-
អាជ្ញាធររាជធានី ត្រៀមកងកម្លាំងចំនួនជាង៥ពាន់នាក់ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត
អាជ្ញាធររាជធានីភ្នំពេញ ដាក់កងកម្លាំងនគរបាលជាង៥០០០នាក់ ដើម្បីការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៃការបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត នីតិកាលទី៦ នៃរដ្ឋសភា។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ នៅក្នុងពិធីជួបជុំកម្លាំងនគរបាលចំនួន៤៦២៥នាក់ នៅពហុកីឡាដ្ឋានជាតិថា “នៅថ្ងៃទី២៩ ខែកក្ដដា គឺជាតំណាក់កាល ដ៏មានសារៈសំខាន់បំផុត និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលរាជធានីភ្នំពេញ ត្រូវធានាអោយបានកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពទាំងស្រុង សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ អោយបានល្អប្រសើរ និងទទួលបានជោគជ័យតាមការគ្រោងទុក”។
-
ហេតុការណ៍បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ធ្វើអោយមនុស្សជាង១០០នាក់ បាត់ខ្លួន និង៦.៦០០នាក់ទៀតបាត់បង់ផ្ទះសម្បែង
-
ចំនួនមនុស្សកើនដល់៧៦នាក់ របួស១៩០នាក់ និងបាត់ខ្លូន១០០នាក់ ខណៈរដ្ឋា ភិបាលក្រិកប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ

ក្រិក៖ ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅឯតំបន់អាទីកា ស្ថិតនៅក្បែរទីក្រុងអាតែន បានបន្តឆក់យកអាយុជីវិតមនុស្សកើនដល់៧៦នាក់ហើយ ១៩០នាក់រងរបួស និង ១០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈរដ្ឋាភិបាលក្រិកបានប្រកាសកាន់ទុក្ខរយៈ ពេល៣ថ្ងៃដោយរាប់ចាប់ពីថ្ងៃអង្គារ៍ម្សិលមិញនេះ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្រិក ឥទ្ធិពលភ្លើងឆេះព្រៃបានរីករាលដាលខ្លំាងនៅលើ ទីតំាងចំនួន២កន្លែងស្ថិតនៅជុំវិញទីក្រុងអាតែន ហើយរលកកម្តៅបានធ្វើអោយ សីតុណ្ហភាពកើនឡើងជិត៤០អង្សាសេនាពេលថ្មីៗនេះ ស្របពេលដែលរដ្ឋាភិបាល ក្រិកប្រកាសចាត់ទុកភ្លើងឆេះព្រៃនេះ គឺជាគ្រឿងមហន្តរាយ និងសោកនាដកម្មសម្រាប់ជាតិ ។
-
ហេតុការណ៍បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ធ្វើអោយមនុស្សជាង១០០នាក់ បាត់ខ្លួន និង៦.៦០០នាក់ទៀតបាត់បង់ផ្ទះសម្បែង
-
ចំនួនមនុស្សកើនដល់៧៦នាក់ របួស១៩០នាក់ និងបាត់ខ្លូន១០០នាក់ ខណៈរដ្ឋាភិបាលក្រិកប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ

ក្រិក៖ ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅឯតំបន់អាទីកា ស្ថិតនៅក្បែរទីក្រុងអាតែន បានបន្តឆក់យកអាយុជីវិតមនុស្សកើនដល់៧៦នាក់ហើយ ១៩០នាក់រងរបួស និង១០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈរដ្ឋាភិបាលក្រិកបានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃដោយរាប់ចាប់ពីថ្ងៃអង្គារ៍ម្សិលមិញនេះ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្រិក ឥទ្ធិពលភ្លើងឆេះព្រៃបានរីករាលដាលខ្លំាងនៅលើ ទីតំាងចំនួន២កន្លែងស្ថិតនៅជុំវិញទីក្រុងអាតែន ហើយរលកកម្តៅបានធ្វើអោយ សីតុណ្ហភាពកើនឡើងជិត៤០អង្សាសេនាពេលថ្មីៗនេះ ស្របពេលដែលរដ្ឋាភិបាល ក្រិកប្រកាសចាត់ទុកភ្លើងឆេះព្រៃនេះ គឺជាគ្រោះមហន្តរាយ និងសោកនាដកម្មសម្រាប់ជាតិ។
-
អត្តពលិកទូកក្តោងកម្ពុជាឈ្នះមេដាយ២ គ្រឿង ពីឆាកអន្តរជាតិជាថ្មី
-
ក្រុមចោរវាយប្លន់ម៉ូតូ៥នាក់ ក្រោយពីធ្វើសកម្មភាពប្លន់ បានសម្រេចហើយ ប៉ូលីសតាមចាប់ខ្លួន
ភ្នំពេញ៖ ក្រុមចោរសកម្មខាងដើរវាយប្លន់យកម៉ូតូ តាមផ្លូវពេលយប់ ចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ ចោមចៅ៣ កម្លាំងជំនាញខណ្ឌ សហការតាមបង្ក្រាបចាប់ខ្លួនបាន ក្រោយពីក្រុមចោរប្លន់ទាំងនេះធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីយុវជនគ្នា៣នាក់បានសម្រេចហើយជិះរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ច ក្រោយទទួលបណ្តឹងភ្លាម និងតាមបញ្ជារបស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ បានចេញដេញតាមភ្លាមៗ ដេញចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខក្លិប ស្ពាយឌ័រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
-
អភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យពីការរៀបចំដាក់ឲ្យដំណើរការ នៃអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត ក្នុងបរិវេណសាលាខេត្តបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំដាក់ឲ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយ របស់សាលាខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាខេត្តបាត់ដំបង (អាគារA) នៅល្ងាចថ្ងៃទី២៤ កក្កដា ២០១៨ បន្ទាប់ពីបានចេញសេចក្តីជូន ដំណឹងជាសាធារណៈ ចាប់តាំងពីថ្ងៃទី១៨កក្កដា កន្លងទៅនេះ និងបន្ទាប់ពីអង្គភាពមួយនេះ បានចាប់ដំណើរការ ជាយន្តការអង្គភាពច្រកចេញចូលតែមួយ ដោយបានបម្រើនិងផ្តល់សេវាជូនប្រជាពលរដ្ឋមួយរយៈកន្លងមក…។
-
ប្រធានធនធានទឹក នឹងឧតុនិយមខេត្តក្រចេះ ៖ កម្ពស់ទឹកទន្លេមេគង្គ នៅខេត្តក្រចេះមានកំពស់ ១៩.៧៥ម៉ែត្រ សន្ទុះនេះហក់ឡើងបន្តិចបន្តួចតែប៉ុណ្ណះ ពោលគឺកម្ពស់ទឹកជាធម្មតា
ទឹកទន្លេមេគង្គនៅខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥កក្កដា ២០១៨ មានកម្ពស់ ១៩.៧៥ម៉ែត្រ មានសន្ទុះហក់ឡើងបន្តិចបន្តួចតែប៉ុណ្ណោះ ពោលគឺកម្ពស់ទឹកជាធម្មតា នេះបើផ្អែកទៅតាមការលើកឡើងរបស់លោក រ័ត្ន ម៉ូនីដា ប្រធានធនធានទឹកនឹងឧតុនិយមខេត្តក្រចេះ បានបញ្ជាក់ប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២៥ កក្កដា ២០១៨។ លោកបានបន្តថា បើទោះបីមានការបាក់ទំនប់វារីអគ្គីសនីនៅប្រទេសឡាវកាលពីថ្ងៃទី២៤ កក្កដា ២០១៨ ថ្មីៗ នេះយ៉ាងណាក៏ដោយ ក៏ទឹកទន្លេមេគុង្គនៅខេត្តក្រចេះនៅពុំទាន់មានស្ថានការណ៍ប្រែប្រួលនៅឡើយនោះទេ៕
-
ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានលិចចូលដល់តំបន់មួយចំនួននៅព្រំដែនកម្ពុជាហើយ
មកដល់វេលាព្រឹកព្រលឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ទឹកទន្លេសេកុង ក៏បានហក់ឡើងដល់កម្ពស់ ១១,៣០ ម (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម)។ អាជ្ញាធរខេត្ត បាននិងកំពុងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។