Category: ព័ត៌មាន

  • តំណាងរាស្ដ្រមណ្ឌលកំពង់ចាម៖ ស្រលាញ់ចង់បានសន្តិភាព និងការអភិវឌ្ឍ សូមចូលរួមទៅបោះឆ្នោតឲ្យគ្រប់ៗគ្នា និងបន្ដគាំទ្រសម្ដេចតេជោ

    កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ៥០០នាក់ថា បើយើងចង់បានសិទ្ធិសេរីភាពពេញលេញ និងការអភិវឌ្ឍលើគ្របវិស័យ សូមប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។ ការថ្លែងបែបនេះរបស់ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុង ពិធីឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដែលមានការចូលរួមពីប្រជាពលរដ្ឋមកពីភូមិក្ងោក ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម សរុបប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ។ ទន្ទឹមនឹងនោះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានបញ្ជាក់ថា «មានគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាវីរជនដ៏ឆ្នើមរបស់កម្ពុជា…

  • ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បន្តចុះណែនាំរបៀបគូសសន្លឹកឆ្នោតដល់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកស្វាយជ្រុំ

    ស្វាយរៀង៖ លោកជំទាវកត្តិសង្គហបណ្ឌិតឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បេក្ខជនតំណាងរាស្រ្តមណ្ឌលស្វាយរៀង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ បានចុះណែនាំ និងបង្រៀនអំពីរបៀបគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំគ្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដើម្បីត្រៀមសម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ នៅក្នុងឱកាសនោះ សមាជិក សមាជិកាទាំងអស់របស់ CPP បានប្តេជ្ញាបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ហើយបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិក្រោយៗ ជាបន្តបន្ទាប់ទៀត ដើម្បីទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។ លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងលើកឡើងអំពីប្រសាសន៍របស់សម្តេចតេជោ ដែលបានថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា…

  • ខណ្ឌជ្រោយចង្វា ទូងស្គរអបអរសាទរខួប១០ឆ្នាំនៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំនៃការដាក់តំបន់ប្រាសាទព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងខណ្ឌ ទូងស្គរបន្ទរសំឡេងដើម្បីអបអរសាទរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ នៃការដាក់តំបន់ប្រាសាទព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៧ កក្កដា ២០០៨ និងតំបន់ប្រាសាទព្រៃគុក ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៨ កក្កដា ២០១៧។ រាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃទី១៥ កក្កដា ដើម្បីប្រារព្ធអបអរសាទរសាទរ នៃការដាក់បញ្ចូល ជាសម្បត្តិបេតិភ័ណ្ឌពិភពលោកទាំងពីរនេះ ដែលបានធ្វើឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនប្រារព្ធរួមគ្នា ដើម្បីជាមោទនភាពខ្មែរតែម្តង។ នៅថ្ងៃនេះ អាជ្ញាធរមូលដ្ឋានគ្រប់កន្លែង ក៏បានរៀបចំពិធីទូងស្គរនេះ ដើម្បីអបអរសាទរ ចំពោះខួបនៃការដាក់បញ្ចូលតំបន់ប្រាសាទទាំងពីរ ជាសម្បត្តិបេតិភណ្ឌពិភពលោកផងដែរ៕

  • ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង អំពាវនាវឱ្យពលរដ្ឋខ្មែរនៅក្នុងប្រទេស ចូលរួមបោះឆ្នោតកុំបីខានា

    កូរ៉េខាងត្បូង៖ សមាសភាពថ្មីរបស់ CPP នៅតំបន់នេះទាំងអស់ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់គ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។ គណបក្សប្រជាកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉ (ប្រទេសកូរ៉េខាងត្បូង) នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាស​បង្កើត​ និងតែងតាំង​ សមាសភាព​គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ​ប្រចាំតំបន់ផារ៉ាន ប្រទេសកូរ៉េខាងត្បូង។ ក្នុងឱកាសនោះ CPP ក៏ទទួលស្គាល់ពលរដ្ឋខ្មែរជាង៦០នាក់ រស់នៅតំបន់ផារ៉ាន ដែលចូលរួមជីវភាពនយោបាយ ជាមួយខ្លួនផងដែរ។ ពិធីនេះ បានធ្វើឡើងក្រោមវត្តមាន លោក ឡង់ ឌីម៉ង់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង និងឯកអគ្គរាជទូតកកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង។ ពិធីនេះធ្វើឡើងចំឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា៕

  • អគ្គនាយករង ប៊ែលធី គ្រុប ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា

    ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី លី សុវណ្ណ អគ្គនាយករង ប៊ែលធី គ្រុប ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា។ ព្រះរាជក្រឹត្យត្រាស់បង្គាប់នេះ ធ្វើឡើងនៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៨ ដោយយោងតាមសេចក្តីក្រាបបង្គំទួលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ បុគ្គលិក នៃប៊ែលធីគ្រុបទាំងអស់ ក៏បាន ផ្ញើសារជូនពរជាបន្តបន្ទាប់ ខ្លះក៏ផុសតាម Facebook ដើម្បីជូនពរជាដើម គឺជូនពរដល់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបតែសេចក្តីសុខ សុមង្គល សុខភាពល្អ និងរកស៊ីមានបាន ព្រមទាំងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕

  • ទីក្រុង Helsinki ប្រទេសហ្វាំងឡង់ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូល ត្រាំ-ពូទីន ជាផ្លូវការលើកដំបូង!

      ហែលស៊ីនគី៖ ទីក្រុងហែលស៊ីនគី ត្រូវបានគ្រប់គ្នាទទួល​ស្គាល់ថា ជាចំណុចដ៏មមាញឹកមួយ​នៃចរន្ត​លំហូរ​សេដ្ឋកិច្ចរបស់​តំបន់អឺរ៉ុប ខណៈគ្រាន់តែកំពុងផែ​អន្តរជាតិនៅទីនេះ ក៏ស្ទើរតែធ្វើ​ឲ្យ​ទីក្រុង​ទាំងមូលរកពេល​សម្រាកស្ទើរគ្មាន​ទៅហើយ។ ការជ្រើសរើស​យកទីក្រុងចំណាស់ នៃទ្វីបអឺរ៉ុប​មួយ​នេះ ធ្វើជាទីស្វាគមន៍​ជំនួបកំពូល ត្រាំ-ពូទីន គឺមិនមែនជារឿង​ចៃដន្យ​ឡើយ ដោយថ្នាក់ដឹកនាំ​ពិធីការ​នៃប្រទេសទាំងពីរ បានគិតគូរអំពី​ភាពងាយស្រួល នៃមេដឹកនាំ​ទាំងពីរ​ ព្រោះតំបន់នេះ​ស្ថិតនៅមិនឆ្ងាយ​ប៉ុន្មានពីទីក្រុងម៉ូស្គូ​ប្រទេសរុស្ស៊ី និងស្ថិតនៅក្នុង​ទ្វីបអឺរ៉ុប ដែលចំពេល​លោក ត្រាំ ទើបបញ្ចប់ការចូលរួម​កិច្ចប្រជុំកំពូល​អង្គការ NATO។ ទីក្រុងហែលស៊ីនគី​ដែលជារដ្ឋធានី​នៃប្រទេសហ្វាំងឡង់ គឺ​កំពុងតែរៀបចំ​សណ្តាប់ធ្នាប់ និងសន្តិសុខ​ខ្ពស់បំផុត ដើម្បីត្រៀមទទួល​មេដឹកនាំមហាអំណាច​យោធា​កំពូលៗទាំងពីរ​នៅលើ​ពិភពលោក គឺប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលនឹងមកជួបគ្នា​ជាលើកដំបូងនៅទីនេះ នាសប្តាហ៍ក្រោយ។ នេះបើតាម​​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១៨។     បន្ថែមពីនេះទៀត បើយើងរំលឹកអំពីប្រវត្តិសាស្ត្រ​បន្តិច គឺកាលពីជំនួបនៃ​អតីតប្រធានាធិបតី​អាមេរិក លោក ចច ប៊ូស (George Bush)…

  • អតីតយុទ្ធជនដែលគ្មានផ្ទះសម្បែងនៅខេត្តកំពង់ចាម ទទួលបានការយកចិត្តទុកដាក់ និងមើលថែពីសមាគមអតីតយុទ្ធជនកម្ពុជា

    កំពង់ចាម៖  អតីតយុទ្ធជននេះមាន ឈ្មោះ កុយ ហ៊ីម ​អាយុ៥៩ឆ្នាំ ស្នាក់នៅជាយរបងទន្លេអ៊ុ ស្ថិតក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយស្ម័គ្រចិត្តទៅរស់ដីសម្បទានសង្គមកិច្ច នៅខេត្តក្រចេះ នាពេលខាងមុខ ត្រូវបានឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ចាត់ឲ្យក្រុមការងារពិនិត្យអំពីស្ថានភាព​ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅពីការចុះពិនិត្យស្ថានភាពហើយនោះ ក្រុមការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ដែលក្រោមការណែនាំពី ឧត្ដមសេនីយ៍ទោ ឯម​ កុសល ក៏បានយកអំណោយជាគ្រឿងឧបភោគ បរិភោគ​ប្រគល់ជូន និងចាត់កម្លាំងជួយរៀបចំទីតាំងស្នាក់នៅបណ្តោះអាសន្ន​ ដែលលេចធ្លុះធ្លាយឲ្យបានសមរម្យ ដើម្បីការពារលេចទឹកក្នុងដូវភ្លៀងនេះ។ អតីតយុទ្ធជន​ចូលនិវត្តន៍ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានជីវភាពក្រលំបាកមានជំងឺប្រចាំកាយ និងគ្មានផ្ទះសម្បែងដីធ្លី សម្រាប់ស្នាក់អាស្រ័យ ដោយបច្ចុប្បន្នមានតែកូនខ្ទមលេចធ្លុះធ្លាយស្នាក់នៅបណ្ដោះអាសន្ននោះ ត្រូវបានទទួលការយកចិត្តទុកដាក់ និងមើលថែ ឧបត្ថម្ភពីសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម។ អំណោយដែលត្រូវបានយកទៅប្រគល់ជូនក្នុងឱកាសនោះ រួមមាន​ អង្ករ១បេ​ ២៥គីឡូក្រាម, ត្រីខកំប៉ុង​២យួរ, ទឹកត្រីទឹកស៊ីអ៊ីវ ៦ដប (គ្រឿងទេសដាំស្លមួយឈុត), មី​២​កេស,…

  • ពលរដ្ឋ ខេត្តកំពង់ចាម ទូងស្គរអបអរសាទរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំនៃការដាក់តំបន់ប្រាសាទព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក

    កំពង់ចាម៖នេះដោយសារប្រទេសជាតិមានសុខសន្តិភាព​ សុវត្ថិភាព​ មានការរីកចម្រើន​ ដែលបានសម្តេចតេជោ​ ហ៊ុន​ សែន​ បានលះបង់ឥតនឿយណាយ ឥតឈប់ឈរដើម្បីដឹកនាំប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសមួយប្រកបដោយភាពសុខសាន្ត​ ស្ថេរភាពនយោបាយ​ គ្មានសង្គ្រាម​ និងការការរីកចម្រើន​ ដែលបានទទួលបានស្គាល់ពីអន្តរជាតិ​ ហើយភ្ញៀវអន្តរជាតិ ក៏ចង់ស្គាល់នូវសម្បត្តិវប្បធម៌ជាតិរបស់កម្ពុជា ដោយទាញភ្ញៀវអន្តរជាតិ មកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍វប្បធម៌ និងបានបង្កើននូវកំណើនសេដ្ឋកិច្ចបានមួយកម្រិតទៀតផង។ ឯកឧត្តម គួច​ ចំរើន បានលើកឡើងថា ​កម្ពុជាពិតជាមានមោទកភាពណាស់ ដែលអន្តរជាតិ បានទទួលស្គាល់នូវស្នាដៃ សម្បត្តិបេតិភណ្ឌពិភពលោក មានប្រាសាទព្រះវិហារ​ ប្រាសាទសំបូរព្រៃគុក​ ភ្លេងប្រពៃណី​ របាំប្រពៃណី​ជាច្រើនទៀត​ ដែលបានធ្វើឱ្យពិភពលោកស្គាល់ថាកម្ពុជា មានរបស់របរដ៏អសា្ចរ្យដែលមិនអាចកាត់ថ្លៃបាន ហើយត្រូវបានរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ថែរក្សាអភិរក្ស និងបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌ ជារបស់មនុស្សជាតិទូទៅ ទូទាំងពិភពលោក គឺមានការចូលរួមពីអង្គការអន្តរជាតិជាច្រើន​ ដើម្បីឱ្យបានដឹងថាស្នាដៃបុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។  ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ…

  • ឃាត់ខ្លួន២នាក់ទៀត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅខណ្ឌជ្រោយចង្វា

    ភ្នំពេញ៖ វរសេនីយ៍ទោ ចាន់ ស្លី អធិការរងខណ្ឌទទួលផែនអន្តរាគមន៍ខណ្ឌជ្រោយចង្វារ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះថា ក្នុងចំណោមជនសង្ស័យ២នាក់នោះ មានម្នាក់ប្រកបមុខរបរជាកសិករ និងម្នាក់ទៀតជាអ្នកបើកត្រាក់ទ័រ។ ពួកគេបានទៅនាំគ្រឿងញៀនពីភ្នំពេញទៅចែកចាយតាមបណ្ដាខេត្ត ក៏ត្រូវកម្លាំងនគរបាលផ្នែកអន្តរាគមន៍ ខណ្ឌជ្រោយចង្វារ បង្ក្រាបបាន និងដកហូតម៉ូតូ១គ្រឿង រួមជាមួយថ្នាំញៀន១កញ្ចប់ធំ មានតម្លៃ៣០ម៉ឺនរៀល នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ។កម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនសង្ស័យ២នាក់​ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចស្ពានប៉េឡេ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតបានថ្នាំញៀនមួយចំនួន ជាវត្ថុតាង។ លោកបានបន្តថា បន្ទាប់ពីឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា គ្រឿងញៀន១កញ្ចប់ធំ មានតម្លៃ៣០ម៉ឺនរៀល គឺឈរចាំទិញនៅក្បែរគល់ស្ពានប៉ាឡេ ដែលនាំយកមកពីខណ្ឌឫស្សីកែវ ដើម្បីយកទៅលក់បន្តនៅតាមបណ្ដាខេត្ត។  លោកវរសេនីយ៍ទោបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សួង ឌុន អាយុ២៤ឆ្នាំ មុខរបរកសិករ និងម្នាក់ទៀតឈ្មោះ ថា ថៃ អាយុ២៨ឆ្នាំ មុខរបរតៃកុងឡានត្រាក់ទ័រ។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិអំពិល…

  • រាជធានីភ្នំពេញទូងស្គរបន្ទរសំឡេង ដើម្បីអបអរសាទរខួប១០ឆ្នាំនៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ តំបន់ប្រាសាទព្រៃគុក ដែលបានចូលជាសម្បត្តិ បេតិកភ័ណ្ឌពិភពលោក

    ភ្នំពេញ ៖ ឯឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯឧ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីនៃសាលារាជធានីភ្នំពេញទាំងអស់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានទូងស្គរបន្ទរសំឡេងដើម្បីអបអរសាទរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ តំបន់ប្រាសាទព្រៃគុក ដែលបានចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ។ គួររំលឹកផងដែរថា ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៧ កក្កដា ២០០៨ និងតំបន់ប្រាសាទព្រៃគុក ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៨ កក្កដា ២០១៧។ រាជរដ្ឋាភិបាលបានសម្រេច យកថ្ងៃទី១៥ កក្កដា ប្រារព្ធអបអរសាទរសាទរ នៃការដាក់បញ្ចូល ជាសម្បត្តិបេតិភ័ណ្ឌពិភពលោកទាំងពីរនេះ ដែលបានធ្វើឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនប្រារព្ធរួមគ្នា ដើម្បីជាមោទនភាពខ្មែរតែម្តង ៕