Category: ព័ត៌មាន

  • មាន់គកបារាំង លើកពាន World Cup ជាលើកទី២ ក្រោយបំបាក់ក្រូអាស៊ី ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ

    មាន់គកបារាំង លើកពាន World Cup ជាលើកទី២ ក្រោយបំបាក់ក្រូអាត ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ

  • ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ជាមួយមន្រ្តីក្រោមឲវាទ សមាជិកសមាជីការបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

    ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ជាមួយមន្រ្តីក្រោមឲវាទ សមាជិកសមាជីការបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

    ព្រៃវែង៖ ក្នុងថ្ងៃបើកឆាកជាលើកទី២នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ របស់បក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ដែលបានធ្វើការជួបជុំគ្នាតាមបណ្ដាស្រុកក្រុងទាំង៦ សកម្មជនគណបក្សប្រជាកម្ពុជា និង ប្រជាពលរដ្ឋប្រមាណ១៥០០០នាក់ បានរៀបចំ ក្បូនដង្ហែឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦. នាព្រឹកថ្ងៃទី១៤កក្កដា ចុងសប្តាហ៍កន្លងទៅក្រោមការដឹកនាំ ដល់ខ្ពងខ្ពស់ របស់សម្ដេច ក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំសមាជិកសមាជីការជាច្រើននាក់ទៀត។ បើតាមការអោយដឹងពីក្រុមការងារដែលរៀបចំកម្មវិធីខាងលើនេះបានអោយដឹងថា ក្បូនដង្ហែឃោសនាបោះឆ្នោតជាលើកទី២ នេះចាប់ផ្តើមចេញដំណើរពីស្រុកកំចាយមារម៉ោង ៨ ព្រឹក ទៅតាមស្រុកក្រុងទាំង៦ រួមមាន ស្រុក កំចាមារ.ស្រុកសុីធរកណ្ដាល .ស្រុកស្វាយអន្ទរ.ស្រុកពោរៀង. ស្រុកពៀមរ .ក្រុងព្រៃវែង .និងឃុំចំនួន៣០ឃុំផ្សេងទៀតជុំវិញខេត្តព្រៃវែងតែម្ដង មានការចូលរួមពីប្រជាពលរដ្ឋប្រមាណ១៥០០០នាក់ ប្រើប្រាស់រថយន្ត ជាង៥០គ្រឿងម៉ូតូ ២០០គ្រឿង។

  • ឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំសមាជិក សមាជិកគណបក្សប្រជាជនជាង៧,០០០នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ នៅខេត្តត្បូងឃ្មុំ

    (ត្បូងឃ្មុំ)៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង៧,០០០នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ នៅខេត្តត្បូងឃ្មុំ។

  • នគរបាលខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យប្រុសស្រី៩នាក់ ដែលជាមុខសញ្ញាលួចឆក់ប្លន់

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១ ៨ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបង្ហាញមុខជនសង្ស័យ៩នាក់មុននៅបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។ គួររំលឹកថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេច ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ទៀតដែលពាក់ព័ន្ធករណី លួចប្លន់ និងកាច់កម៉ូតូ យ៉ាងសកម្មប្រចាំរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្នុងបុរីពិភពថ្មី (ចំការដូង)ភូមិសំពួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ-ទី០១ឈ្មោះ ផល សារ៉ាត់  ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងចាក់សាក់ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(លួចកាច់កម៉ូតូ) ,-ទី០២ឈ្មោះ ឆាយ សុវណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(លួចកាច់កម៉ូតូនិងឆក់)-ទី០៣ ឈ្មោះ ឡេង បារាំង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ…

  • ក្រសួងធនធានទឹក ជូនដំណឹងស្តីពី ជំនន់ហូរកាត់ផ្លូវ ដែលនាំឲ្យអាជ្ញាធរផ្អាកចរាចរបណ្តោះអាសន្ន

    អាជ្ញាធរបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែជំនន់ហូរកាត់ផ្លូវ ត្រង់ចំណុចស្ពានសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នេះបើតាម សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នេះ៕  

  • បារាំង ប៉ះក្រូអាស៊ី ម៉ោង១០យប់នេះដណ្តើមពាន World Cup ជាមួយនឹងទឹកប្រាក់ ៣៨លានដុល្លារ

    (ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង ប៉ះក្រុមជម្រើសជាតិក្រូអាស៊ី នាម៉ោង ១០យប់នេះវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ FIFA World Cup 2018 ជាមួយនឹងរង្វាន់ជាទឹកប្រាក់ចំនួន ៣៨លានដុល្លារសហរដ្ឋអាម៉េរិក ជាមួយមេដាយមាស ៤៥គ្រឿងផងដែរសម្រាប់ក្រុមឈ្នះ និងទទួលបាន ២៨លានដុល្លារចំពោះក្រុមចាញ់ និងមេដាយប្រាក់ ៤៥គ្រឿងដូចគ្នា។ ជំនួបរវាងក្រុមខ្លាំងនៅទ្វីបអឺរ៉ុបដូចគ្នា នឹងត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋាន Luzhniki Stadium ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់បានប្រមាណ ៨១០០០នាក់ ស្ថិតក្នុងទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី ជាទីដែលបើក និងបិទ ព្រឹត្តិការណ៍មានរយៈពេល ៤ឆ្នាំម្តង FIFA World Cup 2018 លើកទី២១ និងជាការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះលើកទី១សម្រាប់រុស្ស៊ីផងដែរ។ ទាំងបារាំង និងក្រូអាត សុទ្ធតែជាក្រុមលេខ១ ចេញពីវគ្គជម្រុះសន្សំពិន្ទុដូចគ្នា (Group Stage) គ្រាដែលក្រុមមានរហស្សនាម «មាន់គកបារាំង» លេង៣ប្រកួតសន្សំពិន្ទុក្នុងពូល C ឈ្នះអូស្រា្តលី ២-១ ឈ្នះប៉េរូ ១-០ និងស្មើ ០-០ ពេលប៉ះដាណឺម៉ាក មុនមកទម្លាក់អាហ្សង់ទីន…

  • មនុស្ស១៥នាក់ ស្លាប់ និង ៤៥នាក់ ផ្សេងទៀត របួស ក្នុងគ្រោះបំណាក់យ៉ាងអាក្រក់ នៅមីយ៉ាន់ម៉ា

    រ៉ង់ហ្គូន៖ ដី​ដ៏ធំមួយបាក់សង្គ្រប់មកភ្លាមៗបណ្តាលឲ្យមនុស្ស១៥នាក់ ស្លាប់ និង ៤៥នាក់ ផ្សេងទៀត របួស នៅ​តំបន់ជីកយករ៉ែ Hpakant នៃរដ្ឋកាជីន ភាគខាងជើង​ប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការ​ចេញផ្សាយដោយ ស៊ីនហួរ នារសៀល​ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨។ គ្រោះថ្នាក់ខាង​លើ​នេះ បានកើតចេញពីការ​បាក់ដីនៅជុំវិញ​រណ្តៅរ៉ែ ដែលត្រូវបាន​ជីកដោយ​ក្រុមហ៊ុន Mahar Asa Pahtama មកគ្របសង្កត់​លើកម្មករ និងអ្នកជីកដី​ដែលកំពុង​បំពេញការងារនៅទីនោះ​តែម្តង។ គួរបញ្ជាក់ថា អាជ្ញាធរមីយ៉ាន់ម៉ាកំពុងស្វែងរក​មនុស្សបាត់ខ្លួន​​បន្ថែមទៀត ចាប់តាំងពីហេតុការណ៍​បានកើតឡើង​កាលពីល្ងាច​ថ្ងៃសៅរ៍ រហូត​មកដល់ថ្ងៃអាទិត្យ​នេះ៕

  • តើការរំឭកខួប១ឆ្នាំ និង១០ឆ្នាំនៃការបញ្ជូលប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិ បានបង្ហាញអំពីប្រពៃណីដឹងគុណបុព្វបុរសខ្លួនដ៏រុងរឿងយ៉ាងណា?

      ភ្នំពេញ៖ អ្នកជំនាញអារ្យធម៌ខ្មែរលោក រ័ត្ន សណ្ដាប់ បានថ្លែងថា ចំពោះការដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំ សម្ដេចតេជោ ហ៊ុន សែន បានរៀបចំពិធីរំឭកខួប១ឆ្នាំ និង១០ឆ្នាំនៃការបញ្ចូលប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិដូចយើងឃើញនេះ គឺពិតជាបានបង្ហាញអំពីប្រពៃណីដឹងគុណបុព្វបុរសខ្លួនដ៏រុងរឿង ដែលមានតំាងពីសម័យព្រេងនាយ ពិសេសសម័យចក្រភពអង្គរនៃយើង។ បានន័យថា ចំពោះការរំឭកខួបនេះ «ជាការដឹងគុណដល់បុព្វការីជនគ្រប់ៗជំនាន់ដែលបានកសាង និងការពារប្រាសាទដ៏ល្អផូរផង់តំាងពីដើមរៀងមក រហូតដល់បច្ចុប្បន្ន»យើងនេះឯង។   បើដូចនេះ ចំពោះបុគ្គលណាដែលប្រឆាំង ឬពុំបានចូលរួមអបអរសារទរដល់ពិធីនេះ គឺប្រៀបបាននឹងការបដិសេធនូវកេរ្ដិ៍ដំណែលបុព្វបុរសខ្លួនយ៉ាងដូច្នោះដែរ។ ដោយក្នុងនោះ បើយើងនិយាយអំពីបុព្វការីជនក្នុងសម័យទំនើបយើងនេះ ដែលមានគុណបំណាច់ ក្នុងបុព្វហេតុថែរក្សាការពារប្រាសាទព្រះវិហារពីការឈ្លានពានបរទេស មានពីររជ្ជកាលសំខាន់ៗគឺទីមួយ៖ ព្រះរាជាណាចក្រកម្ពុជាទី១ ស្ថិតក្រោមព្រះរាជកិច្ចដឹកនំាអង្គសម្ដេចឪ ព្រះបរមកោដ្ឋនៃយើង គឺការឈ្នះក្ដីតុលាការទីក្រុងទ្បាអេឆ្នាំ១៩៦២ និងទីពីរ៖ ព្រះរាជាណាចក្រកម្ពុជាទី២ ស្ថិតក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន គឺការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិ ដូចយើងបាន និងកំពុងអបអរសាទរនេះឯង។   លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នុងន័យនេះដែរ បើនិយាយអំពីគុណតម្លៃក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិនេះទៀតសោត គឺយើងទំាងអស់គ្នាចំាមិនភ្លេចទេ…

  • សម្តេច ហេង សំរិន អំពាវនាវឱ្យពលរដ្ឋ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា​

    (ត្បូងឃ្មុំ)៖ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីបក្សតាមបណ្តាឃុំនានា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំពេលដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ បណ្តាគណបក្សនយោបាយ មានរយៈពេល៩ថ្ងៃ។ ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវដល់ពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃ អាទិត្យទី២៩ ខែកក្កដា ខាងមុខនេះ។ សម្តេចហេង សំរិន មានប្រសាសន៍ថា ក្នុងរយៈពេល៩ថ្ងៃ នៃយុទ្ធនាការនេះ ជាទូទៅយើងសង្កេតឃើញថា បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ និងគ្មានបញ្ហាអ្វីទាំងអស់ ដោយបណ្តាគណបក្សនយោបាយ ជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំបានយល់ និងគោរពតាមគោលការណ៍ណែនាំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. យ៉ាងត្រឹមត្រូវ។ សម្តេចបានគូសបញ្ជាក់ថា តាមការកំណត់របស់ គ.ជ.ប. យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ មានរយៈពេល២១ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដោយនៅថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការនេះ គណបក្សប្រជាជនកម្ពុជា…

  • សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រារព្ធពិធីអបអរសាទរខួប ១០ឆ្នាំ និង ១ឆ្នាំ នៃការដាកបញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ១០ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) នៃការដាក់បញ្ចូលប្រសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងខួប ១ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ ។សូមបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និង ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ គឺជាការរំលឹក និងជាការដឹងគុណដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកស្នាដៃដ៏មហស្ចារ្យសម្រាប់ជាតិខ្មែរ។ មួយវិញទៀតជាការបង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំ និងកុលបុត្រ កុលធីតាខ្មែរនាសម័យបច្ចុប្បន្នមិនបានព្រងើយកន្តើយចំពោះស្នាដៃបុព្វបុរសខ្មែរនោះឡើយ ហើយបន្តប្រឹងប្រែងពង្រីកភាពល្បាញល្បីនៃស្នាដៃបុព្វបុរសខ្មែរទៅកាន់ពិភពលោកឲ្យកាន់តែខ្ទរខ្ទារថែមទៀត។ទម្រាំនឹងបានដាក់បញ្ចូលប្រាសាទទាំងពីរនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានប្រឹងប្រែងរៀបចំរៀបចំឯកសារ រួមនិងបែបបទជាច្រើនទៀតបំពេញតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។ ជាពិសេស បានបេសកជនពិសេសដូចជាសម្តេចវិបុលបញ្ញា សុខ អាន និងលោកស្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌…