-
គ.ជ.ប. នឹងបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃ ដែលលុបមិនជ្រះ នាវេលាម៉ោង១០៖០០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នៅសាលប្រជុំនៃក្រសួងមហាផ្ទៃ (អគារ S) ។ បើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប. បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ គ.ជ.ប. ក៏នឹងបង្ហាញពីដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងការការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតផងដែរ។ សមាសភាពអញ្ជើញចូលរួមក្នុងកម្មវិធីនេះមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ , ក្រសួងពាក់ព័ន្ធនានា , តំណាងគណបក្សនយោបាយ , តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ , តំណាងស្ថានទូតជប៉ុន , ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅគ.ជ.ប. និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ គ.ជ.ប. ៖
-
ដាក់ចង្ក្រានចៀនពងត្រី ក្បែរដបសាំង បណ្តាលឲ្យឆាបឆេះតូបអស់មួយខ្នង
បន្ទាយមានជ័យៈ តូបលក់ដូរមួយខ្នងក្នុងផ្សារហ៊ុយឡេងស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរតែទាំងស្រុង ខណៈពេលដែលម្ចាស់តូបចៀនពងត្រីឲ្យកូនញាំបាយ ដាក់ចង្ក្រានក្បែរដបសាំង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោងប្រមាណ១៩និង៣៥នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។ យោងតាមសាក្សីដែលនៅក្បែរកន្លែងកើតបាននិយាយថា គេបានឃើញអណ្តាតភ្លើងបានឆាបឆេះឡើង ហើយបានឃើញបុរសជាម្ចាស់តូបបានរត់ចេញពីកន្លែងកើតហេតុរួចស្រែកឆោរឡោឲ្យជួយពន្លត់។ លោក យ៉ែម វិចិត្រ ហៅ ជាតិ អាយុ៤៨ឆ្នាំ ជាជនរងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះនេះបានឲ្យដឹងថា គាត់បានយកចង្ក្រានហ្គាសមកចៀនពងត្រីឲ្យកូនញាំបាយ ដោយដាក់នៅចម្ងាយមួយម៉ែត្រពីតូបសាំងដែលលោកតាំងលក់។ ខណៈដែលកំពុងតែចៀននោះស្រាប់តែអណ្តាតភ្លើងបានឆាបទៅដបសាំងឆេះឡើងតែម្តង។ រាល់ទំនិញក្នុងតូបរួមទាំងលុយផង ត្រូវភ្លើងឆេះគ្មានសល់លើកលែងតែលុយនៅសល់ខ្លះ។ លុយប្រមាណជា៥លានត្រូវក្លាយជាចំណីព្រះអគ្គី។ សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ឆាបឆេះនោះ លោកអភិបាលក្រុងសិរីសោភ័ណ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការរង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង និងលោកអធិការនគរបាលក្រុងបានចុះមកដឹកនាំបញ្ជាផ្ទាល់ក្នុងការបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តទឹកអស់ចំនួន២គ្រឿង។
-
អគារព្យាបាលនៅមណ្ឌលសុខភាពឃុំរាម ដែលជាអំណោយរបស់ប្រជាជនអាម៉េរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
អគារព្យាបាលនៅក្នុងមណ្ឌលសុខភាពឃុំរាម ដែលជាអំណោយរបស់ប្រជាជនអាម៉េរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ក្រោមអធិបតីភាព លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ តំណាង ឯកឧត្តម យន្ត មីន អភិបាលខេត្ត និង លោកវសេនីយ៍ត្រី ប្រេនឌី ចនសុន តំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
-
គ.ជ.ប. បង្ហាញលទ្ធផលនៃការឃោសនារបស់គណបក្សនយោបាយ សម្រាប់ថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបង្ហាញលទ្ធផលនៃការឃោសនារបស់គណបក្សនយោបាយនានា សម្រាប់ថ្ងៃទី០៦ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប. នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។ គ.ជ.ប. បានឱ្យដឹងថា ការឃោសនានេះ ប្រព្រឹត្តឡើងក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ នៅថ្ងៃទី០៦នេះ ត្រូវបានធានា ហើយការឃោសនា បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងគ្មានអ្វីគួរឱ្យគត់សម្គាល់ឡើយ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បានទទួលពាក្យបណ្តឹងចំនួន៥ករណី ដែល១ករណី នៅខេត្តកណ្តាល កំពុងដោះសា្រយតាមនីតិវិធី និង៣ករណីទៀត បានដោះស្រាយចប់ជាស្ថាពរ ដោយក្នុងនោះនៅក្នុងខេត្តរតនគិរី៣ករណី និងខេត្តកែប១ករណី៕
-
សម្តេច ស ខេង អំពាវនាវឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា បន្តចូលរួម និងគាំទ្របោះឆ្នោតជូនគណបក្ស ដើម្បបន្តដឹកនាំប្រទេសឲ្យកាន់តែមានការរីកចម្រើន និងអភិវឌ្ឍតទៅមុខបន្ថែមទៀត
-
ទស្សនៈកូនខ្មែរ៖ កម្មករ កម្មការនី ប្តេជ្ញាការពារឆ្នាំងបាយរបស់ខ្លួន!
នៅប្រទេសកម្ពុជាយើងមានអ្នកនយោបាយពីរប្រភេទ៖ ប្រភេទទី១ ជាអ្នករកឆ្នាំងបាយ និងការពារ ឆ្នាំងបាយជូនកម្មករ រីឯប្រភេទទី២ ជាអ្នកចាំវាយបំបែកឆ្នាំងបាយកម្មករ។ អ្នកដែលស្វែងរកឆ្នាំងបាយជូនកម្មករ និងកំពុងឈរការពារឆ្នាំងបាយនោះជារៀងរាល់ថ្ងៃ គឺរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំណែកអ្នកដែលតាមវាយបំបែកឆ្នាំងបាយកម្មកររហូតមក គឺក្រុមប្រឆាំង ដែលមានខ្មោចបក្សសង្គ្រោះជាតិដែលមាន សម រង្ស៊ី ជាមេខ្លោង។
-
ឯកកឧត្តម សួស គង់ អញ្ជើញសំណេះសំណាលជាមួយសមាជិកបក្ស នៅក្នុងបរិវេណវត្តពោធិវង្សរង្សី ហៅវត្តអន្លង់ទូក ក្នុងឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ
នៅក្នុងបរិវេណវត្តពោធិវង្សរង្សី ហៅវត្តអន្លង់ទូក ស្ថិតនៅភូមិកណ្តោលកោង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច លោក ពេជ្រ ចន្ថា ប្រធានគណបក្សស្រុកភ្នំស្រួច រួមជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឃុំតាំងស្យា និងគណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សចំនួន ៥៣៥នាក់ ស្រី ៣៩២នាក់ មកពី ១៧ភូមិ ក្នុងឃុំតាំងស្យា ដើម្បីធ្វើការឃោសនា ពីគោលនយោបាយគណបក្ស គោលការណ៍បោះឆ្នោត ដល់សមាជិកសមាជិកាបក្ស និងណែនាំបងប្អូន ពីការត្រៀមលក្ខណសម្បត្តិ និងឯកសារពាក់ព័ន្ធនានា ក្នុងការចូលរួមទៅបោះឆ្នោត ។…
-
ពលរដ្ឋខ្មែរនៅប្រទេសអង់គ្លេសប្រឆាំងនឹងការដាក់ទណ្ឌកម្មលើរាជរដ្ឋាភិបាលកម្ពុជា
-
កូនត្រីពូជជាង៥ម៉ឺនក្បាល ត្រូវបានព្រលែងចូលអាងទឹក៦មករា
កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែង សុំឲ្យសមត្ថកិច្ចជំនាញ ខណ្ទរដ្ឋបាលជលផល ទាំងផ្នែក សង្កាត់ និងអធិការខាងជើងបឹងទន្លេសាប រួមទាំងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការ ប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់ ជាពិសេសបទល្មើសឆក់ត្រី និងហាមដាច់ខាតការឃុបឃិតគ្នា ប្រព្រឹត្តបទល្មើស ដោយពុំមានការលើកលែងជាដាច់ខាត។
-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅតំបន់ ជិតវារីអគ្គិសនីកំចាយប្រុងប្រយត្ន័ទឹកជំនន់
នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងព្រែកស្ថិតក្នុងភូមិសាស្ត្រ ស្រុកទឹកឈូ និងក្រុងកំពត ឲ្យមានការប្រុងប្រយត្ន័។ សេចក្ដីជូនដំណឹងឲ្យបានដឹងថា ស្ថានភាពអាកាសធាតុក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា បណ្តាលឲ្យទឹកធ្លាក់ចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយ ដល់កម្រិតត្រូវធ្វើការបង្ហូរ តាមទ្វាររំដោះទឹករបស់ទំនប់វារីអគ្គិសនី នៅចន្លោះម៉ោង៤ទៅម៉ោង៥ល្ងាច នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ជាកំណត់។ សេចក្ដីជូនដំណឹងបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ជាមួយគ្នានេះដែរ ក៏បានអំពាវនាវដល់អាជ្ញាធរស្រុកទឹកឈូ និងក្រុងកំពត ត្រូវយកចិត្តទុកដាក់ តាមដានសភាពការណ៍នៃកម្រិតទឹក និងត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងករណីអាសន្នកើតឡើង៕