-
ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៨
ដោយទទួលបានការចាប់អារម្មណ៍ដ៏លើសលុបពីអ្នកធ្វើដំណើរ និងទេសចរអន្តរជាតិរាប់លាននាក់ នៅលើគេហទំព័ររបស់ទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្តរបស់កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្នុងចំណោមសំណង់បុរាណទាំង២៥ ដែលនេះជាការបញ្ជាក់ថា ពិភពលោកនៅតែសាទរចំពោះសំណង់អច្ឆរិយរបស់ខ្មែរ។
-
អត្តពលិកវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយ៩គ្រឿង ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ ឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា
-
ប្រមុខដឹកនាំអង្គការសហប្រជាជាតិអញ្ជើញចូលរួមលើកដំបូង ក្នុងពិធីរំលឹកខួបប្រចាំឆ្នាំលើកទី៧៣ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាម៉េរិកនៅជប៉ុន
ជប៉ុន៖ ទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន នៅក្នុងថ្ងៃព្រហស្បតិ៍តនេះ បានរៀបចំពិធីរំលឹកខួបប្រចាំឆ្នាំលើកទី៧៣ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាម៉េរិក ក្រោមការចូលរួមជាលើកដំបូងពីសំណាក់អគ្គលេខាធិការរបស់អង្គការសហប្រជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស ខណៈក្រុមអ្នកប្រវត្តិសាស្រ្តអន្តរជាតិបានឆ្លៀតរំលឹកជប៉ុនឲ្យចងចាំពីទង្វើដែលខ្លួនបានប្រព្រឹត្តកាលពីសម័យសង្រ្គាមលោកផងដែរ។
-
នាយទាហាន១៣០នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ននាយទាហានជំនាញការពារព្រំដែន
ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានជំនាញការពារព្រំដែនជំនាន់ទី៥ ធ្វើឡើងនៅព្រឹកថ្ងៃ ទី៩សីហានេះ ក្រោមអធិបតីភាពអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ សៅ សុខា។ ពិធីនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែនអគ្គបញ្ជាការ នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន ឧត្តមសេនីយ៍ទោ ចាន់ សារ៉ាន់ បានរាយការណ៍អំពីលទ្ធផលនៃវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានជំនាញការពារព្រំដែនជំនាន់ទី៥ថា មជ្ឈមណ្ឌលបានចាប់ផ្តើមដំណើការហ្វឹកហ្វឺនបំប៉ននាយទាហានជំនាញការពារព្រំដែនជំនាន់ទី៥ ចាប់ពីថ្ងៃទី១១ខែឧសភា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ទើបបញ្ចប់ ដែលមានសិក្ខាកាមចូលរៀនសូត្រចំនួន១៣០នាក់ ហើយរយ:ពេលហ្វឹកហ្វឺន៩១ថ្ងៃ លើខ្លឹមសារមេរៀនរួមមាន ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលទាក់ទងទៅនឹងព្រំដែន ច្បាប់និងបទដ្ឋាននានា ដែលពាក់ព័ន្ធកិច្ចការព្រំដែន មុខជំនាញការពារព្រំដែន មុខវិជ្ជាយោធា និងជំនាញពាក់ព័ន្ធ និងការងារអប់រំចិត្តសាស្ត្រ។ ក្រោយបញ្ចប់វគ្គសិក្ខាកាមទាំង១៣០នាក់ទទួលបាននិទ្ទេសល្អ ៥៦នាក់ និទ្ទេសល្អបង្គួរ ៦៧នាក់ និងនិទ្ទេសមធ្យម ០៧នាក់៕
-
សហរដ្ឋអាម៉េរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយប្រឆាំងនឹងរុស្ស៊ី ពាក់ព័ន្ធនឹងសំណុំរឿងបំពុលអតីតមន្ត្រីចារកម្ម
-
នាយករដ្ឋមន្ត្រីថៃចុះត្រួតពិនិត្យតាមដានស្ថានភាពទំនប់ទឹក
-
អ៊ីស្រាអ៊ែលបើកការវាយប្រហារតាមដែនអាកាសទ្រង់ទ្រាយធំលើមូលដ្ឋានចំនួន១៤០របស់ក្រុមជ្រុលនិយមហាម៉ាស់នៅតំបន់ហ្គាហ្សា
-
កូរ៉េខាងត្បូង និងកូរ៉េខាងជើងធ្វើការពិភាក្សាលើកទីពីរស្តីអំពីកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើទំនើបកម្មផ្លូវរថភ្លើងអន្តរកូរ៉េ
-
ក្រសួងការងារចេញកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារបានឲ្យដឹងថា កាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ គឺមាន៤ដំណាក់កាល។ ដំណាក់កាលទី១ ក្នុងខែសីហា ឆ្នាំ២០១៨ ជាការចាប់ផ្ដើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទ្វេភាគី។ ដំណាក់កាលទី២ គឺខែកញ្ញាឆ្នាំ២០១៨ ជាការចាប់ផ្ដើម ពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគី។ ដំណាក់កាលទី៣ គ្រប់ភាគីទាំងអស់ ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម ដូចជាស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយ ក្នុងការរស់នៅ និងលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច ដូចជាផលិតភាព ភាពប្រកួតប្រជែងរបស់ ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៍ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ដំណាក់កាលទី៤ គ្រប់ភាគីទាំងអស់ ផ្ដោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោងលើលក្ខណៈវិនិច្ឆ័យទាំង៧ ដូចបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្ដីពីប្រាក់ឈ្នួល អប្បបរមា ដើម្បីជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់ជំហររួមមួយ។ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨នេះគឺ ១៧០ដុល្លារក្នុង១ខែ ដោយមិនទាន់គិតពីប្រាក់អត្ថប្រយោជន៍ផ្សេងទៀត៕
-
គ្រោះរញ្ជួយដីថ្មីមួយទៀត បានវាយប្រហារលើប្រទេសឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រឥណ្ឌូណេស៊ី បានរាយការណ៍នៅ ក្នុងថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់)ថា គ្រោះរញ្ជួយដីថ្មីមួយទៀតមានកម្រិត ៦.២ វ៉ិកទ័របានធ្វើការវាយប្រហារទៅលើកោះ លុមបុក ដោយបង្កឲ្យអគារមួយចំនួនរដួលរលំ។ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ មិនទាន់មានការបញ្ជាក់ពីជនរងគ្រោះនៅឡើយទេ ខណៈគ្រោះមហន្តរាយធម្មជាតិនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយគ្រោះរញ្ជួយផែនដីកម្រិត៦.៩វ៉ិកទ័រ បានធ្វើការវាយប្រហារលើកោះទេសចរណ៍ដ៏ល្បីមួយនេះ កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយបានផ្ដាច់ជីវិតមនុស្សកើនដល់៣៤៧នាក់ និង១,៤៧៧នាក់រងរបួស ហើយ១៦៥,០០៣ នាក់ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕