-
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវឲ្យប្រជាពលរដ្ឋស្រុកថ្មពួក ទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដើម្បីបន្តសន្តិភាព និងសម្បូររុងរឿង
បន្ទាយមានជ័យ ៖ ថ្ងៃច័ន្ទ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី អ្នកតំណាងរាស្រ្ត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន អញ្ជើញជាអធិបតីក្នុងពីធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវខេត្តលេខ២៥៦៣ប្រវែង២២.៣គីឡូម៉ែត្រភ្ជាប់ពីថ្មពួក ផ្លូវជាតិលេខ៥៦ ទៅដល់បឹងត្រកួនផ្លូវជាតិលេខ៥៨ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍអាស៊ី (ADB)និងបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ប្រជាពលរដ្ឋ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង៤១០០នាក់។
-
ហេតុការណ៍បាញ់ប្រហារដ៏អាក្រក់មួយនៅប្រទេសកាណាដា សម្លាប់ជីវិតមនុស្សម្នាក់ និងរបួស៩នាក់
-
ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនកើនឡើងជិត៤០នាក់ ដោយសារការវាយប្រហាររបស់ខ្យល់ព្យុះទីហ្វុង សុនទិញ នៅប្រទេសវៀតណាម
-
លោក ថោង ខុន ជួបសំណេះសំណាលសមាជិកបក្ស ប្រមាណជាង១០០០នាក់ និងចុះសួរសុខទុក្ខអាជីវករ ក្នុងផ្សារតាំងគោក
-
មន្រ្តីបក្ស ស្នើឲ្យសមាជិក សមាជិកាបក្ស ពង្រឹងកម្លាំងនៅតាមមូលដ្ឋានឲ្យបានរឹងមាំ ខណៈការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦ ខិតជិតចូលមកដល់
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោកឧកញ៉ា ជា លាងហុង បានអញ្ជើញជួបសំណេះសំណាល និងទទួលទានបបរសាមគ្គី ក្រោមទិសស្លោក «ប្រទេសជាតិមានការរីកចម្រើន» នៅក្នុងបរិវេណវត្តខ្ទឹង ស្ថិតក្នុងភូមិខ្ទឹង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឧកញ៉ា ជា លាងហុង មានប្រសាសន៍ក្រើនរម្លឹក និងស្នើសុំឲ្យសមាជិកសមាជិកាបក្ស ពង្រឹងកម្លាំងនៅតាមមូលដ្ឋានឲ្យបានរឹងមាំ ប្រមូលផ្តុំ ជាធ្លុងសាមគ្គីឲ្យបានល្អ និងត្រូវដាក់ចិត្តមានជំនឿជឿជាក់ទៅលើការដឹកនាំដ៍ត្រឹមត្រូវរបស់គណបក្សប្រជាជនមានគោលជំហរយ៉ាងពិតប្រាកដដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានការរីកចម្រើនលើ គ្រប់វិស័យ និងការឈានទៅរកប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់។
-
បើករ៉ឺម៉កម៉ូតូបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកចំពាក់កណ្ដាលក្រឡាប់ផ្ងារជើង
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករឺម៉កម៉ូតូមួយបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវម៉ូតូYAMAHA FZ បើកបុកចំពាក់កណ្ដាលរ៉ឺម៉កបណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងរងរបួសភាគីម៉ូតូចំនួនពីរនាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទីរំលង អាធ្រាតឈានចូលថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-
រថយន្តបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង បណ្ដាលឲ្យយុវជនភាគីខាងម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ ៖ យុវជនម្នាក់ បានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូទៅបុកជាមួយរថយន្តក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង២១:១៥នាទីយប់ ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខរោងម៉ាស៊ីន ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-
លួចរថយន្តពូជិះដើរលេងជ្រុលលឿនបុកដើមឈើក្រឡាប់ផ្ងារជើង រងរបួសបាក់ភ្លៅម្នាក់ និងម្នាក់របួសស្រាល
-
រថយន្តTACOMAបើកបុកឃឿនទ្រូងផ្លូវ និងបុកផ្លាកប៉ាន់ណូ បណ្ដាលឲ្យរថយន្តក្រឡាប់ពីរបីត្រឡប់ ធ្វើអ្នកដំណើរ៤នាក់រងរបួសធ្ងន់ ស្រាល
-
ឯកឧត្តម សាយ សំអាល់ ជំរុញឱ្យប្រជាពលរដ្ឋ ប្រើសិទ្ធិសេរីភាពរបស់ខ្លួន សម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨
នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវពិនិត្យមើលឯកសារសម្គាល់អត្តសញ្ញាណរបស់ខ្លួន អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ចាប់បីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល ដើម្បីប្រើសិទ្ធិសេរីភាពរបស់ខ្លួនគាំទ្ររបបនយោបាយបែបប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការបោះឆ្នោត។