-
សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ចុះត្រួតពិនិត្យ និងរកឃើញទំនិញខូចគុណភាព៧មុខ លក់នៅផ្សារស្រែស្តុក និងផ្សារបន្ទាយយួនស្រុកកណ្តៀង
-
រថយន្ដកាមរីហាយប្រ៊ីដ ពន្លះម៉ូតូZoomerX ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់២នាក់
ភ្នំពេញ៖ យុវជន និងយុវនារីពីរនាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីត្រូវរថយន្ដកាមរីហាយប្រ៊ីដ បើកមកបុកពីក្រោយយ៉ាងពេញទំហឹងអូសជិត១០០ម៉ែត្រទើបរថយន្ដបង្កឈប់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវរលាម៉ោង២៣និង១៥នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ6R ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-
ធនាគារពាណិជ្ជ ឈីហ្វ( ខេមបូឌា) ម.ក ត្រូវបានសម្ពោធដាក់ឲ្យដំណើរកាជាផ្លូវការ ទន្ទឹមនឹងដំណើរការនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេមើលឃើញថា រក្សាកំណើនរបស់ខ្លួនដដែល
កម្ពុជា ធ្លាប់តែជាគំនរផេះផង់ ពេលនេះ អ្នកវិនិយោគិន មកបណ្តាក់ទុនជាហូរហែរ ។ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេមើលឃើញថា រក្សាកំណើនរបស់ខ្លួនក្នុងរង្វង់៧% ដំណើរការអភិវឌ្ឍគ្រប់វិស័យ នៅតែបន្ត ទៅមុខ។ នៅពេលនេះ ធនាគារពាណិជ្ជ ដែលមានឈ្មោះថា ឈីហ្វ( ខេមបូឌា) ម.ក ត្រូវបានសម្ពោធដាក់ឲ្យដំណើរកាជាផ្លូវការ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ។ ដំណាលគ្នានឹងការសម្ពោធនេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគទុន ធនាគារពាណិជ្ជ ឈីហ្វ ( ខេមបូឌា) ពី ភីអិលស៊ី ទៅជាធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ។ ការវិនិយោគរបស់ធនាគារពាណិជ្ជ ឈីហ្វ( ខេមបូឌា)ម.ក នាពេលនេះ បានឆ្លុះបញ្ចាំងបន្ថែមទៀត ពីជំនឿចិត្ត ការគាំទ្រ និងការចូលរួមចំណែកកាន់តែ ច្រើនរបស់វិនិយោគិនបរទេស មកលើវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ …
-
អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី បានចាប់ផ្តើមជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេសេសាន បានបន្តជន់ឡើងលើសកម្រិតប្រុងប្រយ័ត្ន
អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី បានចាប់ផ្តើមជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេសេសាន បានបន្តជន់ឡើងលើសកម្រិតប្រុងប្រយ័ត្ន។ យោងតាមក្រសួងធនធានទឹក គិតត្រឹមម៉ោង៥ ល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់៨ម៉ែត្រ២៥សង់ទីម៉ែត្រ គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន២៥សង់ទីម៉ែត្រ។ ទឹកបានបន្តជន់លិចចូល តំបន់ទំនាបមួយចំនួនបន្ថែមទៀតដែលនៅតាមដងទន្លេ ក្នុងស្រុកតាវែង អណ្តូងមាស វើនសៃ និងស្រុកអូរយ៉ាដាវ ។ ពេលនេះអាជ្ញាធរស្រុកតាវែង កំពុងធ្វើការជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាពជាបណ្តើរៗ៕ម.ន
-
ឧបាយកលពិសពុលរបស់ពួកឧទ្ទាមក្រៅច្បាប់កំពុងបំពុលបរិយាកាសឆ្ពោះទៅរកការបោះឆ្នោត
– ទណ្ឌិត សម រង្សី និយាយថា ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពោរពេញដោយអំពើហិង្សា? អំពើហិង្សាបែបអនាធិបតេយ្យកើតឡើងដោយការដឹកនាំរបស់ទណ្ឌិត សម រង្សី ដើម្បីបង្កចលាចលនៅក្នុងសង្គម។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាទេ ដែលចាត់វិធានការបង្ក្រាប និងទប់ស្កាត់ បើពុំនោះទេ សង្គមកម្ពុជានឹងជួបនូវគ្រោះមហន្តរាយដូចពីអតីតកាលជាមិនខាន។ – ទណ្ឌិត សម រង្សី និយាយថាការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានតែនិរទណ្ឌភាព? ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ដោយសារនីតិរដ្ឋនេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការផ្លូវច្បាប់ចំពោះអតីតបក្សប្រឆាំងដែលរំលោភច្បាប់នោះ។ មានតែពួកក្នុង និងក្រៅស្រុកដែលទាមទារឲ្យដោះលែងមេអតីតបក្សប្រឆាំង និងឲ្យអតីតបក្សប្រឆាំងរស់ឡើងវិញទេ ដែលចង់យកវប្បធម៌និទណ្ឌភាពមកដាក់នៅកម្ពុជានោះ។ – ទណ្ឌិត សម រង្សី ជាអ្នកនយោបាយមកធ្វើនយោបាយដោយយកកំហឹងមកដាក់ពីមុខ សងសឹកដើម្បីតបស្នងឪពុកគាត់ដែលត្រូវចោទថាក្បត់ជាតិ ចងគំនុំនឹងរបបរាជានិយម។ ហេតុនេះហើយបានជាទណ្ឌិត សម រង្សី ធ្វើប៉ាតណាប៉ាតណីមិនដឹងទិសតំបន់ ទោះប្រទេសជាតិធ្លាក់ទៅដល់ណាក៏ជននេះមិនខ្វល់ដែរ។ ទណ្ឌិត…
-
កីឡាករឆ្នើម Mesut Ozil ប្រកាសចាកចេញពីជម្រើសជាតិ អាល្លឺម៉ង់

កីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ Mesut Ozil ទទួលរងពាក្យរិះគន់យ៉ាងច្រើនចំពោះរូបថតជាមួយប្រធានាធិបតីតួកគីលោក Tayyip Erdogan ខ្សែបម្រើប្រយុទ្ធរូបនេះ បាននិយាយនៅថ្ងៃអាទិត្យ ទី២២ ខែកក្កដាកន្លងទៅនេះ ថា គេនឹងចាកចេញពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ។ កីឡាករឆ្នើមវ័យ ២៩ឆ្នាំ រូបនេះបានបង្ហោះសារមួយនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា ៖ «ជាមួយនឹងបេះដូងដ៏ធ្ងន់មួយ និងការពិចារណាយ៉ាងច្រើនលើហេតុការណ៍ថ្មីៗនេះ ខ្ញុំនឹងមិនចូលរួមលេងឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ ទៀតទេលើឆាកអន្តរជាតិ ខណៈខ្ញុំមានអារម្មណ៍នៃការរើសអើងជាតិសាសន៍ និងភាពមិនមានការគោរព» ។ រូបគេបានទម្លាយចំៗថា គេមានបេះដូងពីរចំណែកគឺមួយចំណែកសម្រាប់អាល្លឺម៉ង់ និងមួយចំណែកទៀតសម្រាប់តួកគី ហើយវាពិតជាគួរឱ្យស្ដាយបើសិនគេមិនបានទៅជួបប្រធានាធិបតីតួកគីនោះទេ ។ សូមបញ្ជាក់ដែរថា កីឡាករ Mesut Ozil គឺជាកីឡាករដែលធ្លាប់ឈ្នះពាន កីឡាករអាល្លឺម៉ង់ឆ្នើមជាងគេចំនួន៥ឆ្នាំ ហើយក៏ជាអតីតសមាជិករបស់ក្រុម Schalke, Werder Bremen និង Real Madrid ។
-
អាស៊ីអឺរ៉ុបចាញ់វិសាខា ២-៤ សប្តាហ៍ទី១៥ ក្របខណ្ឌលិគកំពូលកម្ពុជា រដូវកាល ២០១៨
ក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីតបានប្រកួតចាញ់ក្រុមចំណូលថ្មី ដែលកំពុងឡើងជើង ខ្លាំង វិសាខា ដោយលទ្ធផល ២ទល់៤ នៅក្នុងការប្រកួតសប្តាហ៍ទី១៥ ជើងទី២ កាលពីចុងសប្តាហ៍កន្លងទៅ ថ្មីៗនេះ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ ។ ២គ្រាប់របស់ម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីត រកបានដោយកីឡាករ Gorge Kelechi Stanley នៅនាទី៤ និងរកបានដោយកីឡាករ Befolo Mbarga Jean Privat នៅនាទី៩០+៦ ខណៈ៤គ្រាប់ជ័យជម្នះរកបាន៣ពិន្ទុ របស់ក្រុមវិសាខា ធ្វើសម្រេដោយកីឡាករ Kyong Kun Kim នៅនាទី៤, Hyok Chol Ri នៅនាទី៣២, កីឡាករ កែវ សុខផេង នៅនាទី៥៦ និងធ្វើបានសម្រេចបាន២គ្រាប់ដោយកីឡាករ ម៉ាត់ សាក់រវី នៅនាទី៩០+១ ។
-
ព្យុះទីហ្វុង Ampil នឹងបង្កជាភ្លៀងធ្លាក់ខ្លាំងទៅលើរដ្ឋធានីប៉េកំាង ប្រទេសចិន

ចិន៖ យោងតាមប្រភពរបស់សេវាឧតុនិយមក្រុងប៉េកំាង បានឲ្យដឹងថា ខេត្តធាន ជីន ខេត្តហេប៉ី និងរដ្ឋធានីប៉េកាំងរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងទទួលរងផលប៉ះពាល់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងថ្ងៃច័ន្ទ និងថ្ងៃអង្គារ៍ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយសារតែឥទ្ធិពលខ្យល់ព្យុះទីហ្វុង Ampil។ Ampil គឺជាខ្យល់ព្យុះទីហ្វុងទី១០ហើយនៅក្នុងឆ្នាំ២០១៨នេះ ដែលនឹងមកគំរាមកំហែងលើប្រទេសចិន ហើយដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិនេះដែរ រដ្ឋធានីប៉េកាំង សម្រេចប្រកាសអាសន្នក្នុងកម្រិតភ្លើងពណ៌ខៀវ ដែលជាសញ្ញាគ្រោះថ្នាក់ ត្រៀមខ្លួនទប់ទល់ជាមួយគ្រោះល្បាប់ភក់ និង បំណាក់ដីនៅតាមបណ្តាតំបន់ភ្នំ។ ក្រុមឃ្លាំមើលជាតិរបស់ចិនកាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) បានរំឭកឡើងវិញ នូវការប្រកាសអាសន្នក្នុងកម្រិតភ្លើងពណ៌លឿងអំពីទឹកភ្លៀង ដោយនិយាយថា ទីកន្លែងជាច្រើនដូចជាក្វាងស៊ី ក្វាងដុង ហៃណាន ជៀងស៊ូ និងសានទុង នឹងត្រូវទទួលរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង។
-
ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា នាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តច័ន្ទបិរីវង្ស
ទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យជាច្រើនទៀត ត្រូវបានឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រោមឱវាទនៃធនាគារជាតិនៃកម្ពុជា បាននាំយកទៅវេរប្រគេនសម្តេចព្រះវនរ័ត កិត្តិឧទេសបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយកទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបិរីវង្សស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។
-
ហេតុការណ៍បាញ់ប្រហារដ៏អាក្រក់នៅប្រទេសកាណាដា ចំនួនមនុស្សរងរបួសកើនដល់១៣នាក់ និងស្លាប់ម្នាក់