-
អគ្គលេខាធិការខេមរៈសហព័ន្ធយូដូ បញ្ជាក់ថា ២ឆ្នាំទៀតអត្តពលិកខ្លួនមាន សមត្ថភាពគ្រប់គ្រាន់ប្រជែងមេដាយ ពីអន្តរជាតិ
-
ក្លឹប Fulham កំពុងតាមប្រម៉ាញខ្សែបម្រើប្រយុទ្ធ Andre Schurrle

-
អភិបាលខេត្តព្រះសីហនុ ផ្តល់ពូជស្រូវស្រាលជាង ៥តោន ជូនកសិករនៅស្រុកំពង់សីលា ចំនូន៣ភូមិបន្ទាប់ពីសន្ទូងរបស់ពួកគាត់ចំនួន ៥៥ហិចតា ត្រូវបានវាយប្រហារដោយសារទឹកជំនន់ដើមរដូវវស្សានេះ
-
ស្ថានភាពទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ
អាជ្ញាធរខេត្តស្ទឹងត្រែង កំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបតាមដងទន្លេសេកុង ទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេបានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត។ គិតត្រឹមម៉ោង ៣:៣០ នាទីរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះទឹកទន្លេសេកុង បានកើនឡើងដល់កម្ពស់ ១១,៤២ ម ហើយ (កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ ម)។
-
គ.ជ.ប គ្រោងប្រើដំរីដឹកសម្ភារៈបោះឆ្នោតទៅកាន់ការិយាល័យមួយ នៅខេត្តមណ្ឌលគិរី ដោយសារមធ្យោបាយយានយន្តមិនអាចធ្វើដំណើរទៅបាន
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃ២៥ កក្កដា នេះបានឲ្យដឹងថា ដូចធ្លាប់បានអនុវត្តនាពេល កន្លងមកដំរី នឹងដឹកសម្ភារៈបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោតលេខ ០០៨៣ ដែលមានទីតាំងនៅភូមិឡៅរមៀត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅថ្ងៃ២៨ កក្កដា ឆ្នាំ២០១៨។ ការិយាល័យលេខ ០០៨៣ ត្រូវគេរាយការណ៍ថា ស្ថិតនៅទីតាំងភូមិសាស្ត្រលំបាកដោយត្រូវប្រើដំរីជាយានជំនិះ ដើម្បីឆ្លងកាត់អូរប្លាយ និងជាមធ្យោបាយតែមួយគត់ដើម្បីអាចទៅដល់ទីតាំងនោះ ដែលមានអ្នកបោះឆ្នោតរស់នៅចំនួន ១៣៣នាក់។
-
លោក ថោង ខុន ៖នយោបាយឈ្នះ ឈ្នះ ធ្វើអោយមានសុខសន្តិភាពៗ ធ្វើអោយកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យមកដល់ពេលបច្ចុប្បន្ន
-
កូរ៉េខាងត្បូងកំពុងធ្វើការពិចារណាដកកងទ័ពចេញពីតំបន់ព្រំដែនជាប់កូរ៉េខាង ជើង
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូលបាននឹងកំពុងធ្វើការពិចារណា ចំពោះការដក កងទ័ពមួយចំនួនចេញពីតំបន់ព្រំដែនជាមួយនឹងកូរ៉េខាងជើង ដែលប្រការនេះ ជា វិធានការថ្មីមួយ ដើម្បីកសាងទំនុកចិត្តរវាងប្រទេសទំាងពីរ ក្រោយជំនួបកំពូលរវាង មេដឹកនំាខ្លួន។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានគួសបញ្ជាក់នៅក្នុងថ្ងៃអង្គារ៍នេះថា ខ្លួននឹងធ្វើ ការពិចារណាក្នុងការដកកងទ័ព និងគ្រឿងបរិក្ខាមួយចំនួនចេញពីប៉ុស្តិ៍ត្រួតពិនិត្យ នៅខាងក្នុងតំបន់គ្មានយោធា (DMZ) នៅលើមូលដ្ឋានសាកល្បងមួយ ក៏ដូចជានឹង ពិចារណាពីការពង្រីកបន្តិចម្តងៗនៃការដកចេញនៅពេលក្រោយៗទៀត ហើយថា ខ្លួនក៏កំពុងពិនិត្យមើលឡើងវិញនូវផែនការនានា ដើម្បីកាត់បន្ថយកងយាមល្បាត និងអាវុធនៅក្នុងតំបន់សន្តិសុខរួម JSA ដោយផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងឈប់បាញ់។ សូមរំលឹកថា នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមេសាកន្លងទៅនេះ នៅឯភូមិជាប់ ព្រំដែនផាន់មុនជុម មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានព្រមព្រៀងគ្នាបញ្ឈប់រាល់សកម្មភាពអមិត្ត និងបង្វែរព្រំដែនរបស់ខ្លួនចូលទៅក្នុងតំបន់សន្តិភាព ៕
-
គ្រោះធម្មជាតិភ្លៀងលាយឡំនិងខ្យល់បានធ្វើអោយផ្ទះប្រជាពលរដ្ឋមួយខ្នងដួលរលំខូចខាត ស្ថិតក្នុងភូមិកណ្តាល និងប៉ះពាល់ខូចខាតសាលាស្រុកជលគិរី
កំពង់ឆ្នាំង៖ នៅម៉ោងប្រមាណ ៤ ល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះគ្រោះធម្មជាតិភ្លៀងលាយឡំនិងខ្យល់បានធ្វើអោយផ្ទះគ្រួសាខ្វះខាតមួយខ្នង ស្ថិតក្នុងភូមិកណ្តាល ២០១៨ នេះគ្រោះធម្មជាតិភ្លៀងលាយឡំនិងខ្យល់បានធ្វើអោយផ្ទះគ្រួសាខ្វះខាតមួយខ្នង ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវដួលរលំខូចខាតទាំងស្រុង ដោយសារអំណាចខ្យល់កន្រ្តាក់ លាយឡំជាមួយភ្លៀងមួយមេធំនេះ។
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកបង្ហាញការសាទរ ចំពោះដំណើរការកម្ទេចទីតំាង សាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្តែងការសាទរ ចំពោះរបាយការណ៍ដែលចេញផ្សាយថា កូរ៉េខាងជើងបានចាប់ផ្តើមកម្ទេចទីតាំងដ៏ សំខាន់មួយ ទុកសម្រាប់ធ្វើតេស្តមីស៊ីលផ្លោង។ លោក ត្រាំ បានគួសបញ្ជាក់ថា តាមរយៈរូបភាពទទួលបានពីផ្កាយរណបចុងក្រោយនេះបង្ហាញថា របបដឹកនំា ទីក្រុងព្យុងយ៉ាងបានចាប់ផ្តើមដំណើរការរំសាយទីតំាងធ្វើតេស្តមីស៊ីលដ៏សំខាន់ មួយរបស់ខ្លួន ហើយយើងពិតជារីករាយណាស់ចំពោះសកម្មភាពរបស់ពួកគេ។ ការសាទររបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ខាងលើនេះត្រូវបានធ្វើ ឡើងនៅឯពិធីជួបជុំជាមួយនឹងអតីតយុទ្ធជនយោធាកាលពីថ្ងៃ អង្គារ៍ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) នៅទីក្រុងខាន់សាស់ រដ្ឋមីសស៊ូរី ហើយលោក ត្រាំ ក៏បានលើក ឡើងដល់ការធ្វើមាតុភូមិនិវត្តន៍ នៃអដិ្ឋធាតុកងទ័ពអាម៉េរិកនៅប្រទេសកូរ៉េខាងជើង ដែលបានបាត់បង់ជីវិតក្នុងកំឡុងសង្គ្រាមកូរ៉េផងដែរ ។
-
កម្លាំងនគរបាលជាង ៦ពាន់ ៥០០នាក់ គ្រោងចេញប្រតិបត្តិការ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់អំឡុងថ្ងៃបោះឆ្នោត
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នៅព្រឹកថ្ងៃ២៥កក្កដានេះ បានចុះពិនិត្យ ការប្រមូលកម្លាំងជាង៤ពាន់៦២៥នាក់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ក្នុងឳកាសនោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងថា ថ្ងៃទី២៩ ខែកក្ដដានេះគឺជាតំណាក់ដ៏មានសារៈសំខាន់បំផុត និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលរាជធានីភ្នំពេញ ត្រូវធានាអោយបានកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពទាំងស្រុង សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ អោយបានល្អប្រសើរ និងទទួលបានជោគជ័យតាម ការគ្រោងទុក។