-
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប. ស្តីពីការដឹកសម្ភារបម្រើឲ្យការបោះឆ្នោត ដោយដំរីទៅកាន់ការិយាល័យបោះឆ្នោត
-
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប. ស្តីពីការសរុបព្រឹត្តិការណ៍ទូទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦
-
គ.ជ.ប. ៖ សេចក្តីណែនាំបន្ថែម ស្តីពីការផ្តល់សុពលភាពលើគំនូសសញ្ញាគាំទ្រលើសន្លឹកឆ្នោត
-
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បង្ហាញគម្រោងវិនិយោគ១០៦គម្រោង ក្នុងទំហំទឹកប្រាក់ ប្រមាណ៣៥០០លានដុល្លារអាម៉េរិក
-
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី
តបតាមការអញ្ជើញរបស់ លោក វីវៀន បាឡាគ្រីស្សណាន (Vivian Balakrishnan) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៨ នៅសាធារណរដ្ឋសិង្ហបុរី។ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រំពឹងថា នឹងចូលរួមកិច្ចប្រជុំមួយចំនួន ដូចខាងក្រោមៈ– កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ– ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស– កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥១– សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស– កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី១៩– កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី៨ និង– វេទិកាតំបន់អាស៊ានលើកទី២៥ ។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ«ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន» នឹងឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មុះមុតរបស់អាស៊ាន ក្នុងការពន្លឿនដំណើរការកសាងសហគមន៍អាស៊ាន និងបន្តស្ថិតនៅជាអង្គការតំបន់គួរឱ្យទុកចិត្តនៅក្នុងការថែរក្សា និងលើកស្ទួយសន្តិភាព ស្ថេរភាព និងវិបុលភាព។ គួរកត់សម្គាល់ថា ក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រធានកិច្ចប្រជុំ…
-
ភាពជាអ្នកបម្រើសេវារបស់ គ.ជ.ប. សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦
លោកឌឹម សុណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប. ឱ្យដឹងថា ភាពជាអ្នកបម្រើសេវារបស់ គ.ជ.ប. សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ រួមមាន៖ -SMS ជារៀងរាល់ថ្ងៃទៅកាន់ទូរសព្ទដៃចំនួនជាង៥លានទូរស័ព្ទដៃ-ស្វែងរកឈ្មោះម្ចាស់ឆ្នោតតាមរយៈទូរស័ព្ទដៃ voterlist KH (app) -ស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោត www.voterlist.org.kh-google map នាំម្ចាស់ឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត www.pollingstation.org.kh-សំណួរ-ចម្លើយអំពីម្ចាស់ឆ្នោតតាមរយៈសេវាទូរសព្ទមិនគិតថ្លៃ 18002018 (សេវាមណ្ឌលព័ត៌មាន-Call Center)-តាមដានការផ្សាយរបស់វិទ្យុ និងទូរទស្សន៍អនឡាញ តាមរយៈ CamNECNews (app)-ព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតមាននៅលើគេហទំព័រ គ.ជ.ប. www.necelect.org.kh
-
ប្រធានាធិបតីរុស្ស៊ី ត្រៀមខ្លួនរួចជាស្រេចសម្រាប់ដំណើរបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក
-
សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ជួបសម្តែងការគួរសម
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១២:៣០ នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៣៧រូប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីសប្បាយរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញមកកម្ពុជា ដើម្បីបំពេញបេសកកម្មសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ។ ជាមួយគ្នានេះ សម្តេចវិបុលសេនាភក្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានឆ្លើយតបជាវិជ្ជមានតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជម្រាបជូនក្រុមអ្នកសង្កេតការណ៍អន្តរជាតិថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នេះ ក៏ដូចជាការបោះឆ្នោតនីតិកាលមុនៗដែរ គឺបានអនុវត្តយ៉ាងត្រឹមត្រូវ និងទៀងទាត់តាមការកំណត់របស់រដ្ឋធម្មនុញ្ញ ដែលព្រះរាជាណាកច្រកម្ពុជា តែងតែប្រកាន់ខ្ជាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី២ ឆ្នាំ១៩៩៨មក។…
-
ក្រសួងការងារ៖ រោងចក្រ១១៥១ទូទាំងប្រទេស បានឈប់សម្រាកដើម្បីឲ្យកម្មករនិយោជិតទៅចូលរួមបោះឆ្នោត
(ភ្នំពេញ)៖ លោក ហេង សួរ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមម៉ោង១រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ រោងចក្រវាយណភណ្ឌ កាត់ដេរ និងផលិតស្បែកជើងចំនួន ១១៥១រោងចក្រទូទាំងប្រទេសបានឈប់សម្រាក ដើម្បីអនុញ្ញាតឱ្យកម្មករនិយោជិតទៅចូលរួមការបោះឆ្នោតនាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលជាកាតព្វកិច្ច និងសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប។
-
ឥទ្ធិពលភ្លៀង មូសុង ឆក់យកអាយុជីវិតមនុស្សជិត៤០នាក់ និងបំផ្លិចបំផ្លាញផ្ទះ សម្បែងជាច្រើននៅប្រទេសឥណ្ឌា