-
ចំនួនអ្នកស្លាប់កើនជិត២០នាក់ ក្នុងហេតុការណ៍លិចយានយន្តអាចបើកលើទឹក នៅសហរដ្ឋអាម៉េរិក
-
ក្រុមការងារនៅប៉ោយប៉ែតជិះកង់ធ្វើយុទ្ឋនាការលើកកម្ពស់សុខភាព និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
-
ក្រុមហ៊ុន 7NG ចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនមាតារ៉ាប់រង ភីអិលស៊ី ដើម្បីធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្ត និងកក់ក្ដៅលើសេវាធានារ៉ាប់រងលើកម្ចីរបស់ខ្លួន
ភ្នំពេញ៖ ស្របពេលវិស័យអចលនទ្រព្យកម្ពុជា ពិសេសតាមតំបន់ជាយក្រុងមានការរីកចម្រើនខ្លាំង គេសង្កេតឃើញមានតម្រូវការកម្ចីខ្នាតតូចជាច្រើនបានកើតឡើង ហើយទន្ទឹមជាមួយគ្នានេះ ក៏មានការចាប់អារម្មណ៍ប្រើប្រាស់សេវាធានារ៉ាប់រងលើកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗផងដែរ។ ដោយហេតុនេះ បានជំរុញឲ្យក្រុមហ៊ុន 7NG ឈានដល់ការចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនមាតារ៉ាប់រង ភីអិលស៊ី ដើម្បីធ្វើឲ្យអតិថិជនរបស់ខ្លួនកាន់ តែមានទំនុកចិត្ត និងកក់ក្ដៅថែមទៀត។
-
មន្ទីរធនធានទឹកឧតុនិយមខេត្តកណ្តាលអំពាវនាវ ដល់អ្នករស់នៅតាមស្ទឹងដងព្រែកត្នោតប្រុងប្រយ័ត្នព្រោះសម្ពាធទឹកឡើងខ្ពស់
ខេត្តកណ្តាល៖ បន្ទាប់ពីទឹកជនលិចលង់ដំណាំប្រជាពលរដ្ឋមន្ទីរធនធានទឹកឧតុនិយមអំពាវនាវដល់បងប្អូនដែលរស់នៅតាមមាត់ស្ទឹងនិងដងទន្លេប្រុងប្រយត្ន័ព្រោះសម្ពាធ ទឹកឡើងខ្ពស៖ ដោយសណ្ឋានភាពទឹកជំនន់ធ្លាក់ពីខេត្តកំពង់ស្ពឺឡើងខ្ពស់ លោកអភិបាលរងស្រុកកណ្ដាលស្ទឹងបានចុះពិនិត្យទឹកដែលលិចលង់ដំណាំ ប្រជាពលរដ្ឋនៅឃុំដើមឫសស្រុកកណ្តាលស្ទឹងខេត្តកណ្តាល នៅថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៨ ដើម្បីឲ្យបងប្អូនទ្រាមប្រុងប្រយត្ន័រក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
-
តំណាងអភិបាលខណ្ឌឬស្សីកែវ ទទួលជំនួយឧបត្ថម្ភពីក្រុមហ៊ុនចំការចេក Green Island ខេត្តក្រចេះ ដើម្បីផ្គត់ផ្គង់សមាជិកសមាជិកា នូវថ្ងៃ២២ដង្ហែក្បួនបក្សលើកទី៣
(ភ្នំពេញ)៖ តំណាងឲ្យលោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ គឺលោក លីន ញ៉ក់ លោក ស៊ូ សោគន្ធ លោកស្រី សួស សូលីដា ដែលជាអភិបាលរងខណ្ឌ និងសមាជិកអចិន្ត្រៃគណបក្សខណ្ឌទាំង៣រូប រួមជាមួយមន្ត្រីសមាជិក សមាជិកាពាក់ព័ន្ធមួយចំនួន នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលាខណ្ឌឬស្សីកែវ បានទទួលជំនួយឧបត្ថម្ភនូវពូជចេកអំបូងលឿង ចំនួន៥០០ស្និត ស្មើនិង៥០កេស ពីក្រុមហ៊ុន Green Island ដែលមានទីតាំងចំការដាំចេក ស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីផ្គត់ផ្គង់ជាអាហារសម្រន់បានមួយផ្នែក សម្រាប់សមាជិក សមាជិកា ក្នុងពេលដង្ហែក្បួនគណបក្សជាលើកទី៣ នៅពេញមួយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ខានស្អែកនេះ។
-
ក្រុមការងារចុះពង្រឹងស្រុកស្រីសន្ធរ បានស្នើឲ្យ សមាជិក សមាជិកាបក្ស ពង្រឹងកម្លាំងនៅតាមមូលដ្ឋានឲ្យបានរឹងមាំ ខណៈការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នីតិកាលទី៦ខិតជិតមកដល់
-
ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម និងខ្សាច់កណ្តាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរៈបុរសដ៏ឆ្នើម ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈអចិន្រ្តិយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានលើកឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំព្រែកឬស្សី និងឃុំសំបួរ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ថា ថ្ងៃដែលកម្ពុជាចាកផុតជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលកាលនោះប្រជាពលរដ្ឋកម្ពុជាទូរទាំងប្រទេស រងនូវការបណ្ដេញចេញពីលំនៅឋាន គ្មានសាលារៀន គ្មានសិស្ស គ្មានវត្តអារាម គ្មានព្រះសង្ឃ ហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានកាត់ ផ្ដាច់ ប្រជាពលរដ្ឋត្រូវបង្ខំឱ្យធ្វើការហួសកម្លាំង ហូបចុកមិនគ្រប់គ្រាន់ និងបានកាប់សម្លាប់យ៉ាងរង្គាល សំឡេងធ្លាប់ តែអ៊ូរអ៊បានប្រែក្លាយជាស្ងាត់ជ្រងំ ពាក់ព័ន្ធបញ្ហានេះបណ្ដាលឱ្យអ្នកស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់ បានប្រមូលផ្ដុំជាកម្លាំងមហាសាមគ្គីមួយបង្កើតបានជារណស្សិ ២ ធ្នូ ១៩៧៨ ដោយបានប្រមូលផ្ដុំអ្នកស្នេហាជាតិគ្រប់ទិសទី ហើយបានផ្ដួលរំលំរបបប៉ុល ពត ដោយជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
-
ព្យុះទីហ្វុង សុន ទីញ កំពុងរំកិលខ្លួនឆ្ពោះទៅកាន់ភាគខាងជើង និងភាគឦសាន ប្រទេសថៃ នាចុងសប្តាហ៍នេះ ក្រោយវាយប្រហារលើកម្ពុជា និងវៀតណាម
-
ទឹកស្ទឹងព្រែកត្នោតជន់ឡើងលិចភូមិឋានប្រជាពលរដ្ឋ៧សង្កាត់ក្នុងមូលដ្ឋានខណ្ឌដង្កោ
-
ផ្លូវមួយខ្សែប្រវែង២៣០០ម៉ែត្រ នៅភូមិគោកដូង ត្រូវបានជួសជុលរួចរាល់ និងធ្វើបុណ្យឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សៀមរាប៖ ផ្លូវប្រវែង២៣០០ម៉ែត្រនៅក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានជួសជុលរួចរាល់ និងបុណ្យឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និង ប្រជាពលរដ្ឋ។ ថវិកាដែលត្រូវចំណាយលើការជួសជុលនេះ អស់ទឹកប្រាក់ចំនួន៩៥១០ដុល្លារអាម៉េរិក ដែលថវិកាទាំងនេះ បានមកពីកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃ និងលោក មេភូមិ ប្រជាពលរដ្ឋក្នុងភូមិ បានចូលរួមឧបត្ថម្ភក្នុងរយ:ពេលកន្លងមក។