-
ពលរដ្ឋជិត៥០គ្រួសារ រស់នៅក្នុងបុរីកូមែល សង្កាត់ទួលសង្កែ២ ទទួលបានប័ណ្ណកម្មសិទ្ធិពីសម្ដេចតេជោ តាមរយះអភិបាលខណ្ឌឬស្សីកែវ និងមន្ទីរដែនដីរាជធានី
(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងបុរីកូមែល ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ចំនួន៤៩គ្រួសារទៀតហើយ នាថ្ងៃអង្គារ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះ បានទទួលប័ណ្ណកម្មសិទ្ធិសម្គាល់កាន់កាប់អចលនវត្ថុ ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី រាជធានីភ្នំពេញ និងលោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
-
ក្រសួងធនធានទឹកជូនដំណឹងឲ្យប្រជាពលរដ្ឋប្រុងប្រយត្ន័ទឹកជំនន់បាក់ទំនប់នៅឡាវ
-
បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ បណ្តាលអោយមនុស្សមួយចំនួនបាត់បង់ជីវិត និងរាប់រយនាក់បាត់ខ្លួន នៅក្នុងខេត្តអាត់តាពើ ជាប់ព្រំដែនកម្ពុជា
-
ខេត្តស្ទឹងត្រែង៖ អាជ្ញាធរឡាវ កំពុងជម្លៀសពលរដ្ឋចេញពីតំបន់ទឹកលិចតាមដងទន្លេសេកុង ដោយ សារគ្រោះទឹកជំនន់ក្នុងខេត្តអត្តពឺ

នៅវេលាព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨នេះ មានសេចក្តីរាយការណ៍មកថា ទឹកជំនន់ក្នុងពេលមេឃកំពុងបន្តភ្លៀងធ្លាក់ឥតឈប់ឈរ ហើយអាជ្ញាធរឡាវបានជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីតំបន់កំពុងតែរងគ្រោះនោះ ។ពលរដ្ឋឡាវបានផ្តាំមកសាច់ញាតិរបស់ខ្លួនដែលរស់នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងឲ្យមានការប្រុងប្រយ័ត្នផង ហើយបើសិនឃើញសាកសពអណ្តែតទឹក សូមស្រង់ទុកផងព្រោះជាសពដែលស្លាប់ដោយសារទឹកជំនន់នៅ ខេត្តអត្តពឺរបស់ឡាវជាប់នឹងខេត្តស្ទឹងត្រែងកម្ពុជា ។ លោក ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ថាក្រោយពីទទួលបានព័ត៌មានពីទឹកជំនន់នៅប្រទេសឡាវ ក្នុងខេត្តជាប់ព្រំដែន អាជ្ញាធរក៏ដូចជាកងកម្លាំងសមត្ថកិច្ច បានត្រៀមលក្ខណៈ និងសម្ភារៈ ចាំជួយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ ពិសេសស្រុកសៀមប៉ាងតែម្តង ។ លោកស្នងការខេត្តបានបញ្ជាក់ទៀតថា÷សម្រាប់ស្រុកសៀមប៉ាងទឹកទន្លេសេកុងមិនទាន់ដល់កម្រិត ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ តែអាជ្ញាធរ និងសមត្ថកិច្ចបានត្រៀមជួយដល់ប្រជាពលរដ្ឋហើយ៕
-
ពិតជាកូនតិរច្ឆានមែន! យុវជនម្នាក់បែកថ្នាំកាន់ដាវសាំម៉ូរ៉ៃចាប់កៀក ក ម្ដាយប៉ងសម្លាប់ ព្រោះតែសុំលុយទិញថ្នាំញៀនមិនបាន
ភ្នំពេញ៖ យុវជនម្នាក់បែកថ្នាំញៀន បានកាន់ដាវសាំម៉ូរ៉ៃចាប់ក្រៀក ក ម្តាយបម្រុងសម្លាប់ ដោយគំរាមយកលុយនិងគំរាមមិនឲ្យម្តាយប្តឹងប៉ូលិស ហើយបានរត់ចូលផ្ទះប្រជាពលរដ្ឋដែលរស់នៅអមនឹងផ្លូវលេខ៣៧១បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចទាំង២ប្រភេទចុះជួយអន្តរាគមន៍រំដោះម្តាយឲ្យរួចផុតមានសុវត្ថិភាព និងឃាត់ខ្លួនយុវជនបែកថ្នាំខាងលើយកទៅកាន់ប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំកែប្រែខ្លួនតាមការសូមណូមពររបស់ម្តាយ។
-
សេតវិមាន៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិកនឹងជួបពិភាក្សាជាមួយសម ភាគីរុស្ស៊ីក្នុងខែ សីហា ខាងមុខ ស្របតាមជំនួបកំពូលរវាងមេដឹកនំាប្រទេសទំាងពីរ
-
ប្រជាពលរដ្ឋខ្មែរមួយចំនួនបានធ្វើដំណើររាប់ម៉ឺនគីឡូម៉ែត្រពីអាម៉េរិកមកដល់កម្ពុជាដើម្បីចូលរួមបោះឆ្នោតថ្ងៃ២៩កក្កដា
-
រថយន្តBMWសង្ស័យជាន់ហ្វ្រាំងច្រលំជាន់ហែ្គរបុករះរថយន្តនិងម៉ូតូបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តបេអឹមឌុបឌឺវេ(BMW) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AQ-០៦៨៩ ច្រលំជាន់ហ្វ្រាំងបែរជាន់ហ្គែរបន្ថែមល្បឿនជ្រុលបុករះម៉ូតូហុងដា សេ១២៥ សេរីឆ្នាំ២០១៣ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BL-០៤១០ ដែលបេីកបរដោយបុរស២នាក់និងរថយន្តបង្កមិនទាន់អស់ល្បឿនជ្រុលទៅបុករថយន្តតាកូមា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២F-៥០៤២ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍យថាហេតុបណ្ដាលអោយមានអ្នករបួសស្រាល២នាក់ជាអ្នកបេីកម៉ូតូបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែ កក្ដដា ឆ្នាំ ២០១៨នៅចំណុចច្រកចូលផ្សារទំនេីបសុវណ្ណា តាមផ្លូវផ្លាទីនីម ស្ថិតនៅភូមិរ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
-
នគរបាលប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ករណីផ្សេងគ្នា
-
មនុស្សស្លាប់កើនដល់២៤នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់នៅ ប្រទេសក្រិក
ក្រិក៖ យោងតាមប្រភពរបស់អាជ្ញាធរក្រិកបានអះអាងថា តួលេខជនរងគ្រោះបាត់ បង់ជីវិតកើនឡើងដល់២៤នាក់ហើយ បន្ទាប់ពីគេរកឃើញសាកសពមនុស្ស៤នាក់ និងច្រើនជាង១០៤នាក់ផ្សេងទៀតទទួលរងរបួស ក្នុងនោះ១១នាក់មានអាការៈធ្ងន់ ធ្ងរ ដោយសារតែភ្លើងឆេះព្រៃដ៏កំណាចមួយបានឆាបឆេះរម្មណីយដ្ឋានតាមឆ្នេរ សមុទ្រតួចមួយកន្លែងនៅក្បែរទីក្រុងអាតែន កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ។