Category: ព័ត៌មាន

  • ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន៖ ប្រជាពលរដ្ឋជាអ្នកសម្រេចជោគវាសនាប្រទេសជាតិដោយផ្ទាល់

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ថ្លែងថា ប្រជាពលរដ្ឋគឺជាកម្លាំងចលករយ៉ាងសំខាន់ ជាអ្នកសម្រេចលើជោគវាសនារបស់ប្រទេសជាតិ ក្នុងនោះប្រសិនប្រជាពលរដ្ឋសម្រេចចិត្តខុស ប្រទេសជាតិនឹងអាចដើរថយក្រោយ ប្រជាពលរដ្ឋអាចជួបនឹងបញ្ហាវិនាសកម្ម និងគ្រោះមហន្តរាយដែលយើងធ្លាប់ឆ្លងកាត់យ៉ាងលំបាកលំបិននាពេលអតីតកាលកន្លងមក។

  • លោក ដូណាល់ ត្រាំ ហៅ រុស្ស៊ី សហភាពអឺរ៉ុប និងចិនថា ជាសត្រូវ និងជាដៃគូប្រជែង

    សហរដ្ឋអាម៉េរិក៖ យោងតាមប្រភពរបស់សារព័ត៌មាន Channel News Asia បាន ឲ្យដឹងថា មុនពេលធ្វើដំណើរទៅកាន់ទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ ដើម្បីចូលរួមក្នុងជំនួបកំពូលមួយទល់នឹងមួយ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងថ្ងៃចន្ទ សប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានហៅចិន រុស្ស៊ី និងសហភាពអឺរ៉ុបថា ជាសត្រូវ។

  • ឯកឧត្តម ផែង សុវិជ្ជានោ ដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតនៅឃុំកំពង់ហៅ និងឃុំស្វាយរំពារស្រុកកំពង់លែង

    ខេត្តកំពង់ឆ្នាំង៖  យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមតាំងតំណាងរាស្រ្តនិតិកាលទី៦ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តមផែង សុវិជ្ជានោ ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់លែងដោយមានការចូលរួមពីឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់កណ្តាលខេត្ត ស្រុក​បានដឹកនាំសមាជិកសមាជិកាតំណាងគ្រួសារគណបក្សបក្សប្រជាជនកម្ពុជាជាង១៧១នាក់ដង្ហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឃុំកំពង់ហៅនិងឃុំស្វាយរំពារស្រុកកំពង់លែង។

  • ថ្នាក់ដឹកនំាក្រុមហ៊ុនសាមសុង បើកបង្ហាញវត្តមានទូរទស្សន៍ QLED 2018 នៅលើទីផ្សារកម្ពុជា ក្នុងកម្មវិធីជួបជុំអាជីវករ សាមសុង នៅទូទាំងប្រទេស

    ភ្នំពេញ៖  គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង បានរៀបចំពិធីជួបជុំដ៏ពិសេសមួយ សម្រាប់អាជីវករលក់ដុំ លក់រាយបរិក្ខារអេឡិកត្រូនិចសាមសុងទូទាំងប្រទេស និងអ្នកសារព័ត៌មានជាច្រើននាក់នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ។ នេះជាកម្មវិធីជួបជុំដ៏ធំមួយ ក្នុងចំណោមកម្មវិធីជាច្រើនរបស់សាមសុង និងដៃគូចែកចាយរបស់ខ្លួន ដែលបានបង្កើតឡើងសម្រាប់លើកទឹកចិត្ត ក៏ដូចជាការថ្លែងអំណរគុណដល់អាជីវករលក់រាយទាំងអស់ ដែលបានគាំទ្រផលិតផលសាមសុងក្នុងមួយឆមាសដើមឆ្នាំ២០១៨ ក៏ដូចជាបណ្តាឆ្នាំកន្លងមក ។

  • ប្រមុខការទួតសហរដ្ឋអាម៉េរិកអះអាងថា កូរ៉េខាងជើង-សហរដ្ឋអាម៉េរិកឈាន ដល់កិច្ចព្រមព្រៀងស្វែងរកអដ្ឋិធាតុកងទ័ពអាម៉េរិកឡើងវិញ

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានបញ្ជាក់់ជាថ្មីថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនឈានដល់កិច្ចព្រមព្រៀងស្ដីពីការចាប់ផ្ដើមឡើងវិញ នូវការស្វែងរកអដ្ឋិធាតុកងទ័ពអាម៉េរិករាប់ពាន់នាក់ ដែលបានស្លាប់នៅក្នុងសង្រ្គាមកូរ៉េឆ្នំាំ១៩៥០-១៩៥៣ ។

  • ក្បួនបោកប្រាស់នៅលើគោករបស់មេឧទ្ទាមក្រៅច្បាប់

    ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គង់នៅជាអព្យាក្រឹត្យខាងនយោបាយ។ គ្រប់គណបក្សនយោបាយ សុទ្ធតែស្ថិតនៅក្រោមម្លប់របស់ព្រះករុណា ព្រះមហាក្សត្រ។ដូច្នេះ ដោយព្រះអង្គទ្រង់គង់ជាអព្យាក្រឹត្យខាងនយោបាយ ទើបព្រះអង្គទ្រង់មិនយាងទៅបោះឆ្នោតសម្តែងឆន្ទៈក្នុងការបោះឆ្នោតដូចប្រជាជនជាប្រជារាស្ត្ររបស់ព្រះអង្គឡើយ។ ឆ្លៀតឱកាសដែលព្រះអង្គ ទ្រង់មិនយាងទៅបោះឆ្នោតយ៉ាងនេះហើយ ទើបមេឧទ្ទាមក្រៅច្បាប់ទណ្ឌិត សម រង្ស៊ី បានប្រើល្បិចកលបោកប្រាស់ប្រជាជនកម្ពុជា ឲ្យយកគំរូតាមព្រះមហាក្សត្រ កុំឲ្យទៅបោះឆ្នោតដូចព្រះមហាក្សត្រ ។ ល្បិចកលចុងក្រោយរបស់មេឧទ្ទាមក្រៅច្បាប់ទណ្ឌិតសម រង្ស៊ី នេះសរបញ្ជាក់ថាពួកនេះកំពុងអស់ក្បាច់លោតហើយ ក្នុងខណៈដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ឆាប់ៗនេះ។ ការយកព្រះនាមរបស់ព្រះមហាក្សត្រមកធ្វើឧបាយកលបោកប្រាស់ប្រជាជនមិនឲ្យទៅបោះឆ្នោត គឺជាការប្រមាថយ៉ាងជាក់ស្តែងចំពោះ អង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រកម្ពុជារបស់ព្រះអង្គទូទាំងប្រទេស  ។ ដោយៈសុខ ឥសាន

  • ពិធីសម្ពោធផ្លូវបេតុង ផ្លូវកៅស៊ូ DBST នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល

    ផ្លូវបេតុង ចំនួន៦ខ្សែ និងផ្លូវកៅស៊ូ DBSTចំនួន ២ខ្សែ ដែលបានត្រូវកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត ដែលបង្ហាញអំពីការរីកចម្រើននៃប្រទេសជាតិប្រកបដោយសុខសន្តិភាព និងបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅមូលដ្ឋានជូនដល់បងប្អូនប្រជាពលរដ្ឋ។ ការកសាងផ្លូវនេះគឺមានសារៈសំខាន់ខ្លាំងណាស់ខាងផ្នែកសេដ្ឋកិចច្ច កាលណាយើងមានផ្លូវ កសិករ រឺអាជីវករ អាចដឹកទំនិញបានងាយស្រួល សម្រួលចរាចរ កាត់បន្ថយថ្លៃធ្វើដំណើរផង។ ទាំងនេះជាការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវនេះជាផ្លូវការ ដែលមានប្រជាពលរដ្ឋចូលរួមជាង ២០០០នាក់ នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨។

  • គ្រោះថ្នាក់ចរាចរពីរលើកនៅស្រុកក្រគរ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់

    ខេត្តពោធិ៍សាត់៖ បុរសចំនួនពីរនាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរពីរដំណាលគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥ នៃទឹកដីស្រុកក្រគរ ។

  • រថយន្ដធុនធំបើកបុកបុរសម្នាក់ បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ លើកំណាត់ផ្លូវជាតិលេខ១

     ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលកំពុងដើរឆ្លងផ្លូវ ត្រូវរថយន្ដកុងទីន័រមួយគ្រឿងមិនស្គាល់ស្លាកលេខបើកបុក ហើយបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល។

  • ស្រូវវស្សារបស់ប្រជាពលរដ្ឋចំនួនពីរឃុំ នៃខេត្តបន្ទាយមានជ័យ ប្រឈមនឹងការខ្វះទឹក

    បន្ទាយមានជ័យ ៖ ប្រជាកសិករបានឲ្យដឹងថា  ស្រូវវស្សានៅកន្លែងខ្លះខ្វះទឹកពីជាង២ខែហើយ ស្រូវមួយចំនួនក៏បានឆ្លងពីប៉ះពាល់ស្រែខ្លះ។ ឯមន្ត្រីជំនាញ និងអាជ្ញាធរថាគ្រោះរាំងស្ងួតប៉ះពាល់នៅតាមចំណុចវាលស្រែក្នុងភូមិខ្លះនៃស្រុកក្រុងទាំង៩ក្នុងខេត្តបន្ទាយមានជ័យ ។