-
ស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង
-
អភិបាលខណ្ឌច្បារអំពៅ ប្តេជ្ញាពង្រឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដើម្បីក្តីសុខប្រជាពលរដ្ឋ
-
«៦០វិនាទីពីឯកអគ្គរាជទូតជប៉ុន»
-
ឯកឧត្តម ថោង ខុន៖ កម្លាំងយុវជនដើរតួនាទីសំខាន់ធ្វើឲ្យគណបក្ស និងរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗជាច្រើន
-
ស្ថានភាពទឹកជំនន់ព្រែកកំពង់បាយ ខេត្តកំពត ព្រឹកនេះ
មកដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៨ ទឹកព្រែកកំពង់បាយ បានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត។ គិតត្រឹមម៉ោង ៦:៣០នាទីព្រឹកនេះ ទឹកព្រែកបានជន់ឡើងលិចចូលតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ ស្រុកឈូក ស្រុកជុំគិរី និងសង្កាត់មួយចំនួនដែលនៅជាយក្រុងកំពត។ ភ្លៀងបន្តធ្លាក់ ទឹកពីតំបន់ខាងលើនៅតែបន្តហូរចាក់ចូល ដូចនេះទឹកព្រែកនឹងបន្តកើនឡើង។ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
-
ក្រុមបច្ចេកទេសរបស់ វិទ្យុ និងទូរទស្សន៍ជាតិយូណាន ប្រទេសចិន គ្រោងបង្កើតស្ថានីយ៍ទូរទស្សន៍ Digital ក្នុងព្រះរាជាណាចក្រកម្ពុជា
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅមន្ទីរព័ត៌មានខេត្តកណ្តាល លោក កោ យ៉ាង និង លោក ចាង ស៊ីង វិស្វករបច្ចេកទេសផ្នែក វិទ្យុ និងទូរទស្សន៍ជាតិខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានជម្រាបថា ទូរទស្សន៍ជាតិ ខេត្តយូណាន និងសហការជាមួយទូរទស្សន៍ជាតិកម្ពុជា ក្នុងការរៀបចំបង្កើតស្ថានីយ៍ទូរទស្សន៍ Digital សម្រាប់ការផ្សព្វផ្សាយ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាពជឿនលឿនក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។
-
បេក្ខជនតំណាងរាស្ត្រខេត្តកំពង់ចាម៖ មន្ត្រីអសកម្មនឹងរងនូវការពិន័យ បើសិនជាគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៦
កំពង់ចាម ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ចាម បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ហើយមិនលើកលែងចំពោះមន្ត្រីអសកម្ម ដែលបម្រើប្រជាពលរដ្ឋមិនបានល្អ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
-
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបរថយន្ដយីឌុបមួយគ្រឿងដែលដឹកឈើគ្មានច្បាប់អនុញ្ញាត្ត
ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពីទទួលបានពត៌មានថា មានរថយន្ដយីឌុបដឹកឈើដែលគ្មានច្បាប់អនុញ្ញាត្ត កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការបញ្ជាផ្ទាល់ ពីឯកឧត្ដមឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដឹកនាំកម្លាំងចុះមកទប់ស្កាត់បង្ក្រាប ដោយលោក នុត ប៉ូលីម បានធ្វើការឃាត់រថយន្ដយីឌុបមួយគ្រឿងដឹកឈើគ្មានច្បាប់អនុញ្ញាត្ត ស្ថិតនៅក្នុងចំណុច106 ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ សូមបញ្ជាក់ថា ប្រភេទឈើដែលរថយន្តនេះ ដឹក គឺជាប្រភេទឈើក្លុង និងផ្ចឹក។បន្ទាប់ពីឃាត់រថយន្តដឹកឈើខាងលើ សមត្ថកិច្ចអាវុធហត្ថបាន បញ្ជូនមកឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកទឹកផុស ចំណាត់ការបន្តតាមនិតិវិធី៕ដោយៈ សុខ គឹមសៀន
-
សម្តេចពិជ័យសេនា ៖ ជនណាធ្វើការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត គឺជាទោសប្បញ្ញត្តិ ដែលត្រូវទទួលទោសចំពោះមុខច្បាប់
សៀមរាប៖ សមាជិកសមាជិកាទាំងអស់ត្រូវនាំគ្នាទៅបោះឆ្នោត នីតិកាលទី៦ ថ្ងៃខាងមុខនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប បានថ្លែងនៅក្នុងឱកាសក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រឡាញ់ ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលសាងសង់ឡើងដោយក្រុមការងារថ្នាក់កណ្តាល និងខេត្តចុះជួយស្រុកក្រឡាញ់ កាលពីថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០១៨។ ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានជួបធ្វើការសំណេះ សំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុក ចំនួន ២៧២០នាក់ និងការបង្ហាញបេក្ខភាពជាបេក្ខជនជាតំណាងរាស្ត្រ អាណត្តិទី៦ ទាំងពេញសិទ្ធិ និង ត្រៀមបម្រុង។
-
សម្ដេចពិជ័យសេនា ទៀ បាញ់៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានការអភិវឌ្ឈរីកចម្រើន និងទទួលបានកិត្តិយសជាប្រទេសជឿនលឿនក្នុងតំបន់
សៀមរាប ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប និងជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនេះ ចុះជួបធ្វើការសំណេះ សំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ ខេត្តសៀមរាប ចំនួន១,១២០នាក់ និងបង្ហាញបេក្ខភាពជាបេក្ខជនជាតំណាងរាស្ត្រ អាណត្តិទី៦ ទាំងពេញសិទ្ធិ និងត្រៀមបម្រុង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្រីស្នំ។