-
គ្រួសារអតីតយុទ្ធជន ទទួលបានថវិកាបេឡាមរណ:សង្គ្រោះចំនួន៤,០០០,០០០៛ ពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ត ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ២:០០ រសៀល ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត លោក សៅ ស៊ុន ប្រធានមន្ទីរកងរាជអាវុធហត្ថខេត្ត រួមជាមួយក្រុមការងារ សអក ថ្នាក់ ក្រុង ស្រុក និងសាខាឃុំ សង្កាត់ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០៛ ជូនលោកស្រី កែវ យ៉េង ត្រូវជាប្រពន្ធរបស់សព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ប្រភេទជនពិការឈ្មោះ នង សារ៉ាត់ ទទួលមរណភាពនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕ដោយៈ សុខគឹមសៀន
-
បើករថយន្តមិនគោរពភ្លើងសញ្ញា ទៅបុកម៉ូតូអូសជាង៣០ម៉ែត្រ បណ្ដាលឲ្យយុវជន២នាក់របួសធ្ងន់
ភ្នំពេញ៖ បុរសជាជនបរទេសម្នាក់បើករថយន្តទាំងស្រវឹងក្នុងល្បឿនលឿន ហើយមិនគោរពភ្លើងសញ្ញា ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន មិនបន្ថយល្បឿនក៏ជ្រុលបុកម៉ូតូហុងដាឌ្រីមពីចំហៀងពេញទំហឹងអូសជាង៣០ម៉ែត្រ បណ្តាលយុវជន២នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវលាម៉ោង១២និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចស្តុបពេទ្យចិន តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
-
បុរសម្នាក់បើករថយន្តឡិចស៊ីស៤៧០ ទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវ ខូចខាតអស់៣កង់
-
បើករថយន្តទាំងស្រវឹង ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿង និងរ៉ឺម៉កម៉ូតូ រងការខូចខាតយ៉ាងដំណំ
-
ទីបំផុតសត្ថកិច្ចតាមចាប់បុរសដែលកាប់ប្រពន្ធស្ទើរស្លាប់ព្រោះតែភ្លើងប្រចណ្ឌបានហើយ

ភ្នំពេញ៖ បុសម្នាក់ដែលកាប់ប្រពន្ធជាច្រើនកាំបិតផ្គាក់ព្រោះតែភ្លើងប្រច័ណ្ឌបណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ស្ទើរស្លាប់កាលពីថ្មីៗកន្លងមកនោះ ឥឡូវសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ។ ក្រោមបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងនគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបង បានចាប់ខ្លួនជនសង្ស័យបានហើយ កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅកន្លែងដែលជននេះលាក់ខ្លួន ស្ថិតនៅក្នុងភូមិបួនជួរ ឃុំបឹងប្រិយ៍ស្រុកបាណន់ ខេត្តបាត់ដំបង។
-
អបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និង ចិន
ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងចិន ដោយមានការអញ្ជើញ ចូលរួមពីគណៈប្រតិភូ មកពីសាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែល មាន កលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សហការជាមួយ សាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី (Guangxi Arts University) រៀបចំការប្រគំតន្រ្តី នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ។
-
អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្តោយផ្លូវជាតិលេខ ២
តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ រួមដំណើរដោយប្រធានមន្ទីរជំនាញពាក់ព័ន្ធ នៅ ថ្ងៃ ទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះត្រួតពិនិត្យពីស្ថានភាពទឹកជន់នៅតាមផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ ថាតើមានការលិចលង់ផលដំណាំ នឹងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ឬយ៉ាងណា ជាពិសេសគឺត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នៅពេលស្ថានភាពទឹកហក់ឡើងខ្ពស់។
-
ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកោះកុង
មកដល់ល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់នៅតាមបណ្តាព្រែកនានាក្នុងខេត្តកោះកុង បានស្រកចុះជាធម្មតាវិញហើយ លើកលែងតែព្រែកស្រែអំបិល ដែលទឹកទើបនឹងចាប់ផ្តើមស្រកចុះ ពិសេសនៅផ្នែកខាងលើ (តំបន់ដែលទឹកលិចភូមិឋានប្រជាពលរដ្ឋ ភូមិបាក់អង្រុត ឃុំដងពែង) ។ ជាមួយគ្នានេះ ទឹកដែលហូរធ្លាក់ពីតំបន់ខាងលើ និងភ្លៀង ក៏មានការថមថយផងដែរ ។
-
អង្គភាពច្រក ចេញចូលតែមួយនៃសាលាខេត្តព្រះសីហនុ ត្រូវបានប្រកាសដាក់អោយដំណើរការជាផ្លូវការហើយ
-
ទីប្រឹក្សាក្រសួងអបរំ ថ្លែងថា អត្តពលិកថ្នាល ចេញទៅចូលរួមព្រឹត្តិការណ៍ Asean School Game លើកនេះមានការរំពឹងខ្ពស់