-
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកាដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិតរបស់កងយោធពលខេមរភូមិន្ទ

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងបុកគ្រឹះបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិតរបស់កងយោធពលខេមរភូមិន្ទនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍មកពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថជាច្រើរូបទៀត៕
-
គណបក្សប្រជាជនកម្ពុជា មានគោលជំហរ គឺការកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិ
ខេត្តកណ្តាល៖ ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានបញ្ជាក់ថា កម្មវិធីនយោបាយថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានសម្រេចអនុម័ត ក្នុងការបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងការធានាឲ្យកម្ពុជាសម្រេចបានលទ្ធផលដ៏ប្រសើរ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងមូល។
-
សង្ស័យបែកថ្នាំ! បុរសម្នាក់កាន់កាំបិតគំរាមគ្រួសារ និងអ្នកជិតខាង
ភ្នំពេញ៖ បុរសម្នាក់ សង្ស័យបែកថ្នាំ (ប្រើប្រាស់គ្រឿងញៀនលើសកម្រិត) បានកាន់កាំបិតគំរាមអ្នកផ្ទះ និងអ្នកជិតខាង ទើបនាំគ្នារាយការណ៍ដល់សមត្ថកិច្ចកាលពីវេលាម៉ោង៣រសៀល រហូតដល់ម៉ោងប្រហែល៤រសៀល ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសនោះបាន នៅក្នុងផ្ទះក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ បុរសខាងលើមានឈ្មោះ ម៉ាច ចំរើន អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
-
ទឹកជំនន់បន្តហក់ឡើងយ៉ាងគំហុកនៅស្ទឹងព្រែកត្នោត ខណ្ឌដង្កោ កម្លាំងយោធាភូមិភាគពិសេស៦០នាក់ចេញជួយទប់ស្កាត់ទាំងយប់
ភ្នំពេញ៖ ជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងគំហុកនៅស្ទឹងព្រែកត្នោតក្នុងមូលដ្ឋានខណ្ឌដង្កោ បានបណ្តាលឲ្យលំនៅឋានពលរដ្ឋ សាលារៀន វត្តអារ៉ាម ផ្លូវបេតុងរងនូវការលិចលង់ជាបន្តបន្ទាប់ នេះបើគិតតាំងពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នា២០១៨ រហូតដល់យប់កណ្តាលអាធ្រាត្រថ្ងៃដដែល និងមានការចេញជួយអន្តរាគមន៍ផងដែរពីសំណាក់កងកម្លាំងយោធាយុទ្ធភូមិភាគពិសេស៦០នាក់ សហការនិងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌដង្កោ កងកម្លាំងនគរបាលអធិការដ្ឋានខណ្ឌដង្កោ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ប្រជាការពារភូមិសង្កាត់ និងក្រុមសណ្តាប់ធ្នាប់ខណ្ឌដង្កោផងដែរ។
-
នគរបាលព្រហ្មទណ្ឌខណ្ឌចំការមនបញ្ជូនជនសង្សយ័ឆក់ទូរសព្ទ២នាក់ទៅតុលាការ
ភ្នំពេញ៖ ជនសង្សយ័២នាក់ត្រូវបាននគរបាលប៉ុសិ៍នគរបាលរដ្ឋបាលទួលទំពូង១ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បង្ក្រាប់បានជាក់ស្ដែងក្រោយពីជនសង្ស័យទាំង២នាក់បានឆក់ទូរសព្ទមួយគ្រឿងម៉ាក I Phone X បានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង៣០ នាទីយប់ ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាធ ឆ្នាំចសំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៤១ ក្រុម៩ ផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៨ ស្ថិតក្នុងសង្កាតើទួលទំពូង១ ខណ្ឌចំការមន។
-
អ៊ីស្រាអែលបើកការវាយប្រហារតាមដែនអាកាសលើ៤០ទីតាំងនៅតំបន់ហ្កាហ្សា បន្ទាប់ពីទាហានរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់ជាលើកដំបូង
-
មន្ទីរបញ្ចកោណផ្តល់កញ្ចប់ជំនួយផ្នែកយោធានូវទឹកប្រាក់ប្រមាណ២០០លានដុល្លារអាម៉េរិក ដល់អ៊ុយក្រែន
សហរដ្ឋអាម៉េរិក៖ នៅក្នុងកាយវិការចុងក្រោយបង្អស់ ដើម្បីប្រឆាំងឥទ្ធិពលរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែននោះ មន្ទីរបញ្ចកោណសហរដ្ឋអាម៉េរិកបានប្រកាសនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ថា ខ្លួននឹងផ្តល់បញ្ចប់ជំនួយផ្នែកយោធាដល់រដ្ឋាភិបាលអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ប្រមាណ២០០លានដុល្លារ ដើម្បីជួយជ្រោមជ្រែងដល់សន្តិសុខរដ្ឋនេះ។
-
គ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់នៅវៀតណាម បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និង៦នាក់រងរបួស ខណៈ១០នាក់ទៀតកំពុងបាត់ខ្លួន
-
កូរ៉េខាងជើងរិះគន់កូរ៉េខាងត្បូងថា មិនបានជួយធ្វើអ្វីទាល់តែសោះ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ
កូរ៉េខាងជើង៖ កូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនបានធ្វើការវាយប្រហារធ្ងន់ៗទៅលើកូរ៉េខាងត្បូងថា មិនបានធ្វើអ្វីទាល់តែសោះ ដើម្បីជួយឲ្យទំនាក់ទំនងរវាងប្រទេសបងប្អូនកូរ៉េទាំងពីរបានប្រសើរឡើង ហើយថា សារព័ត៌មានកូរ៉េខាងត្បូងខ្លះមិនបានអនុវត្តន៍ជាលក្ខណៈស្ថាបនា ដើម្បីជំរុញទំនាក់ទំនងឲ្យល្អរវាងកូរ៉េទាំងពីរនោះឡើយ។
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកជំរុញឲ្យអង្គការសហប្រជាជាតិបន្តរក្សាទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើង

អង្គការសហប្រជាជាតិ៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យបណ្ដារដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ បន្តរក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងពេញលេញលើរបបដឹកនាំទីក្រុងព្យុងយ៉ាង ក៏ដូចជារក្សាផងដែរការដាក់សម្ពាធលើលោក គីម ជុងអ៊ុន ឲ្យរំសាយអាវុធនុយក្លេអ៊ែរចោល។ ប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយជំនួបជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ប្រមុខការទូតអាម៉េរិករូបនេះ បានគូសបញ្ជាក់ថា យើងចង់ឃើញលោកប្រធាន គីម អនុវត្តន៍តាមអ្វីដែលខ្លួនបានសន្យាចំពោះពិភពលោកថា លោកនឹងធ្វើវា ហើយសហរដ្ឋអាម៉េរិកជឿថា កូរ៉េខាងជើងអាចនឹងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ហើយថា ដើម្បីសម្រេចគោលដៅនេះ យើងត្រូវតែរក្សាការដាក់ទណ្ឌកម្មយ៉ាងពេញលើកូរ៉េខាងជើង ។