Category: ព័ត៌មាន

  • ប្រមុខដឹកនំាអង្គការសហប្រជាជាតិនិយាយថា ការប្រើប្រាស់កម្លាំងយោធា មិនមែនជាដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរីឡើយ

    អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានធ្វើការអំពាវនាវយ៉ាងទទួចមួយកាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ឲ្យបង្កើតគោលនយោបាយថ្មីមួយ ដើម្បីឈានឆ្ពោះទៅលុបបំបាត់ភ្លើងសង្គ្រាមដ៏រុំារ៉ៃនៅក្នុងប្រទេសស៊ីរី ហើយរូបលោកថែមទំាងអះអាងទៀតថា ការប្រើប្រាស់កម្លំាងយោធា មិនមែនជាមធ្យោបាយដ៏ប្រសើរនោះឡើយ។

  • ស្ថានទូតខ្មែរនៅថៃប្រតិកម្មជុំវិញការផ្សព្វផ្សាយអំពីអាជ្ញាធរថៃចុះត្រួតពិនិត្យពលករ

    ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅថ្ងៃទី១២ ខែកក្កដា ម្សិលមិញ បានឲ្យដឹងថា ថ្មីៗនេះ មានក្រុមឆ្លៀតឱកាសមួយចំនួនបានយកឃ្លីបវីដេអូចាស់ៗ អំពីការចុះត្រួត ពិនិត្យជនបរទេសរបស់អាជ្ញាធរថៃ មកផ្សព្វផ្សាយឡើងវិញនៅតាមបណ្ដាញសង្គមហ្វេសប៊ុក  ក្នុងបំណងបំពុលសង្គម បង្កការភ្ញាក់ផ្អើល និងកេងចំណេញផ្នែកនយោបាយ។ ស្ថានទូតបានបញ្ជាក់ថា ចំពោះពលករដែលមានឯកសាសម្រាប់ស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសដៃ សូមរក្សាភាពស្ងៀមស្ងាត់ និងបន្តអនុវត្តការងារជាធម្មតា។ ដោយឡែកពលករដែលមិនទាន់មានឯកសារសម្រាប់ស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមប្រញាប់រួសរាន់ទំនាក់ទំនងមកស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដើម្បីដាក់ពាក្យស្នើសុំ លិខិតធ្វើដំណើរបណ្ដោះអាសន្ន (Laissez –Passer) ធ្វើដំណើរត្រលប់ទៅប្រទេសកម្ពុជា ដើម្បីរៀបចំឯកសារស្របច្បាប់ និងត្រលប់ចូលមកធ្វើការនៅក្នុងប្រទេសថៃ តាមរយៈប្រព័ន្ធ MOU។  កាលពីថ្ងៃ១៨ ខែមិថុនាកន្លងទៅ  រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការងារថៃលោកឧត្តមសេនីយ៍ ADUL SANGSINGKEO  នៅទីក្រុងបាងកក ប្រទេសថៃ ដោយភាគីទាំង២បានអបអរសាទរចំពោះ កិច្ចសហប្រតិបត្តិការ ក្នុងយុទ្ធនាការផ្ដល់ភាពស្របច្បាប់ដល់អ្នកដែលកំពុងស្នាក់នៅ និងធ្វើការ នៅប្រទេសថៃ ដែលគិតត្រឹមថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៨ ប្រទេសទាំង២បានរួមគ្នាផ្ដល់ ភាពស្របច្បាប់ដល់ពលករកម្ពុជាចំនួន១លាន៧ម៉ឺននាក់។ ភាគីទាំង២បានប្ដេជ្ញានឹងបញ្ចប់ ការបញ្ជាក់អត្តសញ្ញាណដល់ពលករកម្ពុជាប្រមាណ១ម៉ឺននាក់ទៀត…

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកបង្ហាញលិខិតមួយ ដែលមេដឹកនំាកំពូលកូរ៉េខាងជើងផ្ញើមកជូន ប៉ុន្តែលិខិតនេះ មិនបញ្ជាក់អំពីដំណើរការរំសាយអាវុធនុយក្លេអ៊ែរទេ

    សហរដ្ឋអាម៉េរិក៖ លិខិតមួយច្បាប់ដែលមេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុង អ៊ុន ទើបផ្ញើមកជូនលោក ដូណាល់ ត្រាំ នោះ ត្រូវបានប្រធានាធិបតីអាម៉េរិករូបនេះ បានចេញផ្សាយជាសាធារណៈ ដែលក្នុងលិខិតនេះ បានភ្ជាប់នឹងការសរសើរមិនដាច់ពីមាត់ អំពីភាពរីកចម្រើនដ៏អស្ចារ្យនៅក្នុងកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង ។  តាមរយៈ បណ្តាញសង្គម ធ្វីតធើ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារមួយ ដោយបញ្ជាក់ថា វាគឺជាលិខិតមួយច្បាប់ដ៏មានន័យពីលោកប្រធាន គីម នៃប្រទេសកូរ៉េខាងជើង ហើយថា ការរីកចម្រើនដ៏អស្ចារ្យកំពុងដំណើរការទៅមុខ។

  • គណបក្សប្រជាជនកម្ពុជា មានគោលជំហរពិតប្រាកដដើម្បីប្រែក្លាយកម្ពុជា ឈានទៅរកប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់

    ខេត្តកណ្តាល ៖ អនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត និងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រប់គណបក្សនយោបាយទាំងអស់បានធ្វើសកម្មភាពស្វែងរករកសំឡេងឆ្នោត ទៅតាមលទ្ធភាពរៀងៗខ្លួន ពុះពារសម្រេចឲ្យបាននូវការប្ដេជ្ញាចិត្ត យកឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។

  • ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឲ្យ ឯកឧត្តម Oh Nak Young ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឲ្យ ឯកឧត្តម Oh Nak Young ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីក្រសួង នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។

  • សហភាពអឺរ៉ុបគ្រោងដាក់ពង្រាយប៉ូលិសប្រមាណ១០.០០០នាក់ ដើម្បីការពារព្រំដែនខាងក្រៅរបស់អឺរ៉ុប

    សហភាពអឺរ៉ុបគ្រោងដាក់ពង្រាយប៉ូលិសប្រមាណ១០.០០០នាក់ ដើម្បីការពារព្រំដែនខាងក្រៅរបស់អឺរ៉ុប

    អឺរ៉ុប៖ ស្នងការអន្តោប្រវេសន៍សហភាពអឺរ៉ុបបានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ត បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីមហាផ្ទៃនៃសមាជិកអឺរ៉ុបថា សហភាពអឺរ៉ុបនឹងធានាព្រំដែនខាងក្រៅរបស់ខ្លួន តាមរយៈការបង្កើតកងឆ្មាំព្រំដែនប្រមាណ ១០.០០០នាក់នៅត្រឹមឆ្នាំ២០២០ខាងមុខ និងកងកម្លាំងប៉ូលិសការពារព្រំដែនអ៊ឺរ៉ុប។ ស្នងការអន្តោប្រវេសន៍សហភាពអឺរ៉ុបលោក ឌីមីតទ្រីស អាវ្វ៉ាម៉ូភូឡូស បានថ្លែងក្នុងសន្និសីទកាសែតមួយនៅទីក្រុងអ៊ីនប្រាក់ ប្រទេសអូទ្រីស ភាគខាងលិចថា សំណើនេះមានគោលបំណងការពារព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុប ឲ្យបានល្អប្រសើរ ហើយថា យើងនឹងស្នើសុំឱ្យមានការលើកកម្ពស់សមត្ថភាព និងអាណត្តិ នៃព្រំដែនអឺរ៉ុប ក៏ដូចជាឆ្មាំសមុទ្រ ដើម្បីការពារព្រំដែនខាងក្រៅរបស់យើង ។ 

  • សមត្ថកិច្ចបញ្ជូន មុខសញ្ញាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋម្នាក់ទៅតុលាការថ្ងៃនេះ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក  បានឃាត់ជនសង្សយ័ម្នាក់ពាក់ពន្ធ័ការប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោស ដោយសារការគាស់យកស្បែកជើងគំរូចំនួន ០៨ គូ ម៉ាក MICHAEL KORS នៅចំណុចរោងចក្រស្បែកជើងហូស៊ីនតាយ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០០ និង ៥៧ នាទី រំលងអាធ្រាត។ ជនសង្ស័យ ឈ្មោះ វ៉ន មេត្តា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ សន្តិសុខក្រុមហ៊ុនសេវិន វ៉ាយ អេច ភីអេស។…

  • សល់ត្រឹមតែ១៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងចូលមកដល់ សូមបងប្អូនត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

    ភ្នំពេញ៖ គិតមកដល់ត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ គឺសល់តែរយៈពេល១៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងចូលមកដល់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឲ្យរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។ ដើម្បីជួយជំរុញដល់ការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧៖០០ព្រឹក ដល់ម៉ោង៣៖០០រសៀល នៅតាមការិយាល័យបោះឆ្នោតនានាទូទាំងប្រទេស។ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ នៃការិយាល័យបោះឆ្នោតណាមួយ ក្នុងឃុំ-សង្កាត់ និងត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ប្រើនៅពេលបោះឆ្នោតដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រភេទទី១ ឬប្រភេទទី២ ឬប្រភេទទី៣ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ប្រសិនបើប្រជាពលរដ្ឋខ្មែរគ្មាន ឬបាត់ ឬខូចអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវយករូបថតទំហំ ៣គុន៤ ចំនួន៣សន្លឹក ថតចំពីមុខ និងនាំសាក្សី២រូប ដែលមានសិទ្ធិបោះឆ្នោត និងមានលំនៅឋាន…

  • សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ស្រុកមេមត់

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រឹកថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយមន្ត្រីបក្សប្រជាជនកម្ពុជា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាង រាស្រ្តនីតិកាលទី៦ បានឈានចូលដល់ថ្ងៃទី៧ហើយ។

  • រដ្ឋាភិបាលតួកគី គ្រោងចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងភ្នំពេញ និងទីក្រុងអង់ការ៉ា ដើម្បីជំរុញវិស័យទេសចរណ៍ និងវិនិយោគទុន

    តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី មានបំណងចងសម្ព័ន្ធមេត្រីភាព និងពង្រឹងមិត្តភាពជាមួយរាជធានីភ្នំពេញ និងទីក្រុងអង់ការ៉ា ក្នុងបំណងជំរុញឲ្យវិស័យទេសចរណ៍ និងការវិនិយោគទុនឲ្យមានការកើនឡើងរវាងប្រទេសទាំងពីរ តួកគី-កម្ពុជា។ ក្នុងជំនួបពិភាក្សាការងារ នៃបំណងចងសម្ព័ន្ធភាពរវាងទីក្រុងនៃប្រទេសកម្ពុជា និងប្រទេសតួកគី នៅល្ងាចថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា “យោងទៅតាមការទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាច្រើនឆ្នាំកន្លងទៅនោះ ថ្ងៃនេះ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា តំណាងឲ្យរដ្ឋាភិបាលរបស់ខ្លួន មានបំណងចងសម្ព័ន្ធភាពមេត្រីភាពរវាងទីក្រុងភ្នំពេញ និងទីក្រុងអង់ការ៉ា”។ ឯកឧត្តមលើកឡើងថា បើទីក្រុងទាំងពីរ បានចងសម្ព័ន្ធភាពជាមួយគ្នា នោះវិស័យទេសចរណ៍ និងការវិនិយោគផ្នែកសេដ្ឋកិច្ចនឹងមានការរីកចម្រើនថែមមួយកម្រិតទៀត។ ឯកឧត្តម ឃួង ស្រេង ថ្លែងថា រាជធានីភ្នំពេញបច្ចុប្បន្ន គឺមានការរីកចម្រើនខ្ពស់ ដោយភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហ៍កម្ម និងទេសចរណ៍ ដ៏សំខាន់មួយនៃព្រះរាជាណាចក្រកម្ពុជា ហើយកំណើនសេដ្ឋកិច្ចកម្ពុជា គឺមានការកើនឡើងក្នុងរង្វង់ជាង៧%ក្នុង១ឆ្នាំ ដូច្នេះហើយ មានទីក្រុងនៃប្រទេសមួយចំនួន បានចង់សម្ព័ន្ធមេត្រីភាពជាក្រុងភ្នំពេញ ដូចជាទីក្រុងប៉ារីស ប្រទេសបារាំងជាដើម។ លោកជំទាវ  Ayda Unlu ឯកឧត្តមរដ្ឋទូតតួកគីប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ទីក្រុងភ្នំពេញពិតជាមានការរីកចម្រើនលឿនមែនទែន…