-
អភិបាលស្រុកបារាយណ៍ ដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវបានខ្យល់កន្រ្តាក់បក់រលំផ្ទះ
-
អភិបាលខេត្តសៀមរាប៖ កម្ពុជាមានសេរីភាពពេញលេញខាងជំនឿ និងការប្រតិបត្តិផ្លូវសាសនា
សៀមរាប៖ អភិបាលខេត្តសៀមរាបថា កម្ពុជាមានសេរីភាពពេញលេញខាងជំនឿ និងការប្រតិបត្តិផ្លូវសាសនា។ ឯកឧត្តមថ្លែងបែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្តព្រមទាំងបរិស័ទនៃសាសនាអ៊ីស្លាម សាសនាគ្រឺះ និងសាសនាផ្សេងៗទៀត ប្រមាណជាង៥០០អង្គ/នាក់នៅវត្តព្រះព្រហ្មរ័ត្នស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។
-
ផ្លូវបេតុងអាមេប្រវែង ២០០០ម៉ែត្រនិងអាគារសិក្សា១ខ្នង ត្រូវបានដាក់សម្ពោធជូនប្រជាពលរដ្ឋក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនក្នុងការប្រកបមុខរបរ និងធ្វើពាណិជ្ជកម្មផ្សេងៗ និងឆ្លើយតបនឹងតំរូវ របស់សិក្សានុសិស្សដែលមានកំណើន ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានដាក់ឲ្យដំណើរការផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ២០០០ម៉ែត្រ និងអាគារសិក្សា១ខ្នង មាន ៤បន្ទប់នៅសាលាបឋមសិក្សាដីដុះ ក្នុងឃុំរោងធំ ស្រុកកៀនស្វាយ។ ថ្លែងនៅក្នុងពិធីសម្ពោធ ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ដោយមានប្រជាពលរដ្ឋចូលរួមជាង ២០០០នាក់ ឯកឧត្តម ម៉ៅ ភិរុណ បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលជាបច្ច័យនាំឲ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបី របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដ៏ឆ្នើម។
-
រដ្ឋមន្ត្រីពាណិជ្ជកម្ម បើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋស្រុកព្រៃឈរ
កំពង់ចាម៖ ផ្លូវក្រាលក្រួសក្រហមប្រវែង ៣,៥៥គីឡូម៉ែត្រ ទំហំខ្នងលើ ៦ម៉ែត្រ មានបង្កប់លូប្រអប់ ១កន្លែង និងលូមូល ៥កន្លែង ឆ្លងកាត់ភូមិអង ភូមិគូ និងភូមិកោះតាភេម ក្នុងឃុំត្រពាំងព្រះ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការនៃអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជាង ១០០នាក់។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានចាត់ទុកផ្លូវក្រាលក្រួលក្រហមនេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ស្រុកព្រៃឈរ ដែលបង្ហាញពីភាពរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ។ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជំនឿថា នៅថ្ងៃអនាគត ផ្លូវមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសការដឹកជញ្ជូនកសិផល ទៅកាន់គោលដៅទីផ្សារនានា បានកាន់តែឆាប់រហ័ស។
-
ហេតុអ្វីបានជាព្រះមហាក្សត្រ ពុំយាងទៅបោះឆ្នោត?
ភ្នំពេញ៖ បើឈរលើស្មារតីមាត្រានេះ បានកំណត់យ៉ាងច្បាស់ថា «ព្រះមហាក្សត្រ ទ្រង់ជាអាជ្ញាកណ្ដាល»។ បើដូចនេះពាក្យថា «អាជ្ញាកណ្ដាល» គឺព្រះអង្គពុំអាចជាអ្នកទាត់បាល់ផង និងជាអាប៊ីតផងនោះទេ។ ស្ថិតត្រង់ចំណុចហ្នឹងហើយ ទើបទ្រង់ ពុំយាងទៅបោះឆ្នោតនោះ ពីព្រោះរដ្ឋធម្មនុញ្ញបានហាមឃាត់ព្រះអង្គ។ បានសេចក្ដីថា«ព្រះអង្គ បានប្រកាន់ និងអនុវត្ដយ៉ាងភ្ជាប់ភ្ជួនជាទីបំផុតតាមរដ្ឋធម្មនុញ្ញ» របស់ប្រទេស។
-
សមាជិកបក្សប្រជាជន ប្រមាណ១ម៉ឺននាក់ រួមគ្នាធ្វើយុទ្ធនាការឃោសនាទ្រង់ទ្រាយធំរកសំឡេងឆ្នោត នៅក្រុងកំពង់ចាម
-
ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថា កម្ពុជាឆ្លងកាត់ប្រវត្តិសាស្រ្តលំបាកខ្លាំងណាស់ ហើយបានកសាងកម្ពុជាពីគ្មានអ្វីសោះ មកកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍ
នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា គឺធានាមិនអោយប្រទេសជាតិវិលទៅរកសង្រ្គាមវិនាសកម្មទៀតឡើយ ដោយសារកម្ពុជាយើងធ្លាប់ឆ្លងកាត់ការលំបាកខ្លាំងណាស់តាមរយៈប្រវត្តិសាស្រ្តពីដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសបានរំដោះប្រទេសពីរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧មករា ១៩៧៩ ហើយបានកសាងប្រទេសតាំងពីបាតដៃទទេ គ្មានអ្វីសោះ មកកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យនាសព្វថ្ងៃ។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងផងដែរថាការបោះនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នឹងបន្តការថែរក្សាសន្តិភាព និងការរីកចម្រើនទៅមុខ ដែលផ្តល់សិទ្ធិយ៉ាងពេញលេញជូនប្រជាពលរដ្ឋតាមលទ្ធិប្រជាធិតេយ្យ និងគាំទ្ររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៕
-
បុរសម្នាក់បានស្លាប់នៅនិងកន្លែង ចំណែកបីអ្នកផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីរគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងគោយន្តកន្ត្រៃ!
(ព្រះវិហារ): បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែង ចំណែកបីអ្នកផ្សេងទៀតបានរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋ ដឹកនិងរថយន្តរបស់ខ្លួនយកទៅជួយសង្គ្រោះភ្លាមៗ នៅមណ្ឌលសុខភាពតាកឹង នៅវេលាម៉ោងប្រមាណជាង១១ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់ ដែលនូវនិងកន្លែងកើតហេតុ បានរាយការប្រាប់ភ្នាក់ងារ ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ដែលប្រចាំការនៅខេត្តព្រះវិហារ នាវេលាម៉ោង១២.៣០នាទី ថ្ងៃដ៏ដែល។
-
ជនបរទេសដែលកាន់ជេីងអាយ៉ងជាក្រុមឧទ្ទាមក្រៅច្បាប់ទេដែលគំរាមកំហែងប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅពេលការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាន់តែខិតជិតមកដល់ ពួកឧទ្ទាមក្រៅច្បាប់ដែលកំពុងនីរទេសខ្លួននៅបរទេស បានខិតខំប្រេីឧបាយកលដែលហៅថាយុទ្ធនាការម្រាមដៃស្អាត មិនចង់ឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ។ ខណៈកម្មភាពនេះ គឺជាការរំលោភសិទ្ធិពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។ ដូច្នេះ ទាំងពួកបរទេស ទាំងពួកខ្មែរឧទ្ទាមក្រៅច្បាប់ សុទ្ធតែជាអ្នករំលោភសិទ្ធិនយោបាយរបស់ពលរដ្ឋ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការញុះញង់និងបោកបញ្ឆោតប្រជាពលរដ្ឋមិនទៅបោះឆ្នោត ។ ចំណែក រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សកាន់អំណាច ដែលចង់លេីកម្ពដ់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហេីយអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតស្របតាមសិទ្ធិរបស់គាត់គឺជាការត្រឹមត្រូវតាមគោលការណ៏ច្បាប់ មិនមែនជាការគាបសង្កត់ប្រជាពលរដ្ឋ ដូចស្ត្រីបរទេសសិទ្ធិមនុស្សម្នាក់ដែលមិនចេះយល់ពីសិទ្ធិមនុស្សនោះថាទាំងទទឹងទិសនោះទេ៕ ដោយ សុខ ឥសាន
-
ប្រគេនទៀនវស្សាចំនួន៥វត្តនៅឃុំពងទឹកស្រុករំដួលនាយឧត្តមសនីយ៍ឧត្តមជៀងអំអំពាវនាវអោយប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្នា៖ យាងដានុត
ស្វាយរៀង៖នាយឧត្តមសេនីយ៍ជៀងអំរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយជួយខេត្តស្វាយរៀងបានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមឯកសារដែលពាក់ព័ន្ធដើម្បីនាំគ្នាទៅបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនីតិកាលទី៦នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨អោយបានគ្រប់ៗគ្នាដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ ពេញចិត្តទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។ ការថ្លែងអំពាវនាវយ៉ាងដូច្នេះខណះដែលនាយឧត្តមសេនីយ៍និងលោកជំទាវនាងសេដ្ឋាជៀងអំនិងក្រុមការងារអញ្ជើញចូលរួមប្រគេនទៀននិងទ័យទានចំនួន៥វត្តនិងបំពាក់មេដាយនិងបណ្ណ័សរសើរដល់លោកគ្រូអាចារ្យគណកម្មាការវត្តនិងព្រះគ្រូចៅអធិការវត្តមានចំនួន១០អង្គ/នាក់ដែលបានខិតខំកសាងអោយទីអារាមនីមួយៗមានការរីកចម្រើន ។ពិធីនេះធ្វើឡើងនៅវត្តទួលតាកែវឃុំពងទឹកស្រុករំដួលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៨។មួយគ្នានេះ នាយឧត្តមសេនីយ៍បានលើកឡើងថា សន្តិភាពដែលទទួលបានជិត៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានអភិវឌ្ឍន៍ប្រទេសជាតិពីបាទដៃទទេ ដោយចាប់ផ្តើមកសាង និងជម្រុញការអភិវឌ្ឍឱ្យមានការរីកចម្រើន ដោយមិនដែលភូតភរកុហក ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ។ នៅក្នុងឱកាសនោះផងដែរ នាយឧត្តមជៀងអំបានបញ្ជាក់ថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព។នៅក្នុងឪកាសនោះនាយឧត្តមសេនីយ៍ជៀងអំនិងលោកជំទាវបានប្រគេនទ័យទាន និង ទៀនវស្សាព្រមទាំងបច្ច័យដល់វត្តទាំង៥នៅឃុំពងទឹកដែលសរុបថវិការចំណាយអស់៣៧លានរៀល៕ ដោយ នុត នាង