឹងការប្រកាសពីការលួចចូលទៅគ្រប់គ្រងរបស់ក្រុមជនអនាមិកនេះ លោក ឌួង ដារា ក៏បានច្រានចោលព័ត៌មានដែលបានបង្ហោះថា មានការបែងចែកអាសនៈទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP និងគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ៕
-
សិក្ខាសាលាស្តីអំពីការចែករំលែកចំណេះដឹងលើសក្តានុពលកសិកម្ម គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងកម្មវិធីអាហារូបករណ៍ KOICA
ភ្នំពេញ ៖ សមាគមអតីតកម្មសិក្សាការីកម្ពុជា – កូរ៉េ (CAMKAA) បានរៀបចំសិក្ខាសាលាស្តីអំពីការចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីទស្សនវិស័យកសិកម្មថ្មីៗ ផែនការអភិវឌ្ឍឧស្សាហកម្ម និងកម្មវិធីអាហារូបករណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ក្រោមវត្តមានឯកឧត្តម លី សាវុធ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជាជាតិកូរ៉េ និងលោក ចុង យុនហ្គីល ប្រធានតំណាងនៃការិយាល័យ (កយកា) ប្រចាំកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ HIMARWARI នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ។
-
គណៈកម្មការកណ្ដាលរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្សីផ្ញើសារអបអរ ការរៀបចំការបោះឆ្នោតនៅកម្ពុជាដែលទទួលបានជោគជ័យ
ប្រធានគណៈកម្មការកណ្ដាលរៀបចំការបោះឆ្នោតរុស្សី លោកស្រី ប៉ាមហ្វីមលូវា E.A Pamfilova បានផ្ញើសារលិខិតជូនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិច ប៊ុនហុក ដោយបានសម្ដែងការអបអរសារទរ ចំពោះការបញ្ចប់ប្រកបជោគជ័យនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅកម្ពុជា។ លិខិតបានបន្តថា លោកស្រីសូមអរគុណចំពោះការផ្ដល់ឳកាសដល់គណៈប្រតិភូនៃគណៈកម្មការកណ្ដាលរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្សី ដើម្បីចូលរួមក្នុងកម្មវិធីអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងអំឡុងការបោះឆ្នោតកន្លងទៅ។ លោកស្រី ប៉ាមហ្វីមលូវា E.A Pamfilova បានបន្តថា សមាជិកនៃគណៈប្រិតភូ បានកត់សម្គាល់យ៉ាងពិសេសនូវការរៀបចំកម្មវិធីដោយមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ដែលប្រកបទៅដោយប្រសិទ្ធភាព និងវិជ្ជាជីវៈក្នុងបរិយាកាសមួយទូលំទូលាយ និងសុឆន្ទៈចំពោះអ្នកសង្កេតការណ៍អន្តរជាតិ។ លោកស្រី បានបន្តថា អ្វីទាំងអស់នោះ បានអនុញ្ញាតឲ្យការសង្កេតការណ៍ ប្រព្រឹត្តទៅប្រកបដោយអព្យាក្រឹត្យ និងមិនលម្អៀង ទៅលើការបោះឆ្នោតមួយ ដែលគ្មាន អំពើហិង្សា និងគ្មានការគំរាមកំហែង ដែលអាចបង្កឲ្យមានការសង្ស័យចំពោះធម្មានុរូបភាព នៃការបោះឆ្នោត។ ការបោះឆ្នោតនេះ ត្រូវបានវាយតម្លៃថា បើកទូលាយ សេរី និងមានតម្លាភាព។ លោកស្រី បានថ្លែងថា លោកស្រីសង្ឃឹមថា ស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេសទាំង២ កម្ពុជា និងរុស្សី នឹងបន្តកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបន្តទៀតនាពេលខាងមុខ៕ម.ន
-
ប្រជាពលរដ្ឋសំណូមពរដល់អភិបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលភាពអសកម្មរបស់អាជ្ញាធរ ខណ្ឌចំការមនផង
មជ្ឈដ្ឋានទូទៅបានរិះគន់ចំៗទៅលើលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន និង លោកវរៈសេនីយ៍ យិន សាន ជាអធិការនគរបាលខណ្ឌចំការមន ថា កំពុងតែផ្គើននឹងបញ្ជារបស់សម្តេចក្រឡាហោម ស ខេង យ៉ាងពេញទំហឹងតែម្តង។ មិនតែប៉ុណ្ណោះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ធដែលកំពុងតែរស់នៅក្នុងខណ្ឌចំការមនទាំងមូល អស់ជំនឿទៅលើអាជ្ញាធរខណ្ឌទាំង២នាក់ខាងលើនេះ ដែលបានបណ្តែតបណ្តោយឲ្យក្រុមមេល្បែងហ្គេមបាញ់ត្រី បើកលេងល្បែងស៊ីសងយ៉ាងរំភើយ ដោយផ្ទុយទៅនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលទៀតផង។
-
កម្លាំងទាំងបីចុះជួយច្រូតស្រូវរំដោះផល ខណៈទឹកជំនន់នៅបន្ទាយមានជ័យបង្កឲ្យស្រូវខូចកើនដល់ជិត១០០០ហិកតា
បន្ទាយមានជ័យ៖ មកទល់ថ្ងៃទី៩ ខែសីហាកន្លងមកនេះ ប្រជាកសិករ និងលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅស្រុកមង្គលបូរី ស្រូវផើម ស្រូវដាក់ម្សៅ និងស្រូវទុំបានរងការខូចខាតកើនដល់ជិត១,០០០ហិកតា ឯស្រូវរងផលប៉ះពាល់កើនដល់ជិត៣,០០០ហិកតា។ រីឯទឹកជំនន់ហៀរចេញពីស្ទឹងបវេល និងស្ទឹងមង្គលបូរីដែលហូរចុះឆ្លងកាត់ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងតាមប្រព័ន្ធប្រឡាយធារាសាស្ត្រ នាផ្នែកខាងលើមិនទានស្រកស្រុតនៅឡើយ។ ប៉ុន្តែនៅផ្នែកខាងក្រោមវិញ ទឹកបានហៀរខ្ជាក់ចេញពីដងស្ទឹង និងប្រព័ន្ធប្រឡាយ។
-
ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរឆ្នាំ២០១៨ រយៈពេល៣ថ្ងៃ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ បានជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរក្នុងឱកាស «យុទ្ធនាការទិញផលិតផលខ្មែរ» ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨-២១ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ។