-
ក្រុមហ៊ុន កូកា កូឡា កម្ពុជាបើកដំណើរការ កូកា កូឡាកាហ្វេថ្មី ដើម្បីបំពេញតម្រូវការ “វប្បធម៌កាហ្វេ” ដែលកំពុងរីកចម្រើននៅកម្ពុជា
ភ្នំពេញ៖ កូកា កូឡាកាហ្វេថ្មី គឺជាការលាយបញ្ចូលគ្នាយ៉ាងល្អឯក និងប្រកបដោយភាពច្នៃប្រឌិតនៃរសជាតិដ៏ល្បីល្បាញរបស់កូកា កូឡា ដែលមានរសជាតិនៃអារម្មណ៍ស្រស់ស្រាយ និងកាហ្វេពិត។ ‘វប្បធម៌កាហ្វេ’ កំពុងតែមានភាពរីកចម្រើនជាខ្លាំងនៅប្រទេសកម្ពុជា ដោយសារតែកាហ្វេជាភេសជ្ជៈដែលមានការនិយមចូលចិត្តទទួលទានច្រើន។ នេះជាលើកទីមួយហើយ ដែលប្រជាជនកម្ពុជាអាចរីករាយជាមួយរសជាតិពីរយ៉ាងដែលពួកគាត់ចូលចិត្តលាយបញ្ចូលគ្នានៅក្នុងភេសជ្ជៈតែមួយ។
-
ធនាគារជាតិនៃកម្ពុជាបង្ហាញថា សេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនប្រកបដោយភាពជឿជាក់
នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ សេដ្ឋកិច្ចកម្ពុជាបានបន្តរីកចម្រើនប្រកបដោយភាពជឿជាក់ដោយរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ។ អត្រាអតិផរណាមានកម្រិតមធ្យម ២,៦% ហើយអត្រាប្តូរប្រាក់មានស្ថិរភាពក្នុងរង្វង់ ៤.០៣៧រៀលក្នុងមួយដុល្លារអាម៉េរិក។ នេះជាទូរលេខបង្ហាញជូនក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
-
គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញបើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ ទទួលបានការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅពីប្រជាពលរដ្ឋ តាមបណ្តាសង្កាត់ទាំង១១ ដែលបង្ហាញពីមហាសាមគ្គីភាពនៃមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញបានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញប្រមាណជិត២០.០០០នាក់ហែក្បួនឃោសនាបើកយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់នីតិកាលទី៦ ឆ្នាំ ២០១៨ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ ។
-
ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ និងជាបេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលត្បូងឃ្មុំ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ បានជួបជាមួយសមាជិកបក្សនៅតាមមូលដ្ឋាន ដោយលើកឡើងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងតែប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការថែរក្សា ការពាររាល់សមិទ្ធផលនៃសង្គមជាតិ ពិសេស សន្តិភាព និងស្ថេរភាពនយោបាយ ដែលមានតម្លៃយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន និងរួមចំណែកសំខាន់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។
-
លោក អូស្មាន ហាស្សាន់ បន្ដចុះយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ថ្ងៃទី១៥ ខែកកដ្ដា ឆ្នាំ២០១៨ គណៈចលនាសាសនិកអ៊ីស្លាមរបស់គណបក្សប្រជាជានកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកអ៊ីស្លាមរបស់គណបក្សប្រជាជន និងលោកស្រី បានបន្តដឹកនាំសហការី ចុះជួបបងប្អូន ប្រជាពលរដ្ឋសហគមន៍ នៅភូមិចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។
-
សង្ស័យពុលស្រា ស៖ អ្នកភូមិ២នាក់ បានស្លាប់ និងជាង៥០នាក់ កំពុងសង្គ្រោះ
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចុះជួបសំណេះសំណាលជាមួយមន្ត្រីបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីបក្សស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃម្សិលមិញ ដោយបានជំរុញ ឲ្យមន្ត្រីបក្សគ្រប់ជាន់ថ្នាក់ ប្រឹងប្រែងដឹកនាំធ្វើសកម្មភាពក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមប្រៀបឈ្នះនៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
-
ទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន “២៦ មិថុនា ២០១៨”
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងវិទ្យាល័យ សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បានរៀបចំប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន “ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨” ក្រោមប្រធានបទ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន ដោយបានការអញ្ជើញជាអធិបតីភាព លោក នៃ ចារី អភិបាលរងខេត្តកណ្តាល និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
-
ឯកឧត្តម មាស សុភា បានថ្លែងទៅកាន់ប្រជាពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមឯកសារក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះ អោយបានគ្រប់ៗគ្នា!
(ព្រះវិហារ): ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងជាបេក្ខជនឈរឈ្មោះលំដាប់លេខរៀងទី១គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិការទី៦នេះ បានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះ អោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលយើងគិតថា មានស្នាដៃក្នុងការខិតខំស្វែងរក នូវសុខសន្តិភាពជូនជាតិមាតុភូមិ ព្រមជាមួយនឹងការអភិវឌ្ឍប្រទេសមានការរីកចម្រើន ដូចពេលបច្ចុប្បន្ននេះ។
-
ក្រុមកីឡាបាល់ទះអង្គុយសាធារណរដ្ឋកូរ៉េបានមកដល់កម្ពុជាហើយ នៅវេលាម៉ោង២២:៣៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ក្រុមកីឡាបាល់ទះអង្គុយសាធារណរដ្ឋកូរ៉េបានមកដល់កម្ពុជាហើយ នៅវេលាម៉ោង២២:៣៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើការប្រកួតជាលក្ខណមិត្តភាពអន្តរជាតិជាមួយក្រុមកីឡាជនពិការកម្ពុជានៅព្រឹកថ្ងៃសៅរ៍ទី១៤ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង៨ ០០ព្រឹក នៅទីស្នាក់ការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិលកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងដកស្រង់បច្ចេកទេសពីគ្នាទៅវិញទៅមក ។