-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពកម្មករ កម្មការនីធ្វើការនៅរោងចក្រតាមបណ្តោយផ្លូវជាតិលេខ៤
នៅព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទស្សនកិច្ចស្វែងយល់ពីសង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពរបស់កម្មករ កម្មការនី ធ្វើការនៅរោងចក្រ ថប សាមីត ហ្គាមេនដែលរោងចក្រនេះវិនិយោគដោយជនជាតិចិនតៃវ៉ាន់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
-
ប្រជាជននៃប្រទេសកូរ៉េខាងត្បូង ប្រមាណ៤០នាក់ លែងកូនត្រី នៅស្រុកកំពង់លែង
កំពង់ឆ្នាំង: កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ឆេ ស៊ូឆល់(Choi Suchol) អគ្គនាយកមជ្ឃមណ្ឌល គ្មានព្រុំដែន និងជាអ្នកប្រតិបត្តិសាសនាគ្រឹសស្ទ៊ាន បានដឹកនាំប្រជាជននៃប្រទេសកូរ៉េ ខាងត្បូង ប្រមាណ៤០នាក់ ដើម្បីធ្វើពិធីលេែងកូនត្រី នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងបឹងធម្មជាតិមួយនៅចំណុចអាងទឹកច្រកបាក់ដាវ ថិតក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ពិធីខាងលើនេះមានការចូលពីសំណាក់មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងសិស្សសាលាអនុវិទ្យាល័យ ចំនួន១០០នាក់ផងដែរ។
-
សម្តេចចៅហ្វាវាំងគង់ សំអុល៖ បោះឆ្នោតជូនគណបក្សប្រជាជនគឹមានសន្តិភាព និងការអភិវឌ្ឍសម្រាប់គ្រួសារអ្នក និងប្រទេសជាតិ
កំពង់ឆ្នាំងៈ សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ឆ្នាំងបានថ្លែងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនីតិកាលទី៦ និងនីតិកាលក្រោយៗបន្តទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍគ្រួសារ និងប្រទេសជាតិកាន់តែមានការរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។
-
រដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាណិជ្ជកម្ម ជួបជាមួយអាជីវករប្រមូលទិញកសិផលពោត ខណៈពេលតម្លៃពោតធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពីតម្លៃ៥ជាងបាត មកនៅត្រឹមតែ តម្លៃជាង៣បាត
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញដល់ភាគីទាំងអស់ ត្រូវមានភាពស្មោះត្រង់ជាមួយគ្នា និងភាពជឿទុកចិត្តគ្នាដើម្បី ជួយដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខរបស់បងប្អូនប្រជាកសិករ់ប្រកបការងារដាំដុះ ដំណាំពោត និងការប្រមូលកសិផលពោតរបស់គាត់ ដែលកំពុងតែមានការធ្លាក់ចុះនូវតម្លៃជាបន្តបន្ទាប់ដែលមុននេះមានតម្លៃប្រមាណជាង៥បាត។ តែមកដល់ថ្ងៃនេះ ពោតនៅតែបន្តធ្លាក់ថ្លៃមកនៅត្រឹមតែតម្លៃ៣,៦០បាត តែប៉ុណ្ណោះ។ ដោយសារតែហេតុផលទាំងនេះ ទើបអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង រួមជាមួយក្រសួងពាណិជ្ជកម្ម និងប្រធានសភាពាណិជ្ជកម្មខេត្តបាត់ ដំបង និងភាគីពាក់ព័ន្ធ ខិតខំជួយរកដំណោះស្រាយបញ្ហាទាំងនេះដើម្បីជួយដល់កសិករ នៅតាមបណ្តាស្រុកមួយចំនួនរបស់ខេត្តបាត់ដំបង ដូចជា៖ ស្រុកសំពៅលូន ភ្នំព្រឹក និងតាមបណ្តាស្រុកដទៃទៀតក្នុងខេត្តបាត់ដំបង ឲ្យបានកាន់តែល្អប្រសើរថែមទៀត។
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ
-
ឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុន បានថ្លែងថា សន្តិភាពបានផ្តល់ឱកាសឲ្យយើងអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ននេះ
ខេត្តកំពង់ឆ្នាំងៈ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ឆ្នាំង បានថ្លែងថា គណបក្សប្រជាជនកម្ពុជាបានរំដោះប្រជាពលរដ្ឋចេញពួកប្រល័យពូជសាសន៍ ប៉ុល ពត ចាប់ផ្តើមកសាងប្រទេសតាំងពីបាតដៃទទេ ហើយចុងក្រោយនេះដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទេសជាតិមានសន្តិភាពពេញលេញហើយសម្តេចតេជោបានបន្តដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ននេះ។
-
គណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាល ប្រាប់ដល់ប្រធានក្រុមការងារ យកចិត្តទុកដាក់ ចំពោះ ឯកសារ របស់ប្រជាពលរដ្ឋ នៅពេលបោះឆ្នោត
-
លោកឧកញ៉ា ឡូវ សុខសាន អញ្ជើញចូលរួមពិធី ហូបបបរសាមគ្គី ក្រោមទិសស្លោក ប្រទេសជាតិ មានសុខសន្ថិភាព និងការអភិវឌ្ឍ
លោកឧកញ៉ា ឡូវ សុខសាន តំណាងអនុប្រធានក្រុមការងារស្រុកស្រីសន្ធរ បានអញ្ជើញចូលរួម ពិធីហូបបបរសាមគ្គី ក្រោមទិសស្លោក ប្រទេសជាតិ មានសុខសន្ថិភាព និងការអភិវឌ្ឍន៍។ តំណាងប្រជា ពលរដ្ឋនៅក្នុងឃុំទងត្រឡាច បានសម្តែងនូវការត្រេកអរ និងដឹងគុណ ដែលជានិច្ចជាកាល លោកឧកញ៉ា ឡូវ សុខសាន បាននាំមកនូវការជួយឧបត្ថម្ភជាច្រើន ដែលជាវប្បធម៌ចែករំលែក ចេះយោគយល់អធ្យាស្រ័យ ព្រមទាំងចេះជួយប្រជាពលរដ្ឋក្នុងគ្រាលំបាកតាមរូបភាពជាច្រើន នាពេលនេះបានរៀបចំ កម្មវិធីជួបជុំ ហូបបបរសាមគ្គី មានទាំងភេសជ្ជៈគ្រប់មុខ ក្នុងន័យប្រទេសជាតិ មានសុខសន្ថិភាព និងការអភិវឌ្ឍ។ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវសារសំខាន់ៗ៩ចំណុច ដើម្បីឲ្យក្រសួង និង ស្ថាប័នពាក់ពន្ធអនុវត្តឲ្យមានប្រសិទ្ធភាព៖
-
ល្បិចកលកាន់តែឆ្កួតលីលារបស់មជ្ឈដ្ឋានប្រឆាំង
នៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ មជ្ឈដ្ឋានប្រឆាំង កាន់តែបង្កើនឧបាយកលពិសពុល មកសាបព្រួសយ៉ាងអគតិ ដោយប្រឌិតព័ត៌មានថាមានសមាគមវៀតណាមមួយ បានអំពាវនាវឲ្យជនជាតិវៀតណាមទៅចូលរួមបោះឆ្នោតនៅកម្ពុជា។ ១- នេះគឺល្បិចកលប្រកបដោយការត្រដរខ្យល់ មុននឹងស្លាប់ ។ ២- ជាការញុះញង់ និងរើសអើងជាតិសាសន៏ ដែលពួកនេះតែងតែអនុវត្តតាំងពីដើមរៀងមក ។ ៣- ជាការមួលបង្កាច់សភាពការណ៏ ដើម្បីដុតកំហឹងជាតិសាសន៏ ។ ៤- ជាក្បួនភូតច្រើនចាញ់អាត្មា ។ ៥- ជាល្បិចកលទាល់ច្រក និងនៅលើគោក ។ ប្រជាជនកម្ពុជា គ្រាន់តែឃើញល្បិចកលនេះ ស្គាល់ដល់មុខនិងឈ្មោះក្រុមជនអគតិទាំងនោះយ៉ាងច្បាស់គឺគ្មាននរណាក្រៅពីពួកឧទ្ទាមប្រឆាំងឡើយ ។ ដោយ សុខ ឥសាន
-
សេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ និងនិស្សិតឳ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារីសម្រាប់ឆ្នាំ២០១៨