-
ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី កំពុងជន់ឡើងខ្លាំង
-
ទឹកស្ទឹងសង្កែនឹងឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៅយប់ថ្ងៃទី១៥ ខែសីហានេះ
-
អាជ្ញាធរខណ្ឌច្បារអំពៅ បន្តចុះពន្យល់ណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានស្តីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការស្តីទីនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ស្តីពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ដោយមានប្រជាពលរដ្ឋចូលរួមក្នុងវេទិការនេះជាង១០០នាក់ផងដែរ។ ក្នុងនោះ លោកអភិបាលរងខណ្ឌ បានពន្យល់ និងស្នើដល់អាណាព្យាបាល សូមចូលរួមលុបបំបាត់គ្រឿងញៀនទាំងអស់គ្នា ដើម្បីអនាគតកូនចៅជំនាន់ក្រោយ។ យើងត្រូវចំណាយពេលនៅកៀកជាប់នឹងកូនចៅ អប់រំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ណែនាំកូនចៅលេងកីឡា ពិសេសត្រូវអានសៀវភៅឲ្យបានច្រើន។ លោកបានណែនាំដល់ប្រជាពលរដ្ឋ ដែលមានបងប្អូនធ្លាប់ប្រើប្រាស់គ្រឿងញៀន ឲ្យទៅរកសេវាព្យាបាល នៅមន្ទីរពេទ្យរដ្ឋ ឬក៏មន្ទីរពេទ្យបង្អែក ដែលនៅជិតអ្នកបំផុត។ ជាមួយគ្នានេះដែរ លោក វរៈសេនីយ៍ទោ ម៉ៅ សឿត អធិការស្តីទីបានបញ្ជាក់ថា ការប្រើប្រាស់សារធាតុញៀនធ្វើ ឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ចំពោះផ្លូវចិត្តរបស់អ្នកប្រើប្រាស់ ដូចជា វង្វេងវង្វាន់ស្មារតី ការចង់ចាំថយចុះ ភ្លេចភ្លាំង ច្រើនមានអារម្មណ៍រវើរវាយ អណ្ដែតអណ្ដូង សប្បាយ ឆេវឆាវ ឬ ស្ងាត់ស្ងៀម…
-
ពលទាហាន៤៥នាក់បាត់បង់ជីវិត ដោយសារការវាយប្រហាររបស់ក្រុមភេវរករតាលីបង់នៅឯជំរំយោធាភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន
-
អភិបាលខេត្តមណ្ឌលគីរី ចែកជូននូវពូជដំណាំហូបផ្លែដល់ប្រជាកសិករចំនួន១៥៥គ្រួសារ ក្នុងក្រុងសែនមនោរម្យ
-
សេតវិមានបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកគ្រោងជួបពិភាក្សាជាមួយ សមភាគីរុស្ស៊ី ដើម្បីអនុវត្តតាមជំនួបកំពូលរវាងមេដឹកនាំទាំងពីរនៅហ្វាំងឡង់

សហរដ្ឋអាម៉េរិក៖ ថ្លែងប្រាប់អ្នកយកព័ត៌មាន អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សាន់ឌឺ បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន គ្រោងនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីរបស់លោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាសប្តាហ៍ក្រោយ ដើម្បីអនុវត្តតាមជំនួបកំពូលរវាងប្រធានាធិបតីអាម៉រិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងហ៊ែលស៊ីនគី ប្រទេសហ្វាំងឡង់ កាលពីខែមុន។អ្នកនាំពាក្យសេតវិមានរូបនេះ បានគូសបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន និងសមភាគីរុស្ស៊ីរបស់លោក គ្រោងធ្វើការជជែកពិភាក្សាគ្នាស្តីអំពីបញ្ហាសន្តិសុខជាតិដ៏សំខាន់មួយចំនួន ហើយថា លោក បូលតុន ក៏នឹងជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់ដទៃទៀតមកពីប្រទេសអ៊ីស្រាអ៊ែល និងអ៊ុយក្រែនផងដែរ។
-
សហរដ្ឋអាម៉េរិកនិយាយថា កិច្ចចរចាជាមួយកូរ៉េខាងជើងកំពុងធ្វើទៅតាមទិសដៅត្រឹមត្រូវហើយ
សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោកស្រី ហីដធើ ណឺត បាននិយាយក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះថា ការពិភាក្សាគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរបាននឹងកំពុងដំណើរការទៅតាមទិសដៅត្រឹមត្រូវហើយ។ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានគូសបញ្ជាក់ថា ការពិភាក្សានៅខាងក្រោយឈុតឆាកជាមួយទីក្រុងព្យុងយ៉ាង បានធ្វើឱ្យមានកិច្ចចរចាជាច្រើន បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនា និងកិច្ចប្រជុំជាបន្តបន្ទាប់រវាងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ និងមន្ត្រីកំពូលៗរបស់ទីក្រុងព្យុងយ៉ាង។ ថ្លែងប្រាប់អ្នកយកព័ត៌មាន លោកស្រី ណឺត បាននិយាយថា យើងកំពុងពិចារណាលើជំនួបផ្សេងទៀត ក៏ដូចជាការចរចា និងការសន្ទនាគ្នា ខណៈយើងកំពុងធ្វើវាទៅតាមទិសដៅដ៏ត្រឹមត្រូវ ហើយថា ការសន្ទនាគ្នាជាមួយរដ្ឋាភិបាលកូរ៉េខាងជើងកំពុងក្លាយជាបញ្ហាធម្មតាទៅហើយ។ យ៉ាងណាមិញ លោកស្រីមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចចរចា ឬក៏ទីតាំងដែលពួកគេត្រូវជួបគ្នា ហើយនរណាខ្លះពាក់ព័ន្ធ ក៏ដូចជាបញ្ហាអ្វីដែលបច្ចុប្បន្នស្ថិតក្រោម ការពិភាក្សាគ្នានោះទេ ប៉ុន្តែលោកស្រីគ្រាន់តែបានអះអាងជាថ្មីថា លោក គីម បានប្រាប់លោក ត្រាំ ថា រូបលោកមានឆន្ទៈក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលនេះ គឺជាគោលដៅចម្បងរបស់សហរដ្ឋអាម៉េរិកសម្រាប់កិច្ចពិភាក្សាគ្នា…
-
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតអាវុធខ្លី១ដើម និងរថយន្ដ២គ្រឿង ក្រោយបើកបុកបង្គោលភ្លើង និងដកកាំភ្លើងគំរាមម្ចាស់រថយន្ដស្ទូចដែលមកស្ទូចរថយន្តខ្លួន
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការនិងនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឡោមព័ទ្ធចាប់ខ្លួនភ្លាមៗ និងដកហូតអាវុធខ្លី១ដើម ជាមួយរថយន្ដ២គ្រឿង ក្នុងនោះ១គ្រឿងសេរីទំនើបម៉ាក LEXUS 570 ពាក់ស្លាកលេខរដ្ឋ 07 STATE 2-8989 ពណ៌ស និង១គ្រឿងទៀតម៉ាក COROLLA ពាក់ស្លាកលេខកណ្ដាល 2A-1246 ពណ៌សំបកឪឡឹក ស្ថិតនៅក្នុងផ្ទះល្វែងមួយកន្លែងលេខR04 ក្នុងក្រុម១ ភូមិខ១ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។
-
អភិបាលខណ្ឌច្បារអំពៅស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថាន
ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់តាំងពីថ្នាក់ភូមិ សង្កាត់ និងខណ្ឌ ត្រូវសហការគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានជូនប្រជាពលរដ្ឋប្រកបដោយឆន្ទះពិតប្រាកដ ត្រូវចាត់ទុកថាយើងគឺជាអ្នកបម្រើប្រជាពលរដ្ឋមិនមែនជាម្ចាស់ប្រពលរដ្ឋនោះទេ ។
-
មេដឹកនំាហ្វីលីពីននិយាយថា ចិនគួរតែផ្លាស់ប្ដូរអាកប្បកិរិយាបច្ចុប្បន្ន បើមិនចង់ អោយប្រទេសដទៃរត់រកសហរដ្ឋអាមេរិក
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានកត់សម្គាល់ថា ចិន គួរតែផ្លាស់ប្ដូរអាក្បកិរិយាបច្ចុប្បន្ន និងបញ្ឈប់ការដាក់កំហិតលើការធ្វើនាវាចរណ៍ នៅក្នុងតំបន់ជម្លោះ ព្រោះថា ការធ្វើបែបនេះ នឹងបង្កទៅជាការប្រឈមមុខដាក់គ្នា ក៏ដូចជាជម្រុញឱ្យបណ្ដាប្រទេសដទៃចុះសិន្ធិសញ្ញាសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ លោក ឌូតឺតេ បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ និងនៅក្នុងបរិបទដែលគេមើញឃើញថា ប្រធានាធិបតីហ្វីលីពីនរូបនេះ មានទំនោរងាកទៅរកចិន តែប្រឆាំងនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ។ តែយ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងប៉េកាំងនៅមិនទាន់មានប្រតិកម្មនឹងការអះអាង នេះនៅឡើយទេ ។បើតាមសម្រង់សម្តីផ្ទាល់របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចិនកំពុងយល់ខុស ដែលថា តំបន់សមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធិរបស់ខ្លួន ហើយថា ចិនមិនអាចបង្កើតកោះ មួយបាននោះទេ ចិននិយាយថា ដែនអាកាសនៅពីលើតំបន់កោះសម្បនិម្មិត គឺជា របស់ចិន ប៉ុន្តែចិនយល់ខុសហើយ ដ្បិតដែនទឹកមួយនេះ គឺជាដែនសមុទ្រអន្តរជាតិ ហើយចិនក៏គ្មានសិទ្ធិហាមមិនឱ្យនរណាម្នាក់ធ្វើដំណើរឆ្លងកាត់នោះដែរ ៕