-
ស្ថានភាពទឹកជំនន់នៅលើកំណាត់ផ្លូវជាតិលេខ៤៖ ទឹកស្ទឹងកំពង់សិលា កំពុងមានការកើនឡើងជាបន្តបន្ទាប់
ទន្ទឹមនឹងការស្រកចុះនៃទឹកជំនន់នៅចំណុចស្ពានសំរោង គីឡូម៉ែត្រលេខ១១៦ ទឹកស្ទឹងកំពង់សិលា នៅចំណុចស្ពានកំពង់សិលា គីឡូម៉ែត្រលេខ១៣១ ឃុំកំពង់សីលា ស្រុកំពង់សិលា ខេត្តព្រះសីហនុ កំពុងមានការកើនឡើងជាបន្តបន្ទាប់។ គិតត្រឹមម៉ោង ៤:៣០ នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងកំពង់សិលា មានកម្ពស់ ៦,៩០ ម៉ែត្រ ពោលគឺបានកើនឡើងដល់ធ្នឹមស្ពានហើយ៕ម.ន
-
យើងរួមគ្នាសម្រេចចិត្តឲ្យបានត្រឹមត្រូវ ដើម្បីជ្រើសរើសយកមេដឹកនាំប្រទេស ដែលមានគំនិតអភិវឌ្ឍន៍ គិតគូរដល់ប្រជាពលរដ្ឋ និងបន្តរក្សាកំណើនសេដ្ឋកិច្ចជាតិ
ខេត្តកណ្តាល ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈអចិន្រ្តិយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានលើកឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំល្វាស និងឃុំកោះកែវ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ថា ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជ្រើសរើសយកមេដឹកនាំប្រទេសដែលមានគំនិតអភិវឌ្ឍន៍ ការគិតគូរដល់ប្រជាពលរដ្ឋ ការបន្តរក្សាកំណើនសេដ្ឋកិច្ច ជាពិសេសការរក្សាសន្តិភាពជូនប្រជាពលរដ្ឋ ព្រោះប្រទេសមានសុខសន្តិភាព គឺមានការអភិវឌ្ឍ និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែធូធារ។
-
ស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង
មកដល់ម៉ោង៣:៣០ នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកជំនន់នៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង គីឡូម៉ែត្រលេខ១១៦ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានបន្តស្រកចុះមួយកម្រិតបន្ថែមទៀត ប៉ុន្តែទឹកនៅតែបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណ ៣០០-៤០០ ម៉ែត្រ ក្នុងកម្ពស់ប្រមាណពី ០,៨០-០,៨៥ ម៉ែត្រ ។ ភ្លៀងនៅតែបន្តធ្លាក់ ឯការធ្វើចរាចរឆ្លងកាត់ក៏នៅតែបន្តផ្អាកដដែល។
-
ក្មេងៗកីឡាករបាល់ទាត់ថៃទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលត្រូវបានសង្គ្រោះចេញពីរូងភ្នំ ថាំលួង នឹងធ្វើសន្និសីទសារព័ត៌មាននៅក្នុងសប្តាហ៍នេះ
-
ចំនួនមនុស្សស្លាប់កើនដល់៤នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រស៊ីវិលមួយគ្រឿងនៅភាគឦសានប្រទេសថៃ
ថៃ៖ សារព័ត៌មានថៃបានរាយការណ៍ថា ករណីគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រស៊ីវិលមួយគ្រឿង បានបណ្តាលឲ្យមនុស្ស៤នាក់ បានបាត់បង់ជីវិត នៅភាគឦសានប្រទេសថៃ ក្នុងថ្ងៃពុធ នេះ។ ជាមួយគ្នានេះ នាយកអាកាសយានដ្ឋានខនកែន លោក អាតថាយ៉ា ឡាបម៉ាក បាននិយាយថា ឧទ្ធម្ភាគចក្រធុន AS355 មួយគ្រឿង បានជួបប្រទះគ្រោះថ្នាក់ធ្លាក់ នៅក្នុងសង្កាត់ឆនណាបុត ខេត្តខនកែន មានចម្ងាយប្រហែល៤៥០គីឡូម៉ែត្រ ភាគឦសានទីក្រុងបាងកក នៅម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃពុធ នេះ (ម៉ោងក្នុង តំបន់) ហើយជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង៤នាក់នោះ នៅមិនទាន់គេស្គាល់អត្តសញ្ញាណនៅឡើយទេ។
-
វីដេអូអប់រំស្ដីពីរបៀបប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្ដក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ
-
ឃុំ២ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង
នៅថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៨ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតនៅឃុំព្រៃរមៀត និងឃុំតាំងខ្យា ស្រុកភ្នំស្រួចដែលមានកម្ពស់ទឹកជន់លិចកើនឡើងរហូត១ម៉ែត្រ។ លោក វ៉ី សំណាង បានបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ច អាជ្ញា ស្រុក ត្រូវត្រៀម និងយកចិត្តទុកដាក់លើមុខសញ្ញា ដែលងាយរងគ្រោះដូចជា កុមារតូចៗ, ចាស់ជរា, ជនពិការជាដើម ក្នុងការត្រៀមបម្រុងរកទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ។
-
ព្យុះទីហ្វុង សានី ធីន ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារលើភាគកណ្តាល ប្រទេសវៀតណាមនាពេលឆាប់ៗនេះ
-
អតីតនិស្សិតកសិកម្មកម្ពុជារកឃើញឧបករណ៍ធ្វើតេស្ដរកសាធាតុគីមីហាមឃាត់ក្នុងសាច់ និងបន្លែ ផ្លែឈើ
នៅព្រឹកថ្ងៃ១៨ ខែកក្កដានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យយុវជន ដែលជាអតីតនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្ម ចូលជួបសម្តែងការគួរសម។ អតីតនិស្សិតដឹកនាំដោយលោក ភុន រតនា និងសហការីស្ថាបនិកផ្សារខ្មែរនៅកម្ពុជា ក្នុងគោលបំណង បង្ហាញជូនពីរបកគំហើញ និងស្នើសុំនូវអនុសាសន៍លើរបកគំហើញ ថ្មីៗនៃ “ម៉ាស៊ីនតេស្តិ៍ រកសារធាតុគីមីផ្ទុកក្នុងបន្លែ សាច់ ផ្លែឈើ ដែលជាបចេ្ចកវិទ្យាទំនើប មានសារៈប្រយោជន៍ ដល់វិស័យកសិកម្មនៅកម្ពុជា។
-
គ្រោះរញ្ជួយដីកម្រិតស្រាល៤.៣វ៉ិកទ័រ វាយប្រហារភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ យោងតាមប្រភពរបស់នាយកដ្ឋានឧតុនិយម និងជលសាស្ត្រមីយ៉ាន់ម៉ា បានបញ្ជាក់ថា គ្រោះរញ្ជួយដីក្នុងកម្រិត៤.៣វ៉ិកទ័រ នៅក្នុងថ្ងៃ ពុធ នេះ បានធ្វើការវាយប្រហារតំបន់សឺហ្គៃ។ ប្រភពខាងលើនេះបានឲ្យដឹងទៀតថា គ្រោះមហន្តរាយធម្មជាតិនេះ បានវាយប្រហារនៅម៉ោងប្រមាណ៨និង៣៥នាទីព្រឹកថ្ងៃពុធ នេះ (ម៉ោងក្នុងតំបន់) ក្នុងរយៈជម្រៅ៨គីឡូម៉ែត្រភាគពាយ័ព្យក្រុង យីនម៉ាប៊ីន និងមានចម្ងាយប្រមាណ១៣៨គីឡូម៉ែត្រពីទីស្នាក់ការអង្កេតការណ៍បាតុភូតធម្មជាតិ កាន់បាលូ។ រហូតមកទល់ពេលនេះ របាយការណ៍លម្អិតពាក់ព័ន្ធនឹងទំហំនៃការខូតខាត ឬក៏មនុស្សរងរបួស ដោយសារគ្រោះរញ្ជួយដីខាងលើនេះ នៅពុំទាន់មានសេចក្តីរាយការណ៍នៅឡើយនោះទេ៕