Category: ព័ត៌មាន

  • បិទវគ្គស្តីពីលទ្ធផលបោះជំរំវិទ្យាសាស្រ្ត លើកទី៣ នៃកិច្ចសហការរវាង CNYC & KOREA TECH

    សៀមរាប៖ បិទវគ្គស្តីពីលទ្ធផលបោះជំរំវិទ្យាសាស្រ្ត លើកទី៣ នៃកិច្ចសហការរវាង ( CNYC & KOREA TECH) ជំរំវិទ្យាសាស្រ្ត ជាសកម្មភាពផ្លែផ្កា នៃកិច្ចសហការជាមួយអង្គការដៃគូមូនិធិនៃក្តីសង្ឃឹម អាស៊ី អាហ្រិក WHAF (កូរ៉េ) កាលពីឆ្នាំ២០១៦ កន្លងទៅនោះ ដោយមានការគាំទ្រធន់ធានមនុស្ស បច្ចេកទេស សម្ភារ: ពីសកលវិទ្យាល័យបច្ចេកវិទ្យា និងអប់រំកូរ៉េ ( Korea University Of Technology & Education ) នៃក្រសួងសាធារណ:រដ្ឋកូរ៉េ ។ កម្មវិធីនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប មានរយ:ពេល៣សប្តាហ៍ ពីថ្ងៃទី២ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ដែលមានសិក្ខាកាមអ្នកចូលរួមចំនួន ១៣៥ នាក់ មកពីអង្គរភាពពាក់ព័ន្ធនានា៖ មជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប ប្រតិភូសកលវិទ្យាល័យបច្ចេកវិទ្យា និងអប់រំកូរ៉េ ( Korea University Of Technology & Education…

  • សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បន្តយុទ្ធនាការឃោសនារកសម្លេងឆ្នោតទ្រង់ទ្រាយធំលើកទី៣ ខណៈគណបក្សផ្សេងមានសកម្មភាពចែកខិត្តប័ណ្ណ និងចាក់មេក្រូតាមទីស្នាក់បក្សរៀងៗខ្លួន

    ក្នុងឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំជាលើកទី៣ នៅតាមសង្កាត់ទាំង១១ នៅរាជធានីភ្នំពេញ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក្នុងការស្វែងរកសម្លេងឆ្នោតពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់នៅទីក្រុងកោះពេជ្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ បានប្រាប់ប្រជាពលរដ្ឋអំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយទាំង១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ ។ គោលនយោបាយទាំងអស់នេះ គឺជាចក្ខុវិស័យ និងផែនការសកម្មភាពរយៈពេល៥ឆ្នាំ ដែលគណបក្សត្រូវអនុវត្តន៍ ដើម្បីលើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាជន និងដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ។ ជាមួយគ្នានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានថ្លែងនូវសារនយោបាយរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានខ្លឹមសារផ្តោតសំខាន់ទៅលើសមិទ្ធផលចម្បងៗ និងស្នាដៃដឹកនាំរយៈពេល៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព និងវឌ្ឍនភាព ព្រមទាំងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។ បន្ថែមលើនេះ សម្តេចអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក បានជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសទាំងអស់…

  • លោក ថោង ខុន ចុះសួរសុខទុក្ខអាជីវករ ក្នុងផ្សារកំពង់ថ្ម

    កំពង់ធំ  ៖ លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៅឃុំបល្លង័្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រមាណ ១០០០០នាក់  ឮកាលពីថ្ងៃទី២១  ខែកក្កដា ឆ្នាំ២០១៨ ។

  • លោកជំទាវ ជូ ប៊ុនអេង បានជំរុញអោយសមាជិកសមាជិកាអ្នកសង្កេតការណ៍ត្រូវសិក្សាពីច្បាប់បោះ ឆ្នោតដើម្បីអោយការបោះឆ្នោតប្រព្រឹត្តរលូននិងយុត្តិធម៌

    លោកជំទាវ ជូ ប៊ុនអេង បានជំរុញអោយសមាជិកសមាជិកាអ្នកសង្កេតការណ៍ត្រូវសិក្សាពីច្បាប់បោះ ឆ្នោតដើម្បីអោយការបោះឆ្នោតប្រព្រឹត្តរលូននិងយុត្តិធម៌

    កំពង់ឆ្នាំងៈ លោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំងបានជំរុញអោយសមាជិក សមាជិកា អ្នកសង្កេតការណ៍ការិយាល័យបោះឆ្នោតក្នុងក្រុងកំពង់ឆ្នាំងត្រូវសិក្សាពីច្បាប់បោះឆ្នោតដើម្បីអនុវត្តអោយបានតាមតួនាទីរបស់ខ្លួននិងពិនិត្យមើលដំណើរការបោះឆ្នោតអោយប្រព្រឹត្តទៅដោយរលូនយុត្តិធម៌ស្របតាមឆន្ទៈរាស្រ្តហើយលទ្ធផលនៃការបោះឆ្នោតអាចទទួលយកបានទាំងអស់គ្នាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦នេះ។  លោកជំទាវបានជំរុញបែបនេះនារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកាចំនួន២២៤នាក់ត្រៀមធ្វើជាអ្នកសង្កេតការណ៍ជាតិពិនិត្យការបោះឆ្នោតជ្រើសតាំងតំណារាស្រ្តនិតិកាលទី៦នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

  • ពិធីបញ្ចុះបឋមសិលាសាងសង់ទីលានគ្រាប់ពិតនៅភ្នំជំរាយក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់

    ពិធីបញ្ចុះបឋមសិលាសាងសង់ទីលានគ្រាប់ពិតនៅភ្នំជំរាយក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់

    កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធី​បញ្ចុះបឋមសិលាសាងសង់ពិធីបើកការដ្ឋាន សាងសង់អគារទីលានបាញ់គ្រាប់ពិតរបស់កងយោធពលខេមរភូមិន្ទ នៅឃុំពាម ស្រុកសាមគ្គីមានជ័យ (តំបន់ភ្នំជុំរាយ) ខេត្តកំពង់ឆ្នាំង។ នាឱកាសនោះ សម្តេចជិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការសាងសង់ទីលានបាញ់គ្រាប់ពិតនៅភ្នំជុំរាយនេះ គឺដើម្បីត្រៀមខ្លួនទទួលធ្វើជាផ្ទះ ម្ចាស់ បាញ់គ្រាប់កាំភ្លើងដៃថ្មើរជើងរបស់បណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន នាពេលខាងមុខដ៏ខ្លីនេះ។

  • រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដឹកនាំក្រុមគ្រូពេទ្យ​ចុះពិនិត្យព្យាបាលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយឥតគិតថ្លៃ នៅខេត្តកំពង់ស្ពឺ

    (កំពង់ស្ពឺ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០១៨ នេះ បានដឹកនាំក្រុមគ្រូពេទ្យ និងសហជាមួយអាជ្ញាធរមានសមត្ថកិច្ច ដែលដឹកនាំដោយគណៈអភិបាលខេត្ដកំពង់ស្ពឺ លោក វី សំណាង ចុះទៅពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលរងគ្រោះមហន្ដរាយ ដោយទឹកជំនន់ នៅក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។ ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំ​អប់រំ និងអំពាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកុមារតូចៗ កុំឲ្យចុះងូតទឹក ឬហែលទឹកនៅពេលទឹកជំនន់ ពេលទឹកលិចត្រូវដាក់សញ្ញាសម្គាល់ ឬដាក់បន្លាស្រាស់ នៅកន្លែងដែលមានរណ្ដៅ ឬស្រះ ហើយបន្ទាប់ពីទឹកជំនន់ ត្រូវសម្អាតគ្រប់ទីកន្លែងជុំវិញគេហដ្ឋានឲ្យមានអនាម័យល្អ ពិសេសអណ្ដូងទឹក ត្រូវតែស្ដារលាងសម្អាតចេញទាំងអស់ ។ សម្រាប់ស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ នៅមណ្ឌលសុខភាពណាមួយ ដែលមានទីទួលមានសុវត្ថិភាព និងត្រូវនាំកុមារទៅចាក់ថ្នាំបង្ការ ឲ្យបានទៀងទាត់ តាមការកំណត់ ទោះបីជាមានទឹកជំនន់ក៏ដោយ។ ប្រសិនបើ មានពស់ចឹក សូមប្រញាប់បញ្ជូនជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាព…

  • ពិតជាអស្ចារ្យ ! លោកឧកញ៉ាវ័យក្មេង ចាប់ដៃគ្នាជាមួយតារាចម្រៀងដ៏ល្បី លើគម្រោងដីឡូតិ៍ផ្លូវជាតិលេខ៣

    ភ្នំពេញ ៖ ពិធីចុះកិច្ចសហប្រតិបត្តិការរវាងលោកឧកញ៉ា ឡេង​ ណាវ៉ាត់ត្រា​ ជាមួយនឹងតារាចម្រៀង ព្រាប សុវត្ថិ លើគំរោងដីឡូតិ៍របស់លោកឧញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសនូវដំណឹងសម្រាប់លើកទឹកចិត្តអតិថិជនដែលទិញដីឡូតិ៍មួយឡូតិ៍ៗ ថែមម៉ូតូមួយគ្រឿងក្នុងរដូវកាលបើកថ្មី នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

  • ឯកឧត្តម សូ ម៉ារ៉ា៖ ទីវត្តអារាម គឺជាទីកន្លែងសម្រាប់ប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់

    ទៀនវស្សាចំនួន១គូ និងទ័យ្យទាន ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារថ្នាកកណ្តាលចុះជួយខណ្ឌដូនពេញ ព្រមទាំងក្រុមគ្រសារ និងសមាជិកក្រុមការងារទាំងអស់ បានមូលមតិគ្នាជាឯកច្ឆ័ន នាំយកទៅវត្តកោះ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីចូលរួមក្នុងពិធីកាន់ព្រះវស្សា ក៏ដូចជាចូលរួមចំណែកប្រតិបត្តិវិស័យព្រះពុទ្ធសាសនា។

  • ក្រុមការងារយុវជនខេត្តបាត់ដំបង ជាង១០០០នាក់ បានប្រើប្រាស់មធ្យោបាយកង់ ជាយានជំនិះក្នុងការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ

    គិតត្រឹមថ្ងៃទី២១ ខែកក្កដានេះ ពីការចាប់ផ្តើមបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយនានា ដែលបានឈរឈ្មោះនៅក្នុងខេត្តបាត់ដំបងទាំង១៥គណបក្ស បានដំណើរការដោយស្ងប់ស្ងាត់ ក្នុងបរិយាកាសប្រកបដោយរលូនដែលច្បាប់ គ.ជ.ប. បានកំណត់។ នៅសល់តែរយៈប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដានេះ ហើយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៦នៃរដ្ឋសភា។

  • លោកជំទាវ ជូ ប៊ុនអេង បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង១០ក្នុងក្រុងកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ លោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ឆ្នាំងរួមដំណើរដោយឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាល ខេត្តក្រុងសង្កាត់ទាំង៤ ព្រមទាំងពុទ្ធបរស័ទចំណុះជើងវត្តកំពង់អុស សរុបចំនួន២៨៧នាក់ បាននាំយកនូវទៀនព្រះវស្សាទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគ រួមនឹងសម្ភារបរិក្ខារ ព្រមទាំងបច្ច័យមួយចំនួនប្រគេនដល់ព្រះចៅអធិការវត្តដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាស ដល់វត្តទាំង១០នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។