-
ព្រះមហាក្សត្រខ្មែរ ថ្វាយព្រះរាជសារចូលរួមរំលែកទុក្ខប្រជារាស្ត្រជប៉ុនដែលរងគ្រោះដោយគ្រោះធម្មជាតិ

នៅថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយព្រះរាជវង្សានុវង្ស ព្រមទាំងប្រជានុរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះរាជសារចូលរួមរំលែកទុក្ខ និងចូលរួមសោកស្ដាយជាមួយព្រះចៅអធិរាជ AKIHITO នៃព្រះរាជាណាចក្រជប៉ុន នៃការបាត់បង់ជីវិតជាច្រើនរយនាក់ និងបាត់ខ្លួនជាច្រើននាក់ របស់ជាប្រជាពលរដ្ឋជប៉ុន ក្នុងគ្រោះធម្មជាតិភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្កឲ្យក្លាយជាទឹកជំនន់ និងបំណាក់ដីយ៉ាងធ្ងន់ នៅប៉ែកខាងត្បូង និងខាងលិចប្រទេសជប៉ុន តាំងពីចុងសប្ដាហ៍មុន។
-
ក្នុងការដឹកនាំប្រទេស តើគេយកឆន្ទៈ ឬយកច្បាប់មកដឹកនាំ?
នៅពេលដែលមានគណៈប្រតិភូស្វែងរកការពិតរបស់សហគមន៍អឺរ៉ុបមក មានមូស និងរុយច្រើនណាស់ ដែលបានឆ្លៀតឱកាសនិយាយមួលបង្កាច់ពីសភាពការណ៍ពិតនៅកម្ពុជា ជូនគណៈប្រតិភូ ក្នុងចេតនាដាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ។ មានមតិខ្លះ គេលើកឡើងថា បើរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយ រាល់បញ្ហានឹងត្រូវដោះស្រាយបាន? ដោះស្រាយបានត្រង់ថា ឲ្យមានការដោះលែងជនល្មើសច្បាប់ចេញពីគុក ដោយមិនគិតពីផ្លូវច្បាប់ ដែលអ្នកប្រព្រឹត្តល្មើសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ពួកគេអាស្រ័យដោយលម្អៀងខាងនយោបាយទៅរកអតីតបក្សប្រឆាំង ចង់យកវប្បធ៌មនិទណ្ឌភាពមកដាក់នៅកម្ពុជា ទើបពួកគេហៅថា មានឆន្ទៈនយោបាយចង់ដោះស្រាយបញ្ហាជាតិ។ ការដឹកនាំប្រទេស ត្រូវប្រកាន់ខ្ជាប់តាមគោលការណ៍ប្រជាធិបតេយ្យ គួបផ្សំនឹងនីតិរដ្ឋ នោះទើបអាចធានាបានសន្តិភាព ស្ថិ់រភាពសង្គម និងយុត្តិធ៌មសង្គមក្នុងប្រជាជន។ បើយកឆន្ទៈមកដឹកនាំនោះ មិនអាចរកយុត្តិធ៌មសង្គមបានទេ ហើយនឹងនាំដល់សង្គមមួយអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណសង្គម ជាក់ជាមិនខានឡើយ។ បើយ៉ាងដូច្នេះ មិនអាចធានាបានស្ថិរភាពនយោបាយ និងសន្តិភាពសម្រាប់ប្រទេសជាតិបានឡើយ។ ដូច្នេះ ការទាមទារ និងការមានមតិ ផ្ទុយពីគោលការណ៍នីតិរដ្ឋ គឺជាការមិនអាចទទួលយកបានជាដាច់ខាត។ អាចចាត់ទុកថាជាសិទ្ធិបញ្ចេញមតិ ជាឯកជនតែប៉ុណ្ណោះ។ ដោយៈ សុខ ឥសាន
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកចោទប្រកាន់អ៊ីរ៉ង់ថា បានប្រើប្រាស់ស្ថានទូតសម្រាប់ផែនការភេរវកម្ម
អារ៉ាប់រួមអេមីរ៉ាត៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានចោទប្រកាន់អ៊ីរ៉ង់ថា បានប្រើប្រាស់ស្ថានទូតរបស់ខ្លួន ដើម្បីរៀបចំផែនការវាយប្រហារភេរវកម្មនៅអឺរ៉ុប ហើយថែមទំាងបានព្រមានអ៊ីរ៉ង់ទៀតថា សកម្មភាពរបស់ខ្លួនជាការបង្កការខាតបង់ និងការខូចខាត បន្ទាប់ពីអ៊ីរ៉ង់គំរាមទប់ស្កាត់ការផ្គត់ផ្គង់ប្រេងមជ្ឈិមបូព៌ា។
-
មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិនិយាយថា កូរ៉េខាងជើងធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងលើផ្នែកមនុស្សធម៌ ប៉ុន្តែបញ្ហាប្រឈមនៅតែបន្តកើតមាននៅឡើយ
-
មនុស្ស១១នាក់ស្លាប់ និង១០នាក់ទៀតរងរបួស ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធ នៅក្នុងប្រទេសអាហ្គានីស្ថាន

អាហ្គានីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ បានបន្តកើនឡើងដល់១១នាក់ និង១០នាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីពួកឧទ្ទាមបានបើកការវាយប្រហារមួយលើស្ថាប័នអប់រំមួយកន្លែង ក្នុងទីក្រុង ចាឡា ឡាបាត ខេត្តណាងហ្គាហា ភាគខាងកើតប្រទេស នៅថ្ងៃពុធ សប្តាហ៍នេះ ។ ពួកជ្រុលនិយមប្រដាប់អាវុធមួយក្រុម បានបើកការវាយប្រហារទាំងកំរោលមួយ ទៅលើស្ថាប័នអប់រំមួយកន្លែងនៅក្នុងទីក្រុង ចាឡាឡាបាត នៅម៉ោងប្រមាណ៩ និង៣០នាទី ព្រឹកថ្ងៃ ពុធ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យមានការប្រយុទ្ធគ្នា ជាមួយក្រុមអាជ្ញាធរ ដែលមានរយៈពេលដល់ទៅបួនម៉ោង។ ជាមួយគ្នានេះ អាជ្ញាធរខេត្តណាងហ្គាហា មិនបានផ្តល់ព័ត៌មានលំអិតបន្ថែមទៀត ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាខាងលើនេះនៅឡើយទេ។
-
អភិបាលខេត្តសៀមរាប៖ មន្រ្តីរាជការនឹងមានភាពងាយស្រួលជាងមុនក្នុងការចំណាយសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ នៅពេលអនុវត្តន៍ការបើកប្រាក់ខែ២សប្តាហ៍ម្តង
សៀមរាប៖ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការទូទាំងខេត្ត នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នំា២០១៨នេះ អាជ្ញាធរខេត្តសៀមរាបអះអាងថា មន្រ្តីរាជការនឹងមានភាពងាយស្រួលជាងមុនក្នុងការចំណាយសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ បន្ទាប់ពីរាជរដ្ឋាភិបាលដែលដឹកនំាដោយសម្តេចតេជោ ហ៊ុន សែន អនុវត្តន៍ការបើកប្រាក់ខែ២សប្តាហ៍ម្តង នៅពេលខាងមុខឆាប់ៗនេះ។
-
កិច្ចប្រជុំបូកសរុបការងារ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៩ នៃរដ្ឋបាលខេត្តកណ្តាល
រយៈពេល៦ខែ ឆ្នាំ២០១៨ កន្លងមកនេះ ខេត្តកណ្តាលមានការងារធំៗជាច្រើន ដែលយើងទាំងអស់គ្នាបានខិតខំដោយស្មារតីទទួលខុសត្រូវ លទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងកិច្ចប្រជុំបូកសរុបការងារ ខែមិថុនា ឆ្នាំ២០០១៨ នារសៀលថ្ងៃទី១១ ខែកក្កដា នៅសាលាខេត្តកណ្តាល។
-
កិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៨ នៅខេត្តកណ្តាល
លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ខេត្តកណ្តាល បានមានប្រសាសន៍ថា ត្រូវបន្តការងារផ្សព្ធផ្សាយ អប់រំតាមគ្រប់រូបភាព និងប្រើប្រាស់លទ្ធភាព និងធនធានដើម្បីលើកកម្ពស់ការយល់ដឹងអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ចពលកម្ម ការងារទេសន្តរប្រវេសន៍ ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀតឲ្យបានដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់យុវវ័យ និងជនងាយរងគ្រោះ ឲ្យមានការយល់ដឹង។
-
គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ប្រាប់សមាជិកសមាជិកាបក្សប្រជាជនកម្ពុជា បន្តរួមចិត្ត រួមកម្លាំង រួមសកម្មភាព ដើម្បីយកឈ្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦នេះ
-
គ.ជ.ប. នឹងដឹកសន្លឹកឆ្នោតពីរោងពុម្ពទៅរក្សាទុកនៅឃ្លាំង នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ
យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប. នៅថ្ងៃទី១២ ខែកក្កដានេះ បានឲ្យដឹងថា បន្ទាប់ពីបានបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតរួច គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងដឹកជញ្ជូនសន្លឹកឆ្នោតពីរោងពុម្ព នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ទៅរក្សាទុកនៅឃ្លាំង គ.ជ.ប. ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ការដឹកជញ្ជូនសន្លឹកឆ្នោតនេះ ត្រូវ គ.ជ.ប. ជូនដំណឹងថា នឹងចេញដំណើរពីរោងពុម្ព លី វ៉ាន់ហុង ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង ៩ព្រឹក។ ក្នុងឱកាសដឹកជញ្ជូនសន្លឹកឆ្នោតនោះ អ្នកនាំពាក្យ គ.ជ.ប. នឹងមានវត្តមាននៅទីនោះ។ សន្លឹកឆ្នោត សម្ភារ និងឯកសារប្រើប្រាស់សម្រាប់ការបោះឆ្នោត គ.ជ.ប. ត្រូវបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតទាំង ២ម៉ឺន២ពាន់៩៦៧ការិយាល័យ នៃមណ្ឌលបោះឆ្នោតទាំង២៥ មិនឲ្យលើសពី៣៦ម៉ោងមុនថ្ងៃបោះឆ្នោតឡើយ។