-
បង្គោលអង់តែនថ្មីរបស់ Metfone បានទៅដល់តំបន់ដាច់ស្រយាលមុនគេ នៅក្នុងខេត្តកំពង់ឆ្នាំង
-
ផ្ទះសម្បែងរបស់ពលរដ្ឋឃុំព្រៃរំដួល និងឃុំតាំងខ្យា ស្រុកភ្នំស្រួច កំពុងរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង
-
ឯកឧត្តមកែវ ពៅ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍ
កំពង់ឆ្នាំងៈ ឯកឧត្តម កែវ ពៅ ក្រុមការងារថ្នាក់ខេត្ត និងជាប្រធានក្រុមការងារចុះឃុំកំពង់ហៅបានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ននេះ។ ឯកឧត្តមបានថ្លែងបែបនេះនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមេគ្រួសារប្រមាណជាង១០០នាក់ នៅភូមិកែតាសុខឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
-
ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខឡើងកាប់ដល់លើផ្ទះស្លាប់
ខេត្តកណ្តាល ៖ អំពើឃាត្តកម្មដ៏ឃោរឃៅ មួយបានកើតឡើងទៅលើស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ដោយជនមិនស្គាល់មុខចូលទៅកាប់កញ្ច្រាំត្រង់ ក្បាល និងកចំនួន៥ នៅក្នុងបន្ទប់ជួល រួចទាញភួយដណ្តប់បន្លំភ្នែកដូចជាដេកលក់។ លុះប្អូនប្រុសទៅដាស់មិនក្រោកទើបមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចុះមកពិនិត្យសាកសព។ ហេតុការភ្ញាក់ផ្អើលនេះកើតឡើងកាលពីម៉ោង២០ជាង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះជួលក្នុងភូមិអង្គពពាយ ឃុំក្រាំងម្កាក់ស្រុក អង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឈិត ម៉ាច អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមានមុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើ។ នាងស្រុកកំណើតនៅភូមិក្រាំងក្រូច ឃុំភ្នំតូច ស្រុកឧឌុង្គ ខេត្តកំពង់ស្ពឺ។ នាងមានប្តី និងកូន៣នាក់ (ប្រុស២ ស្រី១)។សមត្ថកិច្ច បានបន្តទៀតថា បើយោងតាមការបំភ្លឺរបស់ប្អូនប្រុសស្ត្រីរងគ្រោះឈ្មោះ ឈិន តាក់ ថា មុនពេលកើតហេតុ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ គាត់បានលឺជនរងគ្រោះនឹងប្តីរបស់គាត់ឈ្លោះប្រកែកគ្នា ក្រោយមកស្ងាត់ទៅវិញ លុះដល់ម៉ោង១៩ជាង ថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៨ មិនឃើញបន្ទប់បើកភ្លើងបំភ្លឺ គាត់ក៏បានដើរទៅស្រែកហៅជាច្រើនដងតែពុំឮឆ្លើយតបពេលនោះគាត់បានឡើទៅបញ្ចាំងភ្លើងពិលមើល ឃើញបងដេកដណ្តប់ភួយចេញតែចុងជើង ពេលនោះគាត់បានចាប់អង្រួនដាស់ស្រាប់តែរឹងខ្លួនអស់ ទើបដឹងថា បងស្រីស្លាប់បាត់ទៅហើយ។…
-
គិតត្រឹមល្ងាចថ្ងៃនេះ ទឹកហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង នៅបន្តស្រកក្រោម១ម៉ែត្រ តែចរាចរឆ្លងកាត់ នៅបន្តបិទជាបណ្តោះអាសន្ន ដោយឡែកផ្ទះប្រជាពលរដ្ឋ៣៥៦ខ្នង និងដំណាំស្រូវមួយចំនួនក្នុងស្រុក៣ នៅខេត្តកោះកុង ត្រូវបានជនលិចដោយជំនន់ទឹកភ្លៀង
-
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បន្តចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំគងជ័យ
-
យុជនម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានយកដុំថ្មគប់ផ្ទះប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវ
ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យប្រាស់គ្រឿងញៀនលើសកម្រិត បានបណ្តាលឲ្យវង្វេងស្មារតីមិនដឹងថាក្រុមគ្រួសារ ឫអាណាព្យាបាលនៅឯណា ហើយដើរតាមផ្លូវ កាន់ដុំថ្ម គប់ផ្ទះ ប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ទើបសមត្ថកិច្ចធ្វើឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
-
លក់ផង ជក់ខ្លួនឯងផង ត្រូវប៉ូលិសក្របួចជាប់
កណ្ដាល: កាលពីថ្ងៃ ពុធ ០៦កើត ខទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្តដា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង០០នាទី នៅចំណុច ភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ជនសង្ស័យម្នាក់ ត្រូវបានប៉លិសស្រុកស្អាងធ្វើការឃាត់ខ្លួន ជាមួយនឹងថ្នាំញៀន ១៩កញ្ចប់។ ជនសង្ស័យមានឈ្មោះ លី តូម៉ា ហៅ តូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ។
-
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីចំណាត់ការនានា ដើម្បីជួយសម្របសម្រួល និងបង្ការការធ្លាក់តម្លៃស្រូវអ៊ីអ៊ែរ
ក្រសួងពាណិជ្ជកម្មចេញចំណាត់ការដើម្បីជួយសម្របសម្រួល និងបង្ការការធ្លាក់ថ្លៃស្រូវ អ៊ីអ៊ែរ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃ១៨កក្កដានេះ បានឲ្យដឹងថា ក្រសួងបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវ និងប្រមូលព័ត៌មាននៅតំបន់ ផលិតស្រូវសំខាន់ៗដូចជា ខេត្តបាត់ដំបង កំពង់ធំ កំពង់ចាម ព្រៃវែង និងតាកែវ ហើយបាន រកឃើញពីមូលហេតុដែលនាំឲ្យថ្លៃស្រូវអ៊ីអ៊ែរមានការធ្លាក់ចុះប្រមាណ១៥ភាគរយ នៅថ្ងៃទី១៦កក្កដាឆ្នាំ២០១៨ បើធៀបទៅនឹងខែមិថុនាឆ្នាំ២០១៨។ ក្រសួងពាណិជ្ជបានកោះ ប្រជុំជាបន្ទាន់ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រួវ អ្នកនាំអង្ករចេញ និងតំណាងធនាគារ អភិវឌ្ឍន៍ជនបទេ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងការរិះរកវិធានការនានា ដើម្បីទ្រទ្រង់តម្លៃស្រូវ ដែលជាប្រភពចំណូលសំខាន់របស់ប្រជាពលរដ្ឋ។ កិច្ចប្រជុំបានរកឃើញពីមូលហេតុមួយចំនួនដែលធ្វើឲ្យស្រូវធ្លាក់ថ្លៃ ដោយក្នុងនោះរួមមាន កំណើនកំពស់ទឹក និងការធ្លាក់ភ្លៀងជោគជាំបណ្ដាលឲ្យមានសំណើមខ្លាំង រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញមានកង្វះខាតទុនបង្វិលក្នុងការទិញស្រូវស្ដុកទុក គួបផ្សំនឹងការធ្លាក់ថ្លៃនៃអង្ករអ៊ីអែរក្នុងទីផ្សារអន្តរជាតិចំនួន៥០ដុល្លារក្នុង១តោនផងដែរ។ ដើម្បីជាដំណោះស្រាយសម្រាប់ទ្រទ្រង់តម្លៃស្រូវជូនប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្មបាន ប្រឹក្សាយោបល់ជាមួយធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការពិនិត្យលទ្ធភាពប្រើប្រាស់នីតិវិធី សម្រាប់ផ្ដល់ប្រាក់កម្ចីជូនម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញយកទៅធ្វើជាទុនបង្វិល ដើម្បីប្រមូលទិញស្រូវអ៊ីអ៊ែរ ដោយយកស្រូវនៅក្នុងស្ដុកជាវត្ថុបញ្ចាំ។ ជាមួយគ្នានោះដែរ ក្រសួងពាណិជ្ជកម្មនឹងបន្ដសហការជាមួយក្រសួង និងស្ថាប័នពាក់ពន្ធ័ ដើម្បីអង្កេតមើល តម្លៃស្រូវអ៊ីអ៊ែរបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាឲ្យទាន់ហេតុការណ៍ជូនប្រជាកសិករ បានទាន់ពេលវេលា។
-
ស្ថានភាពទឹកជំនន់នៅព្រែកកំពង់បាយ ខេត្តកំពត
មកដល់ម៉ោង៥ល្ងាច ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកជំនន់ព្រែកកំពង់បាយ បានហក់ឡើងវិញ បន្ទាប់ពីទទួលបានបរិមាណទឹកដ៏ច្រើនបន្ថែមពីតំបន់ខាងលើ (ទំនប់វារីអគ្គិសនីកំចាយ, ទំនប់ស្ទឹងកែវ និងតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនទៀត) ។ ការហក់ឡើងវិញនេះ បានធ្វើឱ្យតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ រងនូវការលិចលង់ជាថ្មីម្តងទៀត។ ដោយសារភ្លៀងនៅតែបន្តធ្លាក់ ទឹកព្រែកអាចនឹងបន្តជន់ឡើងលិចចូលដល់ផ្នែកខ្លះនៃក្រុងកំពត។ សូមបង្កើនការប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕ម.ន