-
ចំនួនអ្នកស្លាប់កើនឡើងជិត២២០នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីដ៏អាក្រក់បំផុត នៅប្រទេសជប៉ុន
-
មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម កំពុងអន្តរាគមន៍ទប់ទល់នឹងជំនន់ស្ទឹងព្រែកត្នោត
-
រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៤ ដើម្បីចាត់វិធានការទប់ស្កាត់ និងស្តាឡើងវិញឲ្យបានទាន់ពេលវេលា
-
អាជ្ញាធរខេត្តតាកែវផ្អាកចរាចរណ៍លើផ្លូវជាតិលេខ២ជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀង
-
កម្ពស់ទឹកនៅស្ពានស្ទឹងសំរោងកំពុងហក់ឡើងវិញ
នៅពេលនេះនៅស្ពានស្ទឹងសំរោង ស្រុកកំពង់សិលា ខេត្តព្រះសីហុន ដែលកាលពីម្សិលមិញកម្ពស់ទឹកបានស្រកហើយនោះ ស្រាប់តែពេលនេះកម្ពស់ទឹកកំពុងមានសភាពហក់ឡើងវិញ តែការធ្វើដំណើរទៅមករបស់បងប្អូនប្រជាជនគឺនៅធ្វើដំណើបានជាធម្មតាទេ ចំពោះរថយន្តធុនធំ មិនត្រូវបានអនុញ្ញាតអោយធ្វើដំណើរ។ នេះបើយោយតាមប្រភពពី លោកខៀវ សាវ៉ុន ភ្ញាក់ងារប្រចំានៅខេត្តព្រះសីហនុ៕
-
សេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៩០
-
បរិមាណទឹកភ្លៀង ធ្លាក់ក្នុងកម្រិត ១០០ មម នៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានជំនន់ទឹកភ្លៀង
បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិត ១០០ មម នៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានជំនន់ទឹកភ្លៀង ហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៩០ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨នេះ។ ជំនន់ដែលបង្កឡើងដោយទឹកភ្លៀងនេះ នឹងស្រកចុះវិញក្នុងពេលឆាប់ៗ៕ ម.ន
-
ឯកឧត្តម ប៉ុល សារឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានចុះពិនិត្យផ្ទាល់ស្ថានភាពទឹកលិច ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង
ឯកឧត្តម ប៉ុល សារឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានចុះពិនិត្យផ្ទាល់ស្ថានភាពទឹកលិច ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ការចុះពិនិត្យផ្ទាល់ទីតាំងខាងលើនេះ មានការអមដំណើរដោយ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ក្រោយពីបានពិនិត្យទឹកជាក់ស្តែងនៅព្រឹកនោះរួចមក សង្កេតឃើញថា ទឹកមានសភាពស្រកចុះ វិញហើយ ប៉ុន្ដែភ្លៀងនៅតែបន្ដធ្លាក់បន្ដិចបន្តួច។ ដោយសារតែស្ថានទឹកស្រកបែបនេះ ការធ្វើចរាចរត្រូវ បានអនុញ្ញាតឲ្យដំណើរការធម្មតាសម្រាប់រថយន្ដតូចៗ ចំណែករថយន្ដធុនធំ មិនទាន់បានអនុញ្ញាតឲ្យធ្វើចរាចរនៅឡើយទេ។ ឯកឧត្តម ប៉ុល សារឿន បានមានប្រសាន៍នាំយកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខនឹករលឹកពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ុល សារឿន បាននាំយកអំណោយរបស់សាខាកាកបាទក្រហម កម្ពុជា ខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅតំបន់នោះ ប្រហែលជា៥០…
-
បើឆ្លងកាត់ខេត្តកំពង់ធំ កុំភ្លេចភ្លក់រសជាតិផ្លែសាវម៉ៅផ្អែមឆ្ងុយឆ្ងាញ់ធម្មជាតិពិៗ
កំពង់ធំ៖ ផ្លែសាវម៉ាវ មង្ឃុត និងធុរេន កន្លងមក ធ្លាប់តែនាំចូលពីប្រទេសជាតិខាង ដូចជាប្រទេសវៀតណាម និងប្រទេសថៃ ដើម្បបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជានៅក្នុងប្រទេសផងដែរ តែដោយបងប្អូនប្រជាពលរដ្ឋខ្មែរ មានការយកចិត្តទុកដាក់មកលើសុខភាព ជីវិតប្រចាំថ្ងៃ ទើបបែរមកប្រើប្រាស់ផលិតផលក្នុងស្រុកវិញ។
-
គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ក្រុងកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០១៨

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុងកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០១៨ និងលើកទិសដៅបន្ត ក្រោមអធិបតីភាពលោកស្រី ង៉ែត វារីផល ប្រធាន គ.ក.ស.ក ក្រុងកំពង់ឆ្នាំង លោកស្រី ពេជ្រ ឃន លោក មូ ចន្ថា អនុប្រធាន គ.ក.ស.ក ក្រុងកំពង់ឆ្នាំង។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកស្រី កែ កុម្ភ:គារី អនុប្រធានការិយាល័យមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាព លោក-លោកស្រី ការិយាល័យក្រុងនានាដែរពាក់ព័ន្ធ ដើម្បីបូកសរុបលទ្ធផលការងារ ដែលបានអនុវត្តក្នុងរយៈពេល១ខែ របស់ក្រុង និងរាយការណ៌ពីសកម្មភាព និងបញ្ហាប្រឈមនានាដែលពាន់ព័ន្ធជាមួយស្រ្តី និងកុមារ ងាយរងគ្រោះ ដើម្បីរួមគ្នាដោះស្រាយពីបញ្ហាប្រឈមនានាដែលកើតមាន និងលើកទិសដៅសម្រាប់អនុវត្តនៅខែបន្ទាប់៕