-
សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រួសារបានអញ្ជើញទៅបោះឆ្នោតរួចហើយ នៅការិយាល័យវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទា បាញ់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានចូលរួមបោះឆ្នោត រួចហើយនៅការិយាល័យលេខ០៥៩០ ស្ថិតក្នុងបរិវេណវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ។ ជាមួយនឹងគ្នានេះដែរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋ តាមរយៈការចូលរួមបោះឆ្នោតទាំងអស់គ្នា ប្រកបដោយទឹកមុខសប្បាយរីករាយ។
-
គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ ចំនួនអ្នកចូលរួមបោះឆ្នោតបានជិត៦១ភាគរយហើយ
មន្ត្រី គ.ជ.ប. បានថ្លែងថា សន្ទុះចំនួននៃអ្នកទៅចូលរួមបោះឆ្នោតមានការកើនឡើងយ៉ាងខ្លាំង ដោយពេលនេះ ខេត្តមួយចំនួនបានបង្ហាញតួលេខបណ្តោះអាសន្នគួរឲ្យពេញចិត្ត។ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យ គ.ជ.ប. លោក ឌឹម សុវណ្ណារុំ បានថ្លែងថាតួលេខបណ្តោះអាសន្នគិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ ក្នុងខេត្តចំនួន១៣ រួមមាន៖ ទី១៖ រាជធានីភ្នំពេញ មានចំនួនអ្នកបោះឆ្នោតប្រមាណ៥៩.៦៣ភាគរយទី២៖ ខេត្តកំពង់ធំ មានប្រមាណ៥៣.៤១ភាគរយទី៣៖ ខេត្តកោះកុង មានជាង៥៩ភាគរយទី៤៖ ខេត្តសៀមរាប មានជាង៥៥ភាគរយទី៥៖ ខេត្តស្វាយរៀង មានជាង៦៣.៨៣ភាគរយ ទី៦៖ ខេត្តមណ្ឌលគីរី មានជាង៦៩ភាគរយ ទី៧៖ ខេត្តរតនគិរី មានជាង៥០ភាគរយ ទី៨៖ ខេត្តពោធិ៍សាត់ មាន៦២.១១ភាគរយទី៩៖ ខេត្តកណ្ដាល មាន៦៣.៧០ភាគរយទី១០៖ ខេត្តកែប មាន៧០.៧៣ភាគរយទី១១ ខេត្តបន្ទាយមានជ័យ មាន៦០.៦២ភាគរយទី១២៖ ខេត្តបាត់ដំបង មាន៥៨.៥៩ភាគរយទី១៣៖ ខេត្តកំពង់ឆ្នាំង មាន ៦៣ភាគរយ បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ចំនួនអ្នកចូលរួម បោះឆ្នោតមាន៦០កណ្តក់សញ្ញា៩៥ភាគរយ។ សូមជម្រាបការបោះឆ្នោតនឹងចប់សព្វគ្រប់នៅម៉ោង៣រសៀល៕ម.ន
-
ចំនួនអ្នកបោះឆ្នោតនៅខេត្តកំពង់ឆ្នាំមានចំនួនជាង៦៣%ហើយ
-
ចំនួនអ្នកបានបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គិតត្រឹមវេលាម៉ោង ១១ៈ០០នាទីព្រឹក
-
ប្រជាពលរដ្ឋរស់នៅសង្កាត់ច្បារអំពៅ១ បានបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន ចូលរួមបោះឆ្នោត យ៉ាងច្រើនកុះករ!
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅ១ បានបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន បានកំពុងនាំគ្នាទៅចូលរួមបោះឆ្នោត យ៉ាងច្រើនកុះករ នេះបើគិតមកទល់នឹងម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅការិយាល័យបោះឆ្នោតបឋមសិក្សា ច្បារអំពៅ១ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-
អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងលោកស្រី បានអញ្ជើញបោះឆ្នោតរួចហើយ នៅការិយាល័យវត្តពាលញែក ក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ បន្ទាប់ពីការិយាល័យបោះឆ្នោត បានបើកឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ រួចរាល់ នៅការិយាល័យបោះឆ្នោតលេខ០៥៩២ វត្តពាលញែក ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
-
ប្រជាពលរដ្ឋខេត្តកំពង់ធំនាំគ្នាធ្វើដំណើរទៅចូលរួមបោះឆ្នោតដូចទឹកបាក់ទំនប់ ប្រកបដោយទឹកមុខរីករាយ
-
ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមបោះឆ្នោតនៅមណ្ឌលកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី បេក្ខភាពតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានចូលបោះឆ្នោតរួចហើយ កាលពីព្រឹកមិញនេះ។ ជាមួយគ្នានោះដែរ សន្តិសុខ សុវត្ថិភាព ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋដែល ទៅចូលរួមបោះឆ្នោតយ៉ាងពេញលេញ ហើយក៏មិនមានបាតុភាពអ្វីគួរឲ្យកត់សម្គាល់ដែរ គ្រប់មណ្ឌល ទូទាំងខេត្តកំពង់ស្ពឺ។ ក្នុងនោះដែរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្តប្រកបដោយទឹកមុខ សប្បាយរីករាយ។
-
សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញចូលរួមបោះឆ្នោត នៅព្រឹកនេះ
-
ខេត្តកំពង់ឆ្នាំង៖ ដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅយ៉ាងរលូន
គិតមកដល់ម៉ោង១០ និង៤០នាទីនេះ នៅខេត្តកំពង់ឆ្នាំង ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺបានប្រព្រឹត្តទៅយ៉ាងរលូន។ តាមមណ្ឌលនីមួយៗ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទៅចូលរួមបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។