-
គ.ជ.ប. ប្រកាសថា ការបោះឆ្នោតជ្រើសតំណាងរាស្រ្តរាស្រ្ត អាណត្តិទី០៦ ប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ គ.ជ.ប. បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតំណាងរាស្រ្តរាស្រ្ត អាណត្តិទី០៦ ប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ មិនមានច្រើនថ្ងៃដូចការឃោសនាបំភ្លៃការពិតរបស់ក្រុមមួយចំនួនឡើយ។ គ.ជ.ប. បញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នឹងប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយចាប់ផ្តើមម៉ោង០៧៖០០នាទីព្រឹក និងបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល៕ម.ន
-
ប្រមុខការទូតអ៊ីរ៉ង់៖ សហរដ្ឋអាម៉េរិកគឺជាមេបង្កអស្ថេរភាពដល់សន្តិភាពពិភពលោក តាមរយៈការលក់អាវុធដ៏ច្រើនលើសលប់
-
ឯកឧត្តម សាយ សំអាល់ ៖ ការបោះឆ្នោតប្រព្រឹត្តទៅតាមលទ្ធិប្រជាប្រតេយ្យ និងគាំទ្រដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា
ត្បូងឃ្មុំ ៖ នៅក្នុងពិធីសម្ពោធសាលាសន្សំកុសលមួយកន្លែង នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិចម្លាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានប្រជាពលរដ្ឋចូលរួមជាច្រើននាក់ ឯកឧត្តម សាយ សំអាល់ បេក្ខជនតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ និងប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកត្បូងឃ្មុំ បានលើកឡើងអំពីសារៈប្រយោជន៍ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨។ ឯកឧត្តម សាយ សំអាល់បានលើកឡើងថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមិននាំគ្នាទៅបោះឆ្នោត គឺមានន័យថាមិនគាំទ្ររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បោះបង់ចោលលទ្ឋិប្រជាធិបតេយ្យ ស្មើនឹងដើរចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ។
-
ប្រធានាធិបតីចិនប្តេជ្ញាលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអេមីរ៉ាត់អារ៉ាប់រួម ឲ្យកាន់តែល្អប្រសើរឡើង
អេមីរ៉ាត់អារ៉ាប់រួម៖ ប្រធានាធិបតីចិន ស៊ី ជិនពីង ធ្វើដំណើរទៅដល់ទឹកដីអេមីរ៉ាត់អារ៉ាប់រួម ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកទៅកាន់ប្រទេសជាប់ឈូងសមុទ្រហ្គូលមួយនេះ ហើយវាគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់មេដឹកនាំចិន សម្រាប់រយៈពេល២៩ឆ្នាំកន្លងទៅនេះ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោក ស៊ី បានតាំងចិត្តនឹងព្យាយាមលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសចិន និងអេមីរ៉ាត់អារ៉ាប់រួម តាមរយៈការធ្វើការងាររួមគ្នា និងការបង្កើតអនាគតដ៏ល្អប្រសើរ ។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់អេមីរ៉ាត់អារ៉ាប់រួម ។
-
កងកម្លាំងរដ្ឋាភិបាលស៊ីរីចូលកាន់កាប់បានតំបន់យុទ្ធសាស្ត្រថ្មីមួយទៀតហើយ បន្ទាប់ពីចរចាជាមួយក្រុមឧទ្ទាមបានជោគជ័យ
-
អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យផ្ទាល់ពីស្ថានភាពទឹកជំនន់តាមដងស្ទឹងព្រែកត្នោត
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យផ្ទាល់ស្ថានភាពទឹកជំនន់តាមដងស្ទឹងព្រែកត្នោត និងជួយដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋចំនួន៦ភូមិ ដែលរងការលិចទឹក ដោយបានបញ្ជូនកម្លាំង និងអូប័រចំនួន២០គ្រឿង សម្រាប់បម្រើការដឹកជញ្ជូនទៅមក។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល បានចាត់តាំងឲ្យមានក្រុមគ្រូពេទ្យប្រចាំការសង្គ្រោះបន្ទាន់ និងរៀបចំស្បៀងអាហារទុកជូនប្រជាពលរដ្ឋនៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ៕
-
ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជំរុញឲ្យប្រជាកសិករក្នុងខេត្តបាត់ដំបងងាកពីការដាំបន្លែ”ជាសួនបន្លែ” ឲ្យទៅជា”ចម្ការបន្លែសុវត្ថិភាព”
ថ្លែងក្នុងពិធីការដាក់តាំងពិព័ណ៌ផ្សារណាត់ ” បន្លែសុវត្ថិភាព-បន្លែសរីរាង្គ “នៅខេត្តបាត់ដំបង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានជំរុញឲ្យអាជ្ញាធរខេត្តបាត់ដំបង និងស្ថាប័នជំនាញពាក់ព័ន្ធ ទាំងថ្នាក់ក្រសួង និងមន្ទីរជំនាញតាមបណ្តាខេត្ត ត្រូវពង្រឹង និងជួយគាំទ្រ ក្នុងការជំរុញដល់ប្រជាកសិករក្នុងខេត្តបាត់ដំបង និងស្រុកគោលដៅរបស់គម្រោងជំរុញផលិតកម្មស្បៀង ឲ្យងាកពីការដាំបន្លែ ” ជាសួនបន្លែ “ឲ្យក្លាយជាទៅជា” ចម្ការបន្លែសរីរាង្គ បន្លែសុវត្ថិភាព ” ក្នុងគោលបំណងដើម្បីបម្រើនូវសេចក្តីត្រូវការ និងធានាលើទីផ្សារបន្លែក្នុងស្រុក និងបញ្ចៀសពីការនាំចូលបន្លែពីប្រទេសជិតខាង។
-
ចិន និងរុស្ស៊ីចេញមុខច្រានចោលការអំពាវនាវរបស់សហរដ្ឋអាម៉េរិក ដែលជំរុញឲ្យអង្គការសហប្រជាជាតិបញ្ឈប់ការនំាចេញប្រេងរបស់កូរ៉េខាងជើង
-
អភិបាលខណ្ឌសែនសុខ ប្រាប់ឲ្យពលរដ្ឋកុំជឿតាមជនមួយក្ដាប់តូចដែលថា ការបោះឆ្នោតមានរយៈពេល៣ថ្ងៃ
ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ បានថ្លែងថា សូមប្រជាពលរដ្ឋកុំជឿឲ្យសោះ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មានអ្នកខ្លះប្រាប់ថាការបោះឆ្នោតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ និងថ្ងៃ៣០ ខែកក្កដា ខាងមុខ គឺជាការឃោសនាបោកប្រាស់យ៉ាងពិតប្រាកដ។ លោកបានបញ្ជាក់ប្រាប់យ៉ាងច្បាស់ថា ការបោះឆ្នោតមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ការឃោសនាមិនឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនោះ គឺជាទង្វើមួយល្មើសច្បាប់។
-
ប្រធានាធិបតីរុស្ស៊ី និងសហរដ្ឋអាម៉េរិកអះអាងព្រមគ្នាថា ជំនួបកំពូលលើកដំបូង រវាងប្រទេសទាំងពីរដំណើរការទៅដោយរលូន និងជោគជ័យបំផុត
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា ជំនួបកំពូល រវាងលោក និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នាពេលថ្មីៗនេះ បានដំណើរទៅដោយរលូន និងទទួលបានជោគជ័យលើសការរំពឹងទុក ហើយលោក ត្រាំ ថែមទំាងនិយាយទៀតថា រូបលោកក៏កំពុងសម្លឹងឆ្ពោះទៅរកជំនួបកំពូលម្តងទៀតផងដែរ។ ដោយឡែក ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក៏បានអះអាងដូចគ្នាផងដែរ អំពីការទទួលបាន លទ្ធផលជាផ្លែផ្លាដែលកើតចេញពីជំនួបកំពូលទ្វេភាគីនេះ។