-
អភិបាលខេត្តព្រះសីហនុ អំពាវនាវឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវនាំគ្នាដាំ និងថែរក្សាដើមឈើឲ្យបានគង់វង្ស
អភិបាលខេត្តព្រះសីហនុ អំពាវនាវឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវនាំគ្នាដាំ និងថែរក្សាដើមឈើឲ្យបានគង់វង្ស ព្រោះដើមឈើមានប្រយោជន៏ខ្លាំងណាស់ដល់បរិស្ថាននិងជីវិតមនុស្សសត្វ។ ឯកឧត្តមយន្ត មីន ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញដឹកនាំមន្ត្រីរាជការ សិស្សានុសិស្ស ដាំកូនឈើ.២២០០.ដើម ក្នុងឱកាសការប្រាព្ធពិធីបុណ្យរុក្ខទិវា៩ កក្កដា នៅភូមិព្រែកក្រាញ់ឃុំសាមគ្គី ស្រុកព្រៃនប់ខេត្តព្រះសីហនុ នាថ្ងៃសុក្រ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។
-
ធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រតិបត្តិជួញដូរលុយអេឡិចត្រូនិក
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លៃការណ៍រួមគ្នាមួយ ដោយព្រមានផ្ដន្ទាទោសតាមច្បាប់ ចំពោះបុគ្គល ឬក្រុមហ៊ុនណា ហ៊ានប្រតិបត្តិការជួញដូរលុយអេឡិចត្រូនិក។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការចេញសេចក្តីថ្លែងការណ៍រួមនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចបានសង្កេតឃើញថា មានការផ្សព្វផ្សាយចរាចរទិញ-លក់ ជួញដូរ ទូទាត់កាសអេឡិចត្រូនិក ដូចជា KH Coin, Suncoin, K coin, One-coin, Forex coin និងលុយអេឡិចត្រូនិក ប្រហាក់ប្រហែលគ្នានេះ យ៉ាងសកម្មក្នុងប្រទេសកម្ពុជា។ អាជ្ញាធរមានសមត្ថកិច្ចបញ្ជាក់ថា ការផ្សព្វផ្សាយចរាចរទិញ-លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដោយមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ច ជាសកម្មភាពខុសច្បាប់ ព្រមទាំងបង្កហានិភ័យធ្ងន់ដល់សាធារណជន និងសង្គមទាំងមូល ដូចជាប្រឈមនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងធ្វើឲ្យបាត់បង់មូលនិធិ ដោយសារការលួចចូលទៅក្នុងប្រព័ន្ធ ពុំមានយន្ដការការពារផលប្រយោជន៍អតិថិជន អ្នកប្រើប្រាស់កាសអេឡិចត្រូនិក ជាជនអនាមិក ពុំមានការសម្គាល់អត្តសញ្ញាណ ឬសាវតាររបស់អ្នកប្រើប្រាស់បានច្បាស់លាស់ គឺជាហានិភ័យក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ស្ថាប័នទាំង៣បានបញ្ជាក់ថា «សូមអំពាវនាវដល់សាធារណជនទាំងអស់ ប្រុងប្រយ័ត្ន ចំពោះការឃោសនាផ្សព្វផ្សាយ កៀរគរប្រមូលមូលនិធិ…
-
កិច្ចប្រជុំពិភាក្សាការងាររវាងអាជ្ញាធរខេត្តសៀមរាប និងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិ អង្គរ
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្ត និងប្រតិភូក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិ អង្គរ ដឹកនាំដោយលោក Zou Yuhui អគ្គនាយករងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ទទួលខុសត្រូវលើការរៀបចំប្លង់គម្រោង។ អាកាសយានដ្ឋានអន្តរជាតិអង្គរនេះ ត្រូវបានសាងសង់នៅក្នុងភូមិសាស្ត្រ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
-
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបឋមសិក្សា (១២+២) ជំនាន់ទី៣៥ នៃសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប
សៀមរាប៖ ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបឋមសិក្សា (១២+២) ជំនាន់ទី៣៥ នៃសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ។
-
ប្រធានាធិបតីកូរ៉េខាងត្បូងចង់ឲ្យបញ្ចប់សង្គ្រាមអន្តរកូរ៉េជាផ្លូវការនៅត្រឹមឆ្នាំ២០១៨នេះ
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចែអ៊ីន នៅក្នុងថ្ងៃសុក្រ នេះ បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជំរុញដល់ដំណើរការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទៅមុខ ហើយលោក មូន ថែមទាំងទទូចទៀតថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយហើយថា នឹងបង្វែរប្រទេសរបស់លោកទៅជា “រដ្ឋធម្មតាមួយ” វិញ។
-
សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង សម្រេចពន្យារពេលរៀបចំកិច្ចពិភាក្សាស្តីពីការធ្វើមាតុភូមិនិវត្តន៍នៃអដិ្ឋធាតុទាហានអាម៉េរិក
-
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុៈត្រួតពិនិត្យ និងចាក់ថ្នាំការពារសត្វគោក្របីដែលកើតជំងឺសារទឹក អុតក្ដាម ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង រួមទាំងមន្រ្តីជំនាញការិយាល័យខេត្ត ស្រុក និងភ្នាក់ងារពេទ្យសត្វភូមិ បានចុះចាក់វ៉ាក់សាំងសារទឹក និងអុតក្តាម ការពារសត្វគោ ក្របី និងបាញ់ថ្នាំងសម្លាប់មេរោគនៅកន្លែងចិញ្ចឹមសត្វ ព្រមទាំងចែកថ្នាំវ៉ាក់សាំងសម្ភារផ្សេងៗដល់ពេទ្យសត្វភូមិ ស្ថិតនៅក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
-
ក្រុមបាល់ទាត់ ស.ស.យ.ក. កំចាយមារ ចេញទៅប្រជែងពានរង្វាន់ហ្វូតសាលអាស៊ាន AFF Futsal Club Championship 2018
-
“ប៉េតង់កម្ពុជាសង្ឃឹមច្រើនក្នុងការដណ្ដើមមេដាយជើងឯកអាស៊ីអាគ្នេយ៍”
-
គណៈប្រតិភូជាន់ខ្ពស់សហរដ្ឋអាម៉េរិកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ិកស៊ិក ដើម្បីដោះសា្រយភាពតានតឹងរវាងប្រទេសទាំងពីរ
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ អមដំណើរដោយមន្រ្តីកំពូលៗជាច្រើនរូបទៀត គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ិកស៊ិក នៅក្នុងថ្ងៃសុក្រ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ស្ថិតក្នុងគោលបំណងពិភាក្សាស្តីពីបញ្ហាទាក់ទងនឹងទំនាក់ទំនងទ្វេភាគី។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអាម៉េរិកកាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះ។