-
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី១២នាក់ រងការចោទប្រកាន់ពីបទជ្រៀតជ្រែកកិច្ចបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០១៦
សហរដ្ឋអាម៉េរិក៖ មុនជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន ចាប់ផ្តើមឡើង មន្រ្តីស៊ើបការណ៍សម្ងាត់រុស្ស៊ីចំនួន១២នាក់ រងការចោទប្រកាន់ជាផ្លូវការពីបទវាយលុកតាមប្រព័ន្ធព័ត៌មានវិទ្យា ទៅលើយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦ របស់លោកស្រី ហ៊ីឡារី គ្លីនតុន និងគណបក្សប្រជាធិបតេយ្យ។
-
សេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានទទួលជំនួយជាសម្ភារពីរដ្ឋាភិបាលជប៉ុន រួចហើយសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦
-
សហរដ្ឋអាម៉េរិក និងជប៉ុនរួមគ្នាធ្វើសមយុទ្ធបាញ់សាកល្បងមីស៊ីលកម្ទេចនាវា
សហរដ្ឋអាម៉េរិក៖ កងស្វ័យការពារជប៉ុន និងកងយោធាសហរដ្ឋអាម៉េរិកបានសហការគ្នាធ្វើការសាកល្បងមីស៊ីលរបស់ជប៉ុន Type 12 ដែលជាប្រភេទមីស៊ីលវាយប្រហារចេញពីផ្ទៃដីទៅកាន់នាវា ដែលហៅកាត់ថា SSM-12 តាមរយៈការបាញ់មីស៊ីលនេះ ទៅកាន់នាវាមួយគ្រឿងនៅចម្ងាយជិត១០០គីឡូម៉ែត្រពីតំបន់ឆ្នេរនៃកោះ កូអៃ របស់រដ្ឋ ហាវ៉ៃ នៅមហាសមុទ្រប៉ាស៊ីហ្វិក។
-
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រាប់សមាជិកបក្សថា រយៈពេល៣៩ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់ឧបសគ្គជាច្រើន និងឈានទៅរកភាពជោគជ័យគួរជាទីមោនៈ
ដោយអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត និងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងឱកាសនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានដឹកនាំមន្ត្រីក្រុមការងារ បន្តជុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំព្រែករៃ និងឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីឈានឆ្ពោះទៅដណ្តើមជោគជ័យនាពេលបោះឆ្នោតខាងមុខ។
-
ចំនួនអ្នកស្លាប់កើនដល់២០០នាក់ និងបាត់ខ្លួន៣៧នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដី នៅក្នុងប្រទេសជប៉ុន
-
ការសម្រេចចិត្តបោះឆ្នោតជូនបក្សណាមួយ គឺជារឿងចាំបាច់ សម្រាប់ជោគវាសនាប្រទេសជាតិ
ខេត្តកណ្តាល ៖ ដោយអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត និងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងជំនួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅ ឃុំព្រែកលួង ព្រែកតាកូវ និងឃុំស្វាយជ្រុំ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល ថ្លែងថា ការចូលរួមបោះឆ្នោត និងការសម្រេចចិត្តបោះឆ្នោតជ្រើសរើសជូនគណបក្សនយោបាយណាមួយនោះ គឺជារឿងសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និងជាជោគវាសនាប្រទេសជាតិទាំងមូល ក្នុងការបន្តការអភិវឌ្ឍ ស្ថិរភាពសង្គម ជាពិសេសការជំរុញរក្សាកំណើនសេដ្ឋកិច្ច និងផ្លាស់ប្តូរជីវភាពប្រជាជនឲ្យកាន់តែប្រសើ។
-
មនុស្ស៥៥នាក់រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍រថភ្លើងរត់ធ្លាក់ផ្លូវនៅប្រទេសអេហ្ស៊ីប
អេហ្ស៊ីប៖ ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានរាយការណ៍ជំហានដំបូងថា យ៉ាងហោចណាស់មានមនុស្ស៥៥នាក់បានទទួលរងរបួសធ្ងន់ និងស្រាល ក្រោយរថភ្លើងមួយខ្សែបានរត់ធ្លាក់ផ្លូវនៅក្នុងថ្ងៃសុក្រ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) ស្ថិតនៅក្បែរ ទីក្រុង Giza ។សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅនេះ ក៏មានហេតុការណ៍រថភ្លើងរត់ធ្លាក់ផ្លូវដ៏អាក្រក់មួយផងដែរ នៅក្នុងខេត្ត Beheira ភាគខាងជើងរដ្ឋធានី Cairo បណ្តាលឲ្យមនុស្ស១២នាក់បាត់បង់ជីវិត។ ដោយឡែកកាលពី ខែសីហា ឆ្នំា២០១៧វិញ ក៏មានករណីរថភ្លើងពីរគ្រឿងបានរត់បុកគ្នាដែរ បានបណ្តាលឲ្យមនុស្ស៤៩នាក់ បានបាត់បង់ជីវិត និងច្រើនជាង១០០នាក់ផ្សេងទៀតរងរបួស ៕
-
តំណាងក្រុមហ៊ុនមិត្តហ្វូនប្រគល់រង្វាន់ប្រចាំខែដល់អតិថិជន នៅក្នុងកម្មវិធីទិញស៊ីមឈ្នះរថយន្ត TOYOTA Hilux Revo និងទឹកប្រាក់សុទ្ធជាច្រើនរង្វាន់
ភ្នំពេញ៖ តំណាងក្រុមហ៊ុនមិត្តហ្វូនបានរៀបចំពិធីប្រគល់រង្វាន់លុយសុទ្ធជាច្រើនរង្វាន់ជូនដល់អតិថិជនរបស់ខ្លួនពីកម្មវិធី «ទិញស៊ីមឈ្នះរថយន្ត TOYOTA Hilux Revo និងលុយសុទ្ធជាច្រើនរង្វាន់» នៅឯទីស្នាក់ការកណ្តាលរបស់ខ្លួននាព្រឹកថ្ងៃទី១៤ ខែកក្កដានេះ។ នៅក្នុងកម្មវិធីប្រគល់រង្វាន់នេះដែរ អតិថិជនដែលមានសំណាងឈ្នះទឹកប្រាក់១.៥០០ដុល្លារ ក្រុមហ៊ុនបានប្រកាសជាផ្លូវការថា ចាត់ទុកជាមោឃៈដោយសារតែមិនអាចទំនាក់ទំនងបាន។
-
ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតដ៏អាក្រក់បំផុតនៅប៉ាគីស្ថាន ធ្វើឲ្យចំនួនមនុស្សស្លាប់កើនឡើងជិត១៣០នាក់ និងរបួសជាង១៥០នាក់
ប៉ាគីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានរាយការណ៍ថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតដ៏អាក្រក់បំផុតប្រចាំឆ្នំានេះ ដែលកើតឡើងនៅក្នុងទីក្រុង ម៉ាស់ស្ទង់ ខេត្ត បាឡូឈីស្តង់ ភាគនិរតីប្រទេសនោះ គិតត្រឹមរសៀលថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ បានបន្តកើនឡើងដល់១២៨នាក់ហើយ ខណៈមនុស្សច្រើនជាង១៥០នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ និងស្រាល។
-
អត្រាការប្រាក់ក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ នឹងជួយលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រកាន់តែប្រសើរ
នៅឆមាសទី១ ឆ្នាំ២០១៨នេះ ធនាគារជាតិនៃកម្ពុជា បានបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តរបស់ខ្លួន គ្រឹះស្ថានឥណទានជនបទប្រមាណ៥០ដែលមិនអាចគោរពតាមច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមានរបស់ធនាគារជាតិនៃកម្ពុជា ត្រូវបានបិទ ដែលក្នុងនោះមានគ្រឹះស្ថានមួយចំនួនបានបញ្ឈប់ដំណើរការដោយខ្លួនឯង និងគ្រឹះស្ថានផ្សេងទៀតត្រូវបានបញ្ឈប់ដោយធនាគារជាតិនៃកម្ពុជា។ លើសពីនេះ អត្រាការប្រាក់ក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីប្រមាណ៣៤% ចំពោះឥណទានជាប្រាក់រៀល និង២៩% ជាប្រាក់ដុល្លារអាម៉េរិកនៅឆ្នាំ២០១៦ មកត្រឹម ១៧,៨៥% និង១៧,១៥% រៀងគ្នា។