-
ទឹកទន្លេសេសាន បានបន្តកើនឡើងលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នហើយ
គិតត្រឹមម៉ោង៣រសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់៨,១០ ម គឺលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ០,១០ ម ហើយ គឺកើនឡើង១០សង់ទីម៉ែត្រ ក្នុងរយៈពេល១ម៉ោង និង៣០នាទី។ ពេលនេះ ទឹកទន្លេបានបន្តជន់លិចចូលតំបន់ទំនាបមួយចំនួន នៅក្នុងស្រុកអណ្តូងមាស តាវែង វ៉ឺនសៃ និងស្រុកអូរយ៉ាងដាវ៕
-
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ស្នើឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សដែលគិតប្រយោជន៍ជាតិជារួម និងមានការអភិវឌ្ឍដូចសព្ធថ្ងៃនេះ
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន Smart Axiata ប្រារព្ធពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរសព្ទចល័ត នៃមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ នៅខេត្តកំពង់ឆ្នាំង
-
ក្រុមហ៊ុនផលិតកាហ្វេ Inthanin របស់ថៃដាក់បន្ថែមមុខម្ហូបថ្មីចំនួន២ គឺបារំាង និងថៃឦសាន ដើម្បីឆ្លើយតបនឹងកំណើននៃការគាំទ្រខ្លាំងរបស់អតិថិជននៅកម្ពុជា

ភ្នំពេញ៖ ស្របពេលមានការកើនឡើងនៃការគាំទ្រខ្លំាងរបស់អតិថិជនកម្ពុជា គណៈគ្រប់គ្រង ក្រុមហ៊ុនផលិតកាហ្វេ Inthanin របស់ប្រទេសថៃ បានសម្រេចចិត្តដាក់បន្ថែមមុខម្ហូបថ្មីចំនួន២ បន្ថែមទៀត គឺម្ហូបបារំាង និងម្ហូបថៃឦសាន ហើយការពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួននា ពេលនេះ ធ្វើឡើងគ្រាដែលបច្ចុប្បន្នកាហ្វេ Inthanin គ្រោងនឹងបើកសាខាថ្មីចំនួន៣សាខាបន្ថែម ទៀតនាពេលឆាប់ៗខាងមុខនេះ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសហការអាជីវកម្ម លក់អាហារ និង ភេសជ្ជៈនៅហាងកាហ្វេ Inthanin មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន RCG Retail ខេមបូឌា និង លោកស្រី វីផានៈដា កុនសុចរីត ជាអ្នកនាំយកនូវមុខម្ហូបថ្មីនេះបានមានប្រសាសន៍ថា ដោយមើលឃើញ ភាពរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាជីវភាពប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ផងនោះ ធ្វើឲ្យក្រុមហ៊ុនផលិតកាហ្វេ Inthanin ស្វែងរកទីផ្សានៅកម្ពុជា។ បច្ចុប្បន្ន កាហ្វេ Inthanin កំពុងដំណើការលក់នៅលើទីផ្សារចំនួន២សាខាហើយនៅកម្ពុជា មួយកន្លែងរាជ ធានីភ្នំពេញ និងមួយកន្លែងទៀតនៅខេត្តសៀមរាប បន្ថែមលើនេះ ក្រុមហ៊ុនគ្រោងនឹងបើកបន្ថែម ៣…
-
រលកកម្តៅដ៏ខ្ពស់ក្នុងកម្រិត៤១.១អង្សាសេ កំពុងវាយប្រហារលើភាគខាងជើងទីក្រុងតូក្យូ ប្រទេសជប៉ុន
ជប៉ុន៖ សីតុណ្ហភាពក្នុងក្រុងមួយស្ថិតនៅភាគខាងជើងរដ្ឋធានីតូក្យូ បានកើនឡើងខ្លាំងជាប់ក្នុងកំណត់ត្រាថ្មីមួយរបស់ជប៉ុន ខណៈគ្រោះធម្មជាតិដ៏អាក្រក់ បាននិងកំពុងបង្កការគំរាមគំហែងទៅលើបណ្តាតំបន់ជាច្រើននៅប្រទេសអាស៊ីមួយនេះ។ គិតមកទល់រសៀលថ្ងៃច័ន្ទ នេះ (ម៉ោងក្នុងតំបន់) សីតុណ្ហភាពបានកើនឡើងដល់ ៤១.១អង្សាសេ ក្នុងទីក្រុងគូម៉ាហ្គាយ៉ា នៅលើកោះសៃតាម៉ា។
-
ទឹកជំនន់ស្ទឹងសំរោង ផ្លូវជាតិលេខ៤ បានចាប់ផ្តើមស្រកវិញហើយ
គិតត្រឹមម៉ោង២:៣០ នាទីរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកជំនន់ស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង គីឡូម៉ែត្រលេខ១១៦ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានចាប់ផ្តើមស្រកចុះវិញហើយ។ សូមជម្រាបថា នៅវេលាថ្ងៃត្រង់ថ្ងៃនេះ ទឹកស្ទឹងសំរោង ចំណុចស្ពានសំរោង គីឡូម៉ែត្រលេខ១១៦ បានហក់ឡើងជាថ្មី ព្រៀបនឹងចិញ្ចើមផ្លូវជាតិលេខ៤។ ប៉ុន្តែ មកដល់រសៀលថ្ងៃនេះ ទឹកបានចាប់ផ្តើមស្រកចុះវិញជាបណ្តើរៗហើយ៕ម.ន
-
ទឹកទន្លេសេសាន បានហក់ឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នហើយ
-
លោក ម៉ៃ ប៉ុមប៉េអូ ព្រមានថា សហរដ្ឋអាម៉េរិកមិនភ័យខ្លាចការគំរាមរបស់អ៊ីរ៉ង់ឡើយ ទោះក្នុងកម្រិតខ្ពស់ប៉ុនណាក៏ដោយ
-
ក្រុមបាល់ទាត់គ្រួសារប៊ីចេង ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ KMH Cup ២០១៨ ជាមួយនឹងប្រាក់រង្វាន់ ១២,០០០ ដុល្លារ
-
ពិធីសំណេះសំណាលជាមួយកម្មករ កម្មការនី ទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្នុំ
ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការនី ប្រមាណជាង១ពាន់នាក់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងអំពីស្ថានភាពនយោបាយ និងស្ថានការណ៍បច្ចុប្បន្នរបស់ប្រទេសកម្ពុជា ដល់កម្មករ កម្មការនី ឱ្យបានដឹងកាន់តែច្បាស់ពីប្រវត្តិសាស្រ្តដ៏ជូរចត់របស់កម្ពុជា រហូតក្លាយទៅជាប្រទេសមានការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។