-
លោក សន សំនៀង អតីតមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកបារាយណ៍ ត្រូវបានតុលាការខេត្តកំពង់ធំ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន
ភ្នំពេញ ៖ តាមការលើកឡើងរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះបានឲ្យដឹងថា លោក សន សំនៀង អតីតមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកបារាយណ៍ ត្រូវបានតុលាការខេត្តកំពង់ធំសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នហើយ ក្រោមការចោទប្រកាន់ចំនួន២ករណី ទី១)បទបរិហារកេរ្តិ៍ជាសាធារណៈ ២)បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើតាមការលើកឡើងរបស់ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
-
គណបក្សប្រជាជនកម្ពុជា បានផ្តោតយ៉ាងសំខាន់លើការរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិឌ្ឍ
ខេត្តកណ្តាល ៖ អនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត និងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងការចេញឃោសនារកសំឡេងឆ្នោត នៅឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
-
ស្ថានភាពទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង
មកដល់ម៉ោង១០ ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកស្ទឹងសំរោង នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានបន្តកើនឡើងដល់កម្ពស់ ៧,១០ ម៉ែត្រ។ ពេលនេះ ទឹកជំនន់កំពុងបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណ១គីឡូម៉ែត្រ ក្នុងកម្ពស់ពី ១,៥០-១,៦០ ម៉ែត្រ៕
-
អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យវាយកម្ទេចសំណង់ខុសច្បាប់ លើតំបន់អាងទឹកទំនប់តាសាល
កំពង់ស្ពឺ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ព្រុំ វណ្ណៈ អភិបាលរងខេត្តកំពង់ស្ពឺ សហការដោយព្រះរាជអាជ្ញារង អ៊ូ ផាត នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ តាមការបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះវាយកម្ទេចសំណង់មិនគោរពច្បាប់មួយកន្លែង លើតំបន់អាងទឹកទំនប់ឥណ្ឌា (បឹងតាសាល) ដោយដកហូតសម្ភារគ្រឿងសំណង់ជាច្រើន។
-
រដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹងដល់អភិបាលក្រុង ស្រុកទាំង៨ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ សង្គ្រោះពលរដ្ឋពេលមានជំនន់ទឹកភ្លៀង
-
ឯកឧត្តម ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រមាណ១៣០០នាក់
ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រមាណ១៣០០នាក់។ ក្នុងឱកាសនោះ ក៏មានវត្តមានឯកឧត្តម ថោង ខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ។
-
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទោចក្រយានយន្តជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស
-
សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ផលិតទឹករ៉ែសហគមន៍តានី ខេត្តសៀមរាប
សៀមរាប៖ ស្ថានីយ៍ផលិតទឹកសហគមន៏តានី ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ ស្ថាយនីយ៍នេះ បានសាងសង់ឡើងដោយអង្គការលំនៅស្ថានមនុស្សជាតិនៃប្រទេសកម្ពុជា (Hanbitat for Humanity Singapore)។ ក្នុងពិធីសម្ពោធកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ មានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបប្រមាណជាង១០០នាក់ បានចូលរួមផងដែរ។
-
បុរសម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូស៊ុយស័រគីឡែត ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ កំពុងបត់ឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ខ្លួនឯង កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ត្រង់ចំណុចច្រកចូលផ្សារទំនើបអ៊ីអនទី២ ផ្លូវឧកញាម៉ុងឬទ្ធី កែងនិងផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
ជនសង្ស័យ២នាក់ ឆក់កាបូបបានសម្រេច ប៉ុន្តែត្រូវជនរងគ្រោះជិះម៉ូតូប្រដេញទាន់ ចាប់ខ្លួនបានម្នាក់
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច ប៉ុន្តែត្រូវជនរងគ្រោះជិះម៉ូតូដេញតាមរហូតដល់ផ្លូវទាល់ ចាប់បានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។