-
អត់លុយទិញថ្នាំញៀន សម្រេចចិត្តឆក់ការបូបអ្នកដំណើរ ត្រូវប៉ូលិសក្រពួចជាប់បានម្នាក់
កណ្ដាល៖ យុវជនពីរនាក់ ចេះប្រើថ្នាំញៀនបាន៥ខែ ហើយអត់លុយទិញថ្នាំក៏បង្ខំចិត្តជិះម៉ូតូធ្វើសកម្មភាពឆក់ការបូបអ្នកដំណើរ កាលពីថ្ងៃច័ន្ទ ១១កើតខែទុតិយាសាឍ ឆ្នាំចរសំរិទ្ឋស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៤០នាទីយប់ នៅចំណុចផ្លូវជាតិលេខ០៤ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
-
រដ្ឋមន្ត្រីក្រសួងការពារជាតិបានអះអាងថា កងទ័ពកម្ពុជាកំពុងស្ថិតនៅក្រៅប្រទេសអាចវិលត្រលប់មកចូលរួមបោះឆ្នោតបាននៅថ្ងៃទី២៩ខែកក្កដានេះ ស្របពេលដែលបេសកកម្មត្រូវបានបញ្ចប់ជាស្ថាពរ
ថែ្លងនៅក្នុងពិធីទទួលដំណើរនិវត្តន៍មកវិញកងកម្លាំងដែលត្រូវបានបញ្ចប់បេសកកម្មក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ មកពីសាធារណរដ្ឋម៉ាលី និងប្រទេសស៊ូដង់ខាងត្បូងដែលបានប្រារព្វធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថាកងទ័ពដែលកំពុងស្ថិតនៅក្រៅប្រទេស ក៏អាចចូលរួមបោះឆ្នោតបានដែរ ប្រសិនបើត្រូវបានបញ្ចប់បេសកកម្មជាស្ថាពរហើយនោះ។
-
ទឹកជំនន់ទន្លេសេសាននៅផ្នែកខាងលើ បានចាប់ផ្តើមស្រកចុះវិញហើយ
ខេត្តរតនគិរី៖ គិតត្រឹមម៉ោង៦ ព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកទន្លេសេសាននៅផ្នែកខាងលើ ចំណុចឃុំសេសាន ស្រុកអូរយ៉ាដាវ បានចាប់ផ្តើមស្រកចុះវិញហើយ។ ចំណែកនៅផ្នែកខាងក្រោម ចំណុចឃុំកាចូន ស្រុកវើនសៃ ទឹកបានបន្តកើនឡើងដល់កម្ពស់ ៩,៣៤ ម គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១,៣៤ ម។ ទឹកនៅផ្នែកខាងក្រោម នឹងបន្តកើនឡើងមួយកម្រិតបន្ថែមទៀត រួចនឹងចាប់ស្រកចុះវិញជាបន្តបន្ទាប់នៅរសៀលថ្ងៃនេះ៕
-
ប្រជាពលរដ្ឋខ្មែរ-អាម៉េរិកាំង រស់នៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាម៉េរិក អំពាវនាវឲ្យជនរួមជាតិខ្មែរទាំងអស់ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន
-
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ស្នើឲ្យប្រជាពលរដ្ឋត្រៀមឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យដំណើរការនៃការបោះឆ្នោតរបស់យើងបានប្រព្រឹត្តទៅដោយរលូន
កឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអំពាវដល់សមាជិក សមាជិការបក្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះថាបើយើងមានឯកសារគ្រប់គ្រាន់ហើយនោះ ដំណើរការនៃការបោះឆ្នោតរបស់យើងបានប្រព្រឹត្តទៅដោយរលូន ដោយបោះឆ្នោតជូនដល់អ្នកដែល យើងចង់បាន សម្រាប់ដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍបន្ថែមទៀត។
-
ភារធារី នៃស្ថានទូតចិនប្រចាំនៅកម្ពុជា ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ លើបញ្ហាពង្រឹងសន្តិសុខសុវត្ថិភាព និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ
ក្នុងឱកាសជួបពិភាក្សាការងាររវាង ភារធារី នៃស្ថានទូតចិនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ កាលីពីថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ លោក ជា លី ភារធារីនៃស្ថានទូតចិន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា និងចិនគឺជាមិត្តល្អជាមួយគ្នា។ លោក លី បានកោតសរសើរថា អភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំអភិវឌ្ឍខេត្តឲ្យមានការប្រែប្រួលរីកចម្រើនលឿនគួរឲ្យកត់សម្គាល់។ ថ្មីៗនេះវត្តមានអាគារខ្ពស់ៗបាននឹងកំពុងរីកព្រោងព្រាតនៅក្នុងក្រុងព្រះសីហនុ។
-
រដ្ឋបាលខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ៣ភូមិ
សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៨កន្លងទៅនេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២ពាន់៥០ប័ណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ភូមិត្រពាំងសេះ ភូមិទកិ្សណខាងត្បូង និងភូមិវាល ក្នុងសង្កាត់គោកចក ក្រុងសៀមរាប។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំ អាជ្ញាធរក្រុង សង្កាត់ និងប្រជាពលរដ្ឋ ប្រមាណជាង៧០០នាក់។
-
សមាគមនារីខេត្តពោធិ៍សាត់ ប្រគេនទៀនវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា៤វត្ត និងបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ
(ពោធិ៍សាត់)៖ថ្ងៃទី២១-២២ ខែកក្កដា ឆ្នាំ២០១៨នេះក្នុងរដូវបុណ្យចូលព្រះវស្សាឆ្នាំនេះ សាខាសមាគមនារីខេត្ត បាននាំយកទៀនវស្សា និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃចំនួន ៤វត្តរួមមាន៖ វត្តពាលញែក ក្នុងសង្កាត់ផ្ទះព្រៃ, វត្តកែវមុន្នី ក្នុងសង្កាត់ព្រៃញី, វត្តតាំងយ៉ ក្នុងឃុំប្រម៉ោយ, វត្តដីក្រហម ក្នុងឃុំអន្លង់រាប និងបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដោយក្នុងមួយវត្ត ប្រគេនទៀនវស្សា១គូ, អង្ករ១០០គីឡូក្រាម, មី២កេស, ទឹកសុទ្ធ៤យួរ, ទឹកក្រូច១កេស, ទឹកផ្លែឈើ១កេស, ប្រេងឆា៥លីត្រ, ខ្ទឹមស២គីឡូក្រាម, សៀងផ្អែម៥គីឡូក្រាម ក្រៅពីនោះមានទឹកត្រី ទឹកស៊ីអ៊ីវ តែ ស្ករស សាប៊ូម្សៅ ទៀន ធូប និងបច្ច័យ១លានរៀល សរុបជាថវិកា ១លាន៩០ម៉ឺនរៀល ។
-
លោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីច្បាប់បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨
កំពង់ឆ្នាំង: ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានប្រារព្ធពិធីផ្សព្វផ្សាយស្តីពីច្បាប់បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារ សន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង។
-
ស្ថានភាពទឹកជំនន់បានស្រកនៅផ្នែកខាងលើ ប៉ុន្តែកើនឡើងនៅផ្នែកខាងក្រោម
ភូមិចំនួន៤២ ក្នុងចំណោមឃុំចំនួន៩ បានជន់លិចដោយទឹកជំនន់ និងធ្វើឱ្យប៉ះពាល់លំនៅដ្ឋាន២៨៥ខ្នង ស្រូវ១០០៧ហិកតា លិចផ្លូវប្រវែង៨០១០ម៉ែត្រ និងបាក់ទំនប់៩កន្លែង៖ លោក អ៊ូច សាវឿន អភិបាលស្រុករងកណ្តាលស្ទឹង បានប្រាប់ឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៧ កក្តដា ២០១៨ មកស្រុកកណ្តាលស្ទឹង បានរងគ្រោះដោយទឹកជំនន់ចំនួន៩ឃុំ រួមមា នឃុំដើមឬស ឃុំកណ្តោក និងឃុំជើងកើប ឃុំអន្លង់រមៀត ឃុំបារគូ ឃុំថ្មី ឃុំគោកត្រប់ ឃុំត្រពាំងវែង និងឃុំទ្រា ហើយប្រជាពលរដ្ឋដែលរងគ្រោះខ្លាំងជាងគេគឺឃុំដើមឬស្សី គឺលិចចទាំង១៤ភូមិ។ លោកបានបន្តថា ទឹកស្ទឹងព្រែកត្នោតបានជន់លិច លំនៅដ្ឋានប្រជាពលរដ្ឋសរុបចំនួន២៨៥ខ្នង ជន់លិចស្រូវអស់ចំនួន១០០៧ហិកតា ក្នុងនោះឃុំដើមឬស្ស រងគ្រោះធ្ងន់ជាងគេ លិចលំនៅដ្ឋានដល់ទៅ២៣៨ខ្នង ស្មើហ្នឹង២៥៤ខ្នងផ្ទះ និងស្រូវអស់ចំនួន៦០៤ហិកតា និងផ្លូវជាង៨គីឡូម៉ែត្រ។