-
ប៉ូលិសថៃបង្រ្កាបបានគ្រឿងញៀនប្រភេទយ៉ាម៉ាជាង១១លានគ្រាប់ និងម៉ាទឹកកកជិត៧០០គីឡូក្រាម
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៣៧រូបសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
-
សម្ដេចតេជោ បានប្រាប់អ្នកសង្កេតការណ៍អន្តរជាតិជាង២០០នាក់ថា អ្វីដែលកម្ពុជាចង់បាននោះ គឺប្រតិភូទាំងអស់ មើលឃើញអ្វី សង្កេតឃើញអ្វី និយាយនោះតែម្ដង ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជា ក្នុងថ្ងៃបោះឆ្នោតស្អែកនេះ
ក្នុងឱកាសអនុញ្ញាតឱ្យអ្នកសង្កេតការណ៍អន្តរជាតិចំនួន២០០នាក់ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នៅព្រឹកសៅរ៍ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់អ្នកសង្កេតការណ៍អន្តរជាតិជាង២០០នាក់ថា ស្អែកនេះ គឺជាថ្ងៃបោះឆ្នោត ដូច្នេះអ្វីដែលកម្ពុជាចង់បាននោះ គឺប្រតិភូទាំងអស់ មើលឃើញអ្វី សង្កេតឃើញអ្វី និយាយនោះតែម្ដង ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជា។
-
សហរដ្ឋអាម៉េរិកកំពុងពិចារណាបញ្ជូនយោធាទៅកាន់ទឹកដីកូរ៉េខាងជើង ដើម្បីចេញប្រតិបត្តិរុករកអដិ្ឋធាតុកងទ័ពអាម៉េរិកបន្ថែមទៀត
-
បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី បុគ្គលិក និយោជិត កំពុងតែរួសរាន់ធ្វើដំណើរទៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃស្អែកនេះ
កណ្ដាល៖ គិតចាប់ពីព្រឹកថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ បុគ្គលិក កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នារូតរះធ្វើដំណើរទៅកាន់ស្រុកកំណើត ឬមូលដ្ឋានរៀងៗខ្លួន ប្រកបដោយទឹកមុខស្រស់ស្រាយ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
-
ព្យុះទីហ្វុង Jongdari កំពុងធ្វើដំណើរកាន់តែជិតដែនកោះសំខាន់របស់ប្រទេសជប៉ុន
-
ភ្នាក់ងារពន្លត់អគ្គិភ័យ២នាក់បានបាត់បង់ជីវិត ដោយសារតែព្យាយាមប្រយុទ្ធប្រឆំាងនឹងភ្លើងឆេះព្រៃ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអ្នកសង្កេតការណ៍អន្តរជាតិចំនួន២០០នាក់ ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព
នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍អន្តរជាតិចំនួន២០០នាក់ ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។ គណៈប្រតិភូសង្កេតការណ៍អន្តរជាតិដែលត្រូវបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសមនាពេលនេះរួមមាន៖ ប្រតិភូមកពីប្រទេសចិន, ប្រតិភូមកពីប្រទេសឥណ្ឌូនេស៊ី, ប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) ដឹកនាំដោយលោក Andres Pastrana ប្រធាន CDI និងជាអតីតប្រធានាធិបតីនៃសាធារណរដ្ឋកូឡុំប៊ី លោក Andres Hemandez អនុប្រធាន CDI លោក Cesar Rossello អ្នកសម្របសម្រួលតំបន់ អាស៊ីប៉ាស៊ីហ្វិក នៃ CDI។ លោក Alberto Roiz Thiery អ្នកសម្របសម្រួលទូទៅនៃ CDI និងលោក Francesco Aziz ជំនួយការនៃ CDI, គណៈប្រតិភូសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ា ស៊ីហ្វិកអន្តរជាតិ (CAPDI) ដឹកនាំដោយលោក Jose…
-
រុស្ស៊ីជំរុញឲ្យសហរដ្ឋអាម៉េរិក បោះបង់ចោលគម្រោងបង្កើតកងទ័ពអវកាស ដោយសារផែនការនេះ នឹងប៉ះពាល់ដល់ស្ថេរភាពពិភពលោក
-
រដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែឡាវ អំពាវនាវឲ្យក្រុមហ៊ុនពាក់ព័ន្ធទទួលខុសត្រូវ ចំពោះគ្រោះមហន្តរាយបាក់ទំនប់វារីអគ្គិសនី
ឡាវ៖ អាជ្ញាធរឡាវបាននិយាយថា ក្រុមហ៊ុនពាក់ព័ន្ធត្រូវទទួលខុសត្រូវ ចំពោះមហន្តរាយបាក់ទំនប់វារីអគ្គិសនីដ៏អាក្រក់កាលពីពេលថ្មីៗកន្លងទៅនេះ ខណៈមន្រ្តីជាន់ខ្ពស់ម្នាក់មកពីក្រុមហ៊ុន Xe Pian-Xe Namnoy Power Company បានបញ្ជាក់ថា ក្រុមហ៊ុនខ្លួននឹងទទួលខុសត្រូវទាំងស្រុងនៅក្រោមច្បាប់ តាមកិច្ចព្រមព្រៀងរបស់ខ្លួន ចំពោះការបាក់ទំនប់នេះ ។ ចំណែករដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែឡាវ បានថ្លែងថា ក្រុមហ៊ុនមិនអាចប្រកែកមិនព្រមទទួលខុសត្រូវ ចំពោះការជន់លិច ដែលបង្កគ្រោះមហន្តរាយទូទៅ ក៏ដូចជាការស្លាប់អាយុជីវិតមនុស្ស និងសត្វ។ ទំនប់ដែលបាក់នេះ ជាផ្នែកនៃគម្រោងវារីអគ្គិសនីមួយសាងសង់ឡើងដោយក្រុមហ៊ុន Xe Pian Xe Namnoy Power Company ឬ PNPC នៅទីក្រុងវៀងចន្ទ ជាការរកស៊ីរួមគ្នាមួយរវាងឡាវ និងកូរ៉េខាងត្បូងចាប់ពីឆ្នាំ២០១២។ ការងារលើគម្រោងតម្លៃ ១.០២០លានដុល្លារអាម៉េរិកនេះ បានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០១៣ និងត្រូវបញ្ចប់ នៅឆ្នាំក្រោយ ដោយផលិតចរន្តអគ្គិសនីលក់ទៅឲ្យប្រទេសថៃ។